ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលវិបាក​នៃ​កុមារ ពេល​ឆាប់​បាត់បង់​ជាតិ​ទឹក​ក្នុង​ខ្លួន​ជាង​មនុស្ស​ពេញវ័យ !

3 ឆ្នាំ មុន

ការ​ខ្សោះ​ជាតិ​ទឹក កើតឡើង​នៅ​ពេល​ដែល​មិន​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​នៅ​ក្នុង​ខ្លួន ដើម្បី​ឱ្យ​ដំណើរការ​បាន​ត្រឹមត្រូវ ។ រាង​កាយ​ត្រូវការ​ទឹក ដើម្បី​ជួយ​រក្សា​សីតុណ្ហភាព​រាង​កាយ បង្កើត​អង្គធាតុ​រាវ​សម្រាប់​រាង​កាយ និង​សម្រាប់​ដំណើរការ​ប្រចាំ​ថ្ងៃ ។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ​កុមារ…

ការ​ខ្សោះ​ជាតិ​ទឹក កើតឡើង​នៅ​ពេល​ដែល​មិន​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​នៅ​ក្នុង​ខ្លួន ដើម្បី​ឱ្យ​ដំណើរការ​បាន​ត្រឹមត្រូវ ។ រាង​កាយ​ត្រូវការ​ទឹក ដើម្បី​ជួយ​រក្សា​សីតុណ្ហភាព​រាង​កាយ បង្កើត​អង្គធាតុ​រាវ​សម្រាប់​រាង​កាយ និង​សម្រាប់​ដំណើរការ​ប្រចាំ​ថ្ងៃ ។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ​កុមារ រ៉ូ​យា​ល់ មែ​ល​ប៊​ន (Royal Children’s Hospital Melbourne) នៅ​ប្រទេស​អូស្ត្រាលី បានឱ្យ​ដឹង​ថា កុមារ និង​ទារក​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ខ្សោះ​ជាតិ​ទឹក​ជាង​មនុស្ស​ធំ ។ នេះ​ក៏​ដោយសារ​តែ​សារពាង្គកាយ​កុមារ និង​ទារក ផ្ទុក​ទៅ​ដោយ​ជាតិ​ទឹក​ច្រើន​ធៀប​នឹង​ទម្ងន់ ហើយ​ពួក​គេ​មិនសូវ​ជា​ដឹងខ្លួន​ថា ស្រេកទឹក​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​ខ្សោះ​ជាតិ​ទឹក​ងាយ​កើតឡើង​លើ​ពួក​គេ ។

សូម​បញ្ជាក់​ផង​ដែរ​ថា កុមារ​ងាយ​នឹង​ខ្វះ​ជាតិ​ទឹក​នៅ​ពេល ៖
– ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​រាង​កាយ ឬ​ហាត់ប្រាណ​ច្រើន
– ​ក្អួត ឬ​រាគ​ខ្លាំង
-​ ក្តៅខ្លួន
-​ ប្រើ​ថ្នាំ​បញ្ចុះ​ទឹកនោម
-​ ផឹកទឹក​មិន​គ្រប់គ្រាន់ ជា​ពិសេស​នៅ​ពេល​មាន​ជំងឺ
– ​អាយុ​តិច​ជាង​ប្រាំមួយ​ខែ
-​ អាកាសធាតុ​ក្តៅ ។

ការ​បាត់បង់​ជាតិ​ទឹក​ច្រើន​អាច​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ជា​ច្រើន​ដូច​ជា​៖
– ​ឈឺក្បាល
– ​បាត់បង់​ការ​ផ្ទ​ង់​អារម្មណ៍
-​ ការ​ស្តាប់ និង​ការ​មើលឃើញ​ថយ​ចុះ
– ​ឆាប់​ខឹង
-​ អស់កម្លាំង នឿយហត់
-​ សមត្ថភាព​គិត​ថយ​ចុះ
-​ ភាន់ច្រឡំ
– ​និង​ស្បែក​ស្ងួត​ជាដើម ។

ការ​រក្សា​កូន​របស់​អ្នក​ឱ្យ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ គឺ​មាន​សារៈសំខាន់​គ្រប់ពេល​មិន​ថា ពេល​ឈឺ ឬ​ក៏​ពេល​ជា ប៉ុន្តែ​ជា​ពិសេស​នៅ​ពេល​ពួក​គេ​មិន​ស្រួលខ្លួន ។ ប្រសិនបើ​កូន​របស់​អ្នកមាន​អាយុ​តិច​ជាង ៦​ខែ​ពួក​គេ​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ជា​និច្ច ប្រសិនបើ​ពួក​គេ​ខ្វះ​ជាតិ​ទឹក ។ អ្នក​ក៏​អាច​ផ្តល់​នូវ​ទឹកអូ​រ៉ា​លី​ត ឬ ទឹក​ពិសា​បរិសុទ្ធ​ឱ្យទៅ​កូន​អ្នក​ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ផង​ដែរ ។ ប្រសិនបើ​អ្នក​កំពុង​បំបៅ​កូន​ដោយ​ទឹកដោះគោ អ្នក​អាច​ឱ្យ​ទឹកអូ​រ៉ា​លី​ត ឬ ទឹក​ពិសា​បរិសុទ្ធ ហើយ​បន្ត​បំបៅ​ទឹកដោះគោ​តិច​ៗ តែ​ច្រើន​ដង ។

ចំពោះ​ក្មេង​ធំ​ៗ​ទម្ងន់​លើស​ពី ១០​គីឡូក្រាម អ្នក​ត្រូវ​ឱ្យ​គេ​ផឹកទឹក​យ៉ាង​ហោច​ណាស់​មួយ​ពែង​ចំណុះ ២៥០ មិ​ល្លី​លី​ត្រ រៀង​រាល់​ម៉ោង​សម្រាប់​រយៈពេល ៤​ម៉ោង ។ ផ្តល់​ឱ្យ​ពួក​គេ​ផឹក​ច្រើន​ជាង​នេះ ប្រសិនបើ​ពួក​គេ​ក្អួត ឬ​រាគ ។ ទឹក​ពិសា វី​តា​ល់ ជា​ជម្រើស​សម្រាប់​ជីវិត ពិសា​ទឹក​ដែល​មានគុណ​ភាពល្អ និង​ឱ្យ​បាន​គ្រប់គ្រាន់​ជួយ​ឱ្យ​រាង​កាយ​លូតលាស់ និង​បំពេញ​មុខងារ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព ។ វី​តា​ល់ សម​ស្រប​សម្រាប់​កុមារ គឺជា​ទឹកបរិសុទ្ធ​ដែល​ឆ្លងកាត់​ប្រព័ន្ធ​បន្សុទ្ធ ១២​ដំណាក់កាល និង​សម្លាប់​មេរោគ​ត្រឹមត្រូវ ទទួលស្គាល់​គុណភាព​ដោយ​ក្រសួងសុខាភិបាល និង​ស្ថាប័ន​វាយតម្លៃ​គុណភាព​នៃ​ចក្រភព​អង់គ្លេស ៕ ប្រភព ៖ rch

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ