ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កង់​ក្រោយ​និង​កង់​មុខ​របស់​រថយន្ត​មួយ​ណា​សឹក​ក្រឡា​ច្រើន​ជាងគេ?

8 ឆ្នាំ មុន

ផ្អែក​តាម​ការ​បកស្រាយ​ពី​គេហទំព័រ​បរទេស​បាន​ឲ្យ​ដឹង​ថា ភាព​សឹក​រេច​រិល​នៃ​សម្បក​កង់​ក្រោយ​ជា​ទូទៅ​គឺ​មាន​សភាព​សឹក​យឺត​ជាង​សម្បក​កង់​មុខ​បន្តិច។

នោះ​ក៏​ព្រោះតែ​ទីប្រជុំ​ទម្ងន់​ភាគច្រើន​របស់

ផ្អែក​តាម​ការ​បកស្រាយ​ពី​គេហទំព័រ​បរទេស​បាន​ឲ្យ​ដឹង​ថា ភាព​សឹក​រេច​រិល​នៃ​សម្បក​កង់​ក្រោយ​ជា​ទូទៅ​គឺ​មាន​សភាព​សឹក​យឺត​ជាង​សម្បក​កង់​មុខ​បន្តិច។

នោះ​ក៏​ព្រោះតែ​ទីប្រជុំ​ទម្ងន់​ភាគច្រើន​របស់​រថយន្ត​គឺ​ស្ថិត​នៅ​លើ​កង់​មុខ ។ ម្យ៉ាងទៀត​ក៏​ដោយសារ​តែ​គ្រប់ការ​កាច់ចង្កូត​បត់បែន​ទាំងស្រុង គឺ​ធ្វើ​ឡើង​នៅ​កង់​មុខតែ​ម្តង ។ ហេតុ​ដូច្នេះ​ហើយ​ទើប​វា​មាន​កម្លាំង​សង្កត់ធ្ងន់​និង​កម្លាំង​កកិត​ច្រើន​ជាងកង់​ក្រោយ​ដែល​ត្រឹមតែ​អនុវត្ត​អូស​ទៅ​តាម​ប្រតិបត្តិការ​របស់​កង់​មុខ​នោះ ហើយ​ក៏​ភាគច្រើន​កើត​មាន​ក្នុងអំឡុងពេល​នៃ​ការ​ជាន់​ហ្វ្រាំង​ដែល​ប្រតិបត្តិការ​ដោយ​កង់​មុខ​ផង​ដែរ ។

ប្រសិនបើ​កង់​ក្រោយ​ណាមួយ​ដែល​មាន​សភាព​សឹក​រេច​រិល​លឿន​ជាងកង់​មុខ ជា​ទូទៅ​នឹង​បង្ហាញ​ពី​ភាព​សឹក​ខុស​ប្រក្រតី​ដោយ​ប្រការ​ណាមួយ​ជា​មិន​ខាន ប៉ុន្តែ​វា​កម្រ​ណាស់ គឺ​កម្រ​សឹក​មុន​កង់​មុខ ៕