ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ជួប​គ្រោះ​រាំង​ស្ងួត​អាក្រក់​បំផុត​ចាប់តាំងពី​1​សតវត្ស​មក​ហើយ

8 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA រាយការណ៍​កាលពី​ថ្ងៃ​ទី​១៦ មិថុនា ថា ប្រទេស​កូរ៉េ​ខាងជើង​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​បំផុត​ចាប់តាំងពី​១០០​ឆ្នាំ​មក​ហើយ ។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA រាយការណ៍​កាលពី​ថ្ងៃ​ទី​១៦ មិថុនា ថា ប្រទេស​កូរ៉េ​ខាងជើង​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​បំផុត​ចាប់តាំងពី​១០០​ឆ្នាំ​មក​ហើយ ។

ការ​ប្រកាស​បែប​នេះ​នាំ​ឱ្យ​មានការ​ភ័យ​ខ្លាច​លើ​ការ​ខ្វះ​ស្បៀង​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​នេះ ។ ជង្រុក​ស្រូវ​សាលី​របស់​កូរ៉េ​ខាងជើង គឺ​ខេត្ត HWANGHAE ខាងត្បូង​ខេត្ត HWANGHAE ខាងជើង ខេត្ត PYONGAN ខាងត្បូង និង​ខេត្ត HAMGYONG ខាងត្បូង រង​ការ​ប៉ះពាល់​ខ្លាំង​ដោយ​ការ​ខ្វះ​ភ្លៀង ។

KCNA បន្ត​ថា គ្រោះ​រាំង​ស្ងួត​ដ៏​អាក្រក់​ចាប់តាំងពី​១០០​ឆ្នាំ​មក​ហើយ​នៅ​បន្ត​ទៀត​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង ដែល​នាំ​ឱ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​។ ជាង​៣០% នៃ​ផ្ទៃដី​ស្រែ​របស់​ប្រទេស​កំពុង​ជួប​គ្រោះ​រាំង​ស្ងួត ។ កម្រិត​ទឹក​នៅ​តាម​អាង​ស្តុក​ទឹក​នានា​ធ្លាក់​ទាប​បំផុត ហើយ​បណ្តា​ទឹកស្ទឹង និង​ព្រែក​ត្រូវ​រីង ។

កាលពី​ស​ប្តា​ហ៍​មុន ក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាងត្បូង​ធ្លាប់​បាន​ព្រមាន​ថា ផលិតកម្ម​ស្បៀង​របស់​កូរ៉េ​ខាងជើង​អាច​ចុះ​ថយ​១០% នា​ឆ្នាំ​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤ ហើយ​រហូត​ដល់​២០% ផង ប្រសិនបើ​ភ្លៀង​ធ្លាក់​តិច​បំផុត​រហូត​ដល់​ខែកក្កដា ។

ប្រទេស​កូរ៉េ​ខាងជើង​ដែល​សេដ្ឋកិច្ច និង​កសិកម្ម​រង​ការ​បំផ្លាញ​ដោយសារ​គ្រោះ​រាំង​ស្ងួត ហើយ​ធនធាន​ជា​ច្រើន​ប្រើ​សម្រាប់​កម្មវិធី​នុយក្លេអ៊ែរ​ជួប​គ្រោះ​អត់ឃ្លាន ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​រយ​ពាន់​នាក់​កាលពី​ពាក់កណ្តាល​ទី​២ នៃ​ទស​វត្ស​ឆ្នាំ​៩០ ។ កុមារ​១​ភាគ​៣ ជួប​ការ​ខ្វះ​ស្បៀង ៕