ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ចោរ​ប្រដាប់​អាវុធ​ម្នាក់​សមត្ថកិច្ច​ថា ជា​ទាហាន តែ​មេទាហាន​ថា មិនមែន​ជា​ការ​យល់​ច្រឡំ

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កំលាំង​នគរបាល​ស្រុក​បាភ្នំ​សហការ​ជាមួយ​កំលាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ជា​មុខសញ្ញា​ចោរលួច​ក្នុង​រោងចក្រ នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ ក្រុងភ្នំពេញ ហើយ​បាន​រត់គេច​ខ្លួន​មក​ពួន​ស​ង្ងំ​នៅ​ស្រុក​បាភ្នំ អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ តែ​ទីបំផុត​ក៏​ត្រូវ​បាន​សមត្ថកិច្ច​តាម​មក​ក្របួច​ជាប់​នាំ​យក​ទៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​វិញ​ដដែល ។ ប្រតិបត្តិ​ការណ៍​នេះ​បាន​ធ្វើ​ឡើង…

ខេត្តព្រៃវែង ៖ កំលាំង​នគរបាល​ស្រុក​បាភ្នំ​សហការ​ជាមួយ​កំលាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ជា​មុខសញ្ញា​ចោរលួច​ក្នុង​រោងចក្រ នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ ក្រុងភ្នំពេញ ហើយ​បាន​រត់គេច​ខ្លួន​មក​ពួន​ស​ង្ងំ​នៅ​ស្រុក​បាភ្នំ អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ តែ​ទីបំផុត​ក៏​ត្រូវ​បាន​សមត្ថកិច្ច​តាម​មក​ក្របួច​ជាប់​នាំ​យក​ទៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​វិញ​ដដែល ។

ប្រតិបត្តិ​ការណ៍​នេះ​បាន​ធ្វើ​ឡើង កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែធ្នូ​នេះ នៅ​ចំណុច​ភូមិ​ស្តៅ ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ជន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​មានឈ្មោះ អ៊ែ​ល វិបុល ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​តា​ហុយ ឃុំ​កំពង់​ប្រាសាទ ស្រុក​ពាម​ជរ និង​មាន​ប្រពន្ធ​នៅ​ភូមិ​ដែល​ត្រូវ​ចាប់ខ្លួន​នេះ​តែ​ម្តង ។

ក្រោយ​ពី​ចាប់ខ្លួន​ជនសង្ស័យ​នេះ​បាន​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង កាំភ្លើងខ្លី​១​ដើម ម៉ាក​K54 បង់​២ មាន​គ្រាប់​ចំនួន​១៦​គ្រាប់ និង​រថយន្ត​ហា​យ​ឡិន​ឌ័​រ​១​គ្រឿង​ផង​ដែរ ។ ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​ចាប់អារម្មណ៍​នោះ គឺ​នៅ​ក្នុង​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនសង្ស័យ​មានមុខរ​បរជា​មន្ត្រី​យោធា បំរើ​ការ​នៅ​ឯ​ស្រុក​ពាម​ជរ ខេត្តព្រៃវែង ហើយ​ត្រូវ​បាន​ក្រុម​អ្នក​សារព័ត៌មាន​មួយ​ចំនួន យក​ទៅ​ចុះ​ផ្សាយ​តាម​របាយការណ៍​នេះ ស្រាប់តែ​ខាង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រៃវែង បាន​បង្ហាញ​នូវ​ប្រតិកម្ម​យ៉ាង​ខ្លាំង ហើយ​បាន​ធ្វើការ​ស្រាវជ្រាវ អស់​រយៈពេល​១​ថ្ងៃ​ពេញ​ទើប​នៅ​ថ្ងៃ​ទី​៦ ធ្នូ​នេះ ខាង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បាន​ចេញ​មក​អះអាង​បំភ្លឺ​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ខាងលើ គឺ​មិនមែន​ជា​មន្ត្រី​យោធា​ក្រម​ខណ្ឌ​រដ្ឋ​នៅ​ក្នុង​ខេត្តព្រៃវែង​នោះ​ទេ តាម​ពិត​ទៅ​ឪពុក​របស់​គេ​ទេ​ឈ្មោះ សាត អ៊ែ​ល ទើប​ជា​មន្ត្រី​យោធា​បំរើ​ការ​នៅ​ស្រុក​ពាម​ជរ ប៉ុន្តែ​ពេល​នេះ​គាត់​បាន​ស្លាប់​ទៅ​ហើយ ដោយឡែក​ឈ្មោះ អ៊ែ​ល វិបុល គ្រាន់តែ​ជា​កូន តែ​មិនមែន​ជា​មន្ត្រី​យោធា​ទេ ។

ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង ទោះបី​បុរស​ខាងលើ​នេះ ជា​មន្ត្រី​យោធា ឬ​មិនមែន​ក៏​ដោយ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ពេល​ចាប់ខ្លួន​បាន​សមត្ថកិច្ច​ដកហូត​បាន​កាំភ្លើងខ្លី​១​ដើម និង​គ្រាប់​ជា​ច្រើន​គ្រាប់ ដែល​នេះ​សរ​បញ្ជាក់​ថា បុគ្គល​នេះ​ច្បាស់​ជា​មិនមែន​ចោរ​អំបុក​អំបែង​នោះ​ទេ គឺ​អាច​ជា​ក្រុម​ចោរប្លន់​ណាមួយ​ជាក់​ជា​មិន​ខាន ដូច្នេះ​ហើយ​ស្នើ​សុំ​អោយ​ខាង​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​រក​បក្សពួក​របស់​គេ និង​ចាប់ខ្លួន​អោយ​អស់ ដើម្បី​ការពារ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដើម្បី​អោយ​ប្រជាពលរដ្ឋ​អាច​រស់នៅ​ក្នុង​ជីវភាព​មួយ​ដ៏​សុខសាន្ត​គ្មាន​ការ​ព្រួយបារម្ភ និង​ស្រប​ទៅ​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ