ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆេះ​ផ្ទះ​អតីត​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តព្រៃវែង

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង​៖ ផ្ទះក្បឿង​១​ខ្នង ត្រូវ​បាន​អណ្តាតភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង និង​១​ខ្នង​ផ្សេង​ទៀត​ដែល​នៅ​ក្បែ​រគ្នា​នោះ ឆេះ​តែជញ្ជាំង​អស់មួយ​ចំហៀង ដោយសារ​មានការ​ជួយ​អន្តរា​គមន៍​ទាន់​ពេល​វេលា​ពី​សំណាក់​ក្រុម​រថយន្ត​ពន្លត់អគ្គិភ័យ ​។ ហេតុ​ការ​ណ៌​បាន​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៧…

ខេត្តព្រៃវែង​៖ ផ្ទះក្បឿង​១​ខ្នង ត្រូវ​បាន​អណ្តាតភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង និង​១​ខ្នង​ផ្សេង​ទៀត​ដែល​នៅ​ក្បែ​រគ្នា​នោះ ឆេះ​តែជញ្ជាំង​អស់មួយ​ចំហៀង ដោយសារ​មានការ​ជួយ​អន្តរា​គមន៍​ទាន់​ពេល​វេលា​ពី​សំណាក់​ក្រុម​រថយន្ត​ពន្លត់អគ្គិភ័យ ​។ ហេតុ​ការ​ណ៌​បាន​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៧ ​ធ្នូ នេះ ស្ថិតនៅ​ចំណុច​ភូមិ​៤ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង​។

ផ្ទះ​ដែល​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​នេះ មាន​ចំនួន​២​ខ្នង​សុទ្ធតែ​ជា​ប្រភេទ​ផ្ទះក្បឿង ដែល​ផ្ទះ​ទី​១​មាន​ទំហំ ១២m × ២០m ត្រូវ​ភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង និង​មាន​ម្ចាស់​ឈ្មោះ ជុំ សុ​ភី អាយុ​60​ឆ្នាំ ជា​អតីត​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តព្រៃវែង បច្ចុប្បន្ន​ជា​មន្ត្រី​ចូល​និវត្ត ចំណែក​ផ្ទះ​ទី​២​មាន​ទំហំ ១០m × ១៨m ត្រូវ​ភ្លើង​ឆេះ​អស់​ជញ្ជាំង​១​ចំហៀង មាន​ម្ចាស់​ឈ្មោះ សួរ គឹ​ម​ហ៊​ន និង​ប្រពន្ធ​ឈ្មោះ អៀង សុខ​នឿ​ន ជា​ប្រជា​ពល​ល​រដ្ឋ​។

ប្រភព​ព័ត៌​មាន​ពី​អធិការ​នគរបាល​ក្រុង​ព្រៃវែង បានអោយ​ដឹង​ថា អគ្គី​ភ័យ​នេះ​បង្ក​ឡើង​ដោយសារ​តែ​ការ​ផ្ទុះ​សេ​ខ្សែភ្លើង ដោយ​ភ្លើង​បាន​ចាប់​ឆាបឆេះ​ចេញពីផ្ទះ​របស់​លោក ជុំ សុ​ភី ហើយដោយ​សារ​ពេល​កើតហេតុ​គ្មាន​មនុស្ស​នៅ ទើប​ធ្វើ​អោយ​អណ្តាតភ្លើង​បន្ត​ឆាបឆេះ​រហូត​ពេញបន្ទុក ទើប​ដឹង​ដល់​អ្នកស្រុក​ដែល​នៅ​ជិតខាង នាំ​គ្នា​ផ្អើល​ឆោឡោ​និង​រាយ​ការ​ណ៌​ទៅ​សមត្ថកិច្ច​អោយ​ជួយ​អន្តរា​គម​។

លោក​អធិការ​នគរបាល​ក្រុង​ព្រៃវែង បាន​បញ្ជាក់​ទៀត​ថា ពេល​ដែល​ក្រុម​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​ដល់​កន្លែង​កើតហេតុ អគ្គី​ភ័យ​បាន​ឆេះ​ពេញបន្ទុក​ទៅ​ហើយ និង​បាន​ឆេះ​ឆ្លង​ទៅ​ផ្ទះ​ដែល​នៅ​ជាប់​នោះ​ទៀត ទើប​ក្រុម​អន្តរា​គម​ពន្លត់អគ្គីភ័យ​ក្រុង​ព្រៃវែង កំលាំង​ឡានទឹក​ស្រុក​ស្វាយ​អ​ន្ទ​រ និង​ឡានទឹក​សាលាខេត្ត សរុប​ចំនួន​៤​គ្រឿង នាំ​គ្នា​បាញ់​អស់​ទឹក​ចំនួន​៦​រថយន្ត ទើប​អណ្តាតភ្លើង​ត្រូវ​បាន​រលត់​ជា​ស្ថាពរ​។

សមត្ថកិច្ច​ដដែល​នេះ​បាន​អះអាង​ថា ថ្វី​ត្បិត​តែ​អគ្គី​ភ័យ​នេះ មិន​បាន​បណ្តាល​អោយ​មាន​អ្នក​រងគ្រោះថ្នាក់ ប៉ុន្តែ​វា​បាន​បណ្តាល​អោយ​ខូចខាត​ទ្រព្យសម្បត្តិ​អស់យ៉ាង​ច្រើន សរុប​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​៕

អត្ថបទសរសេរ ដោយ