ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ កូវីដ​កេីន​រហូត​១០ នាក់ដែល ​៦​នាក់​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​១៩ ចំនួន​១០​នាក់​បន្ថែម ក្នុង​នោះ​៦​នាក់ បាន​ឆ្លង​ពី​ព្រឹត្តិការ​សហគមន៍​២៨ វិច្ឆិកា ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​១៩ ចំនួន​១០​នាក់​បន្ថែម ក្នុង​នោះ​៦​នាក់ បាន​ឆ្លង​ពី​ព្រឹត្តិការ​សហគមន៍​២៨ វិច្ឆិកា ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​៥ ធ្នូ ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​១០​នាក់ ក្នុង​នោះ​៦​នាក់ បាន​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍ និង​បាន​ព្យាបាល​ជា​សះស្បើយ​១​នាក់ ។ ក្រសួង​បាន​បន្ត​ថា អ្នក​ឆ្លង​៤​នាក់ ជា​អ្នកដំណើរ​មិន​បាន​ប៉ះពាល់​ជាមួយ​ព្រឹត្តិការណ៍​សហគមន៍​នោះ​ទេ ។

អ្នកទាំង៦នាក់ដែលបានឆ្លងពី​ព្រឹត្តិការណ៍​សហគមន៍មាន ៖

១- ស្ត្រីជនជាតិខ្មែរ ឈ្មោះ Muy Sopheavy អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២- ស្ត្រីជនជាតិខ្មែរ ឈ្មោះ Yeak Chantha អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ ២៣៦ ផ្លូវលេខ៦៣៨ ភូមិម៉ាក់ក្លឿង សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។
– បុរសជនជាតិខ្មែរ ឈ្មោះ Cheak Chanrath អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់ត្រឡោកបែក ៣ ខណ្ឌទួលគោក ។
-ស្ត្រីជនជាតិខ្មែរឈ្មោះ Pho Dolla អាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
-​ បុរសជនជាតិខ្មែរ ឈ្មោះ Khan Veha អាយុ២៣ឆ្នាំ ស្នាក់នៅជិតស្តុប Nokia ខណ្ឌសែនសុខ ។
– ស្ត្រីជនជាតិខ្មែរ ឈ្មោះ Kouch Davin អាយុ២៣ឆ្នាំ ស្នាក់ផ្ទះលេខ E53 ភូមិតាងួន សង្កាត់កំបូល ខណ្ឌកំបូល។

ចំណែក៤នាក់ទៀតមកពីចិនរួមមាន៖

១-បុរសជនជាតិខ្មែរឈ្មោះ អ៊ីវ សុគន្ធ អាយុ៧៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ 

២-បុរសជនជាតិអាមេរិក ឈ្មោះ Kaw Thikun ប្រុស ៥៩ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២០ 

៣-បុរសជនជាតិអាមេរិកឈ្មោះ Shawn Thach ប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០

៤-បុរសជនជាតិអាមេរិក ឈ្មោះ Oum Chandara ប្រុស អាយុ៤៩ ស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ។

ក្រសួង​បន្ត​ថា មាន​ករណី​ជា​សះស្បើយ​ចំនួន​០១​នាក់​ជា​ស្ត្រីជន​ជាតិខ្មែរ​ឈ្មោះ គឹ​ម លី​ម អាយុ ៤៩​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​នៅ​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ បាន​ធ្វើ​ដំណើរ​មក​ពី​សហរដ្ឋអាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង តាម​ជើងហោះហើរ​មក​ដល់​ប្រទេស​កម្ពុជា ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ មណ្ឌល​-១៩ ចំនួន​០២​លើក ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់​អង្រែ​រាជធានី​ភ្នំពេញ ។

ចំពោះ​លទ្ធផល​ធ្វើតេស្ត​អ្នក​ប៉ះពាល់​ក្នុង « ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ត្រូវ​បាន​ក្រសួង​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២០ វត្ថុ​សំណាក​ដែល​នៅ​សល់​ពី​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២០ ចំនួន​៧៩​នាក់​បូក​បន្ថែមចំនួន​វត្ថុ​សំណាក​ទទួល​បាន​បន្ថែម​នៅ​ថ្ងៃ​ដដែល​ពី​ខេត្ត និង​រាជធានី​ភ្នំពេញ សរុប​មាន​ចំនួន ៣៣៤ សំណាក ត្រូវ​បាន​ធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​មាន​លទ្ធផល វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី ចំនួន​០៦ នាក់​( ដែល​ជា​អ្នកជំងឺ​ខាងលើ​នេះ​) ។

ដោយឡែក មាននៅ​សល់​វត្ថុ​សំណាក​ចំនួន ៥១​សំណាក​ផ្សេង​ទៀត ដែល​ត្រូវ​វិភាគ​បន្ត​នៅ​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២០​។ គិត​ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បាន​ធ្វើតេស្ត​អ្នក​ប៉ះពាល់​សរុប​ទាំងអស់​បាន​ចំនួន​១០,១៤៧​សំណាក ដែល​នៅ​ក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី សរុប​ចំនួន ២៩​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។ ម្យ៉ាងវិញទៀត សូមអ្នក​ប៉ះពាល់​ទៅ​នឹង «​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​» ទាំងអស់​អញ្ជើញ​ទៅ​ធ្វើតេស្ត​ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២០ ខាង​មុខ​នេះ​ដែល​ក្រសួងសុខាភិបាល​នឹង​រៀបចំ​ទីតាំង​នៅ​បរិវេណ​ក្រសួងមហាផ្ទៃ​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ច រាជធានី​ភ្នំពេញ និង​នៅ​តាម​មន្ទីរ​សុខាភិបាល​រាជ​ខេត្ត ។

ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ប្រទេស គិត​ត្រឹម​ម៉ោង ០៧​និង​០០​ព្រឹក ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​មាន​ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន ៣០៥​នាក់ (​ស្មើនឹង ៨៨,៤១% ធៀប នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វី​ដ​-១៩​ទាំងអស់​) នៅ​ក្នុង​ចំនួន​នេះ​មាន​ស្រី ៦២​នាក់ និង​បុរស ២៤៣​នាក់ ។ អ្នកមាន​វីរុស​កូ​វី​ដ​-១៩ មាន​ចំនួន​សរុប ៣៤៥​នាក់ (​ស្ត្រី ៨០​នាក់ និង​បុរស ២៦៥​នាក់ ) ។

អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ -​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន​៣៤​នាក់ (​ស្រី ១៥​នាក់​និង​បុរស ១៩​នាក់ )​។ អ្នក​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ ចំនួន ០៦​នាក់ (​ស្រី ០៣​នាក់ និង បុរស ០៣​នាក់​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ