ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ទៀត​ហើយ​! បែកធ្លាយ​សំ​ណេ​រ​ឆ្លង​ឆ្លើយ​ពី​រឿង​តារា​សម្ដែង ប៉ាត់ សុធា​រ៉ា ជា​​ជន​ទី​៣

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សារ​បែកធ្លាយ​ជុំវិញ​ការ​ឆ្លង​ឆ្លើយ​មួយ​បាន​បង្ហាញ​ថា តារាចម្រៀង និង​ជា​តារា​សម្ដែង​កញ្ញា ប៉ាត់ សុធា​រ៉ា គឺជា​ជន​ទី​៣ ដែល​បាន​ពាក់ព័ន្ធ​អតីត​ពិធីករ​លោក លាន…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សារ​បែកធ្លាយ​ជុំវិញ​ការ​ឆ្លង​ឆ្លើយ​មួយ​បាន​បង្ហាញ​ថា តារាចម្រៀង និង​ជា​តារា​សម្ដែង​កញ្ញា ប៉ាត់ សុធា​រ៉ា គឺជា​ជន​ទី​៣ ដែល​បាន​ពាក់ព័ន្ធ​អតីត​ពិធីករ​លោក លាន អា​ព្រី​ល​គី​នី​ន ដែល​បច្ចុប្បន្ន​លោក លាន អា​ព្រី​ល​គី​នី​ន មាន​ងារ​ជា​ឧកញ៉ា បើ​ទោះជា​លោក​ត្រូវ​គេ​ដឹង​ថា មាន​ភរិយា​ស្របច្បាប់ គឺ​អតីត​តារា​សម្ដែង អ្នក​នាង កែវ វ​លក្ខណ៍ ទៅ​ហើយ​។

សំ​ណេ​រ​បែកធ្លាយ​បាន​អះអាង​ថា ប៉ាត់ សុធា​រ៉ា គឺជា​នារី​កំណាន់ និង​ទំនងជា​នៅ​បន្ត​ទំនាក់ទំនង​ជាមួយ​លោក គី​នី​ន ទើប​ធ្វើ​អោយ​ទំនាក់ទំនង​គូស្នេហ៍​របស់​អ្នក​នាង កែវ វ​លក្ខណ៍ និង លោក​គី​នី​ន ត្រូវ​គេ​អះអាង​ថា មាន​ភាព​រង្គោះរង្គើ​។

យោង​តាម​ឆាត​ដែល​បាន​បែកធ្លាយ គឺ ប៉ាត់ សុធា​រ៉ា បាន​អះអាង​ចំពោះ​ភរិយា​ដើម គឺ​អ្នក​នាង កែវ វ​លក្ខណ៍ ដែល​ជា​បងស្រី​បង្កើត របស់​តារា​សម្ដែង អ្នក​នាង កែវ ស្រី​នាង​ថា ខ្លួន​នឹង​ឈប់​ទាក់ទង​ជាមួយ​លោក លាន អា​ព្រី​ល​គី​នី​ន ទៀត​ហើយ ដោយ​គេ​ឃើញ​រូបថត​មួយ​សន្លឹក​បង្ហាញ​ថា នាង​បាន​មក​ផ្ទះ​របស់​ភរិយា​ដើម និង​បាន​សុំ​ទោស​តាំងពី​អំឡុង​ខែ​១១ ឆ្នាំ​២០១៩ មក​ម្ល៉េះ​។

យ៉ាងណាមិញ រឿងរ៉ាវ​តែ​បន្ត ដោយសារ​បែកធ្លាយ​ឆាត​បាន​បង្ហាញ​ថា នាង និង​លោក លាន អា​ព្រី​ល​គី​នី​ន នៅ​ទាក់ទង​គ្នា រហូត​កន្លង​មក​គេ​ឃើញ អ្នក​នាង កែវ វ​លក្ខណ៍​ធ្លាប់​ចេញ​ប្រតិកម្ម​នោះ​ផង​។ នៅ​ក្នុង​ពេល​នេះ មានការ​ទម្លាយ​ថា ប៉ាត់ សុធា​រ៉ា បាន​ទាំង​ដាក់​បណ្ដឹង​ភរិយា​ដើម ពី​បទ​បរិហា​កេរ្តិ៍​នាង ក្រោយ​ពេល​នាង​សុំ​បញ្ចប់​ទៅ​ហើយ ខណៈ​ដែល​ក្នុង​សារ​ដែល​នាង​ឆ្លង​ឆ្លើយ​ជាមួយ​លោក គី​នី​ន គឺ​នាង​បញ្ជាក់​ថា ខ្លួន​មានកូន​វ័យ​៣​ខែ​ក្នុង​ពោះ តាំងពី​ចុង​ខែមេសា ឆ្នាំ​២០២០ ជាមួយ​លោក​គី​នី​ន​។

ផ្អែក​តាម​ការ​ទម្លាយ​សារ​ឆ្លង​ឆ្លើយ​ជា​ច្រើន​រវាង កញ្ញា ប៉ាត់ សុធា​រ៉ា និង​លោក​គី​នី​ន និង ជាមួយ​អ្នក​នាង កែវ វ​លក្ខណ៍ នេះ បាន​ធ្វើ​អោយ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​រឿង​នេះ គេ​ស្មានថា ចប់​យូរហើយ ប៉ុន្តែ​ក្រោយ​ការ​បែកធ្លាយ គឺ​មាន​ន័យ​ថា តារា​សម្ដែង និង​ជា​តារាចម្រៀង កញ្ញា ប៉ាត់ សុធា​រ៉ា នៅ​តែ​មិន​ទាន់​បញ្ចប់​ស្នេហា​ត្រីកោណ ដែល​ធ្លាប់​ចម្រូងចម្រាស់​នេះ​នៅឡើយ​។

យ៉ាងណាមិញ គេ​នៅ​មិន​ទាន់​មានការ​បកស្រាយ ដោយ​ផ្ទាល់​ពី​សមី​ខ្លួន គឺ​កញ្ញា ប៉ាត់ សុធា​រ៉ា នៅឡើយ​ទេ ក្នុង​ពេល​ដែល​លោក លាន អា​ព្រី​ល​គី​នី​ន និង ភរិយា ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​។

ប៉ុន្តែ​មុន​ផ្ទុះ​ព័ត៌មាន ប៉ាត់ សុធា​រ៉ា ដាក់​បណ្ដឹង​ភរិយា​ដើម នាង​ក៏​ធ្លាប់​ប្រកាស​ថា «​ពេល​ដែល​ខ្ញុំ​ចាកចេញ គឺ​អា​មនុស្ស​ប្រុស​ថោកទាប វា​តាម​វាយ​ធ្វើបាប​ខ្ញុំ​មិន​ឈប់ ហើយ​ឥលូវ​វា​បាន​ចប់​អស់ហើយ តែ​នាង​ខាង​ប្រពន្ធ​វា​មិន​សុខចិត្ត នៅ​តែ​បន្ត​ផុស​រូប​ខ្ញុំ​ជា​សាធារណៈ សួរ​ថា​ចង់ឱ្យ​ខ្ញុំ​ហែកហួរ​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក និង​រក​ខុស​ត្រូវ​អី​ទៀត​។ គេ​យក​រឿង​ពី​មុន​មក​ដាក់បន្ទុក​លើ​មនុស្ស​ស្រី​តែ​ម្នាក់ ហើយ​វា​មាន​តម្លៃ​ត្រង់​ណា​ឱ្យ​ខ្ញុំ​ទៅ​ឈ្លោះ​ទៅ ខ្ញុំ​ថា​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​ទេ តែបើ​មិន​ស្រាយ​រឿង​មិន​ចប់ ស្អែក​ខ្ញុំ​នឹង​ធ្វើ​តាម​ផ្លូវច្បាប់​» ។

អ្នក​ទទួល​បាន​ដំណឹង​នេះ សុទ្ធតែ​មានការ​ភ្ញាក់ផ្អើល ដោយសារ​តែ​ចំណង​ស្នេហ៍​របស់ លោក លាន អា​ព្រី​ល​គី​នី​ន និង​អ្នក​នាង កែវ វ​លក្ខណ៍ គឺ​ក្រោយ​ពេល​បាត់​មុខ​ពី​សិល្បៈ មហាជន​មិន​តិច​ទេ​សរសើរ​ថា អតីត​តារា​សិល្បៈ​ទាំង​ពីរ ពោរពេញ​ដោយ​សុភមង្គល ក្រោយ​ពី​ជោគជ័យ​ក្នុង​អាជីព​​ជំនួញ ជា​ពិសេស​ក្រោយ​ពី​អ្នក​ទាំង​ពីរ​ទើបតែ​រៀប​មង្គលការ​កូនប្រុស​ច្បង​យ៉ាង​អ​ធឹ​ក​អធម​នោះ​។

ប៉ុន្តែ​មិន​នឹក​ស្មានថា នៅ​ពីក្រោយ​សុភមង្គល​ដែល​គេ​តែងតែ​សរសើរ​នេះ បែរជា​មានរឿង​ចម្រូង​ចម្រាស់ រហូត​មានការ​បែកធ្លាយ​សារ និង​ដំណឹង​ថា ប្ដឹងផ្ដល់​គ្នា​យ៉ាង​ស៊ីជម្រៅ​បែប​នេះ​។ យ៉ាង​ណា​ក៏​ដោយ មហាជន​កំពុង​រង់ចាំ​មើល​នូវ​ការ​បកស្រាយ​របស់ ប៉ាត់ សុធា​រ៉ា បន្ទាប់​ពីសារ​បែក​ធ្លាយ​នេះ ត្រូវ​គេ​ខ្ចរខ្ចាយ ដើម្បី​បញ្ចប់​នូវ​ការ​យល់​ច្រ​លំ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ