ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើតេស្ត​អ្នក​ប៉ះពាល់​ព្រឹត្តិការណ៍​សហគមន៍​ទាំងអស់​១០១៤៧​នាក់​ខណៈឆ្លង​កូ​វី​ដ​មាន​២៩​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ធ្វើការ​តេស្ត​អ្នក​ប៉ះពាល់​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា សរុប​ទាំងអស់​ចំនួន​១០១៤៧ នាក់ គិត​ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​៣ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ធ្វើការ​តេស្ត​អ្នក​ប៉ះពាល់​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា សរុប​ទាំងអស់​ចំនួន​១០១៤៧ នាក់ គិត​ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២០ ដែល​ក្នុង​ចំនួន​នេះ​បាន​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ចំនួន​សរុប ២៩​នាក់​ហើយ​ដែល​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត រាជធានី​ភ្នំពេញ​។

នៅ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល​បាន​យក​វត្ថុ​សំណាក​ដែល​នៅ​សល់ កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២០ ចំនួន​៧៩​នាក់​បូក​បន្ថែម និង​វត្ថុ​សំណាក​ដែល​ទទួល​បាន​នៅ​ថ្ង​ដដែល​ពី​ខេត្ត និង​រាជធានី​សរុប​ចំនួន​៣៣៤​នាក់ ត្រូវ​បាន​ធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​មាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩​ថ្មី ចំនួន​៦​នាក់ ដោយឡែក​នៅ​សល់​វត្ថុ​សំណាក់​ចំនួន ៥១​សំណាក​ផ្សេង​ទៀត ដែល​ត្រូវ​វិភាគ​បន្ត​នៅ​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២០ ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ ២០២០​នេះ​ក្រសួងសុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩​ថ្មី ចំនួន​១០​នាក់ ក្នុង​នោះ​៦​នាក់​ជា​អ្នក​ពាក់ព័ន្ធ​រឹ​ត្តិ​ការណ៍​សហគមន៍​២៨​វិច្ឆិកា និង​៤​នាក់ ជា​អ្នកដំណើរ​ចូល​មក​កម្ពុជា មិន​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា​ទេ និង​មាន​ករណី​ជា​សះស្បើយ​ចំនួន​១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ