ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនស្រីស្អាតម្នាក់ ដែលក្លែង​ព័ត៌មានមិនពិត អំពីកូវីដ-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ សមត្ថកិច្ច បានឃាត់ខ្លួននារីរូបស្រស់ម្នាក់ យកមក​អប់រំ​ ក្រោយពីបានផ្សព្វផ្សាយព័ត៌មានមិនពិត អំពីជំងឺកូវីដ ១៩ លើបណ្តាញសង្គមហ្វេសប៊ុក ។ នេះបើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកកវិទ្យា។…

រាជធានីភ្នំពេញ៖ សមត្ថកិច្ច បានឃាត់ខ្លួននារីរូបស្រស់ម្នាក់ យកមក​អប់រំ​ ក្រោយពីបានផ្សព្វផ្សាយព័ត៌មានមិនពិត អំពីជំងឺកូវីដ ១៩ លើបណ្តាញសង្គមហ្វេសប៊ុក ។ នេះបើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកកវិទ្យា។

ប្រភពខាងលើ បានបញ្ជាក់ថា តាមបញ្ជារបស់​ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការស្តីទី ឆៃ ស៊ីណារិទ្ធ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួននារីម្នាក់ ឈ្មោះ ឈិន មន្ថា អាយុ ៣៥ឆ្នាំ មានអាសយដ្ឋាន ផ្ទះលេខ១២ ផ្លូវSK05 បុរីពិភពថ្មីកួរស្រូវ៣ ​ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ មានមុខរបរជាអ្នកលក់អនឡាញ ដែលមានផេកឈ្មោះ MC Cosmetic។

កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ម្ចាស់គណនីឈ្មោះ Ka​ Piink បាន​បង្ហោះ​ក្នុងគណនីរបស់ខ្លួន ដែលមានខ្លឹមសារថា “ផ្សារជំពូវ័ន្តបិទហើយ​ អ្នកលក់​ទូរស័ព្ទម្នាក់ បានស្លាប់ និងបងប្អូនគាត់ ៥នាក់ទៀត ក៏បានឆ្លងដែរ”។

​បន្ទាប់មកមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បាន​ចែករំលែកតៗគ្នាជាច្រើន ដោយខ្លឹមសារនេះ បានផ្ទុយពីការពិតទាំងស្រុង។ ដោយឃើញដូច្នេះ អគ្គស្នងការស្តីទី បានចេញបញ្ជាឱ្យនាយកដ្ឋានជំនាញធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីបញ្ឈប់ការចែក​ចាយ​ព័ត៌មាននេះ ដែលអាចបង្កឱ្យមានចលាចលនៅក្នុងសង្គម។

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២រសៀល កម្លាំងសមត្ថកិច្ច បាន​ឃាត់ខ្លួន​ម្ចាស់គណនីខាងលើ ដើម្បីយកមកបំភ្លឺ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស​។ ស្ត្រីឈ្មោះ​ ឈិន​ មន្ថា ដែលជាម្ចាស់គណនីនេះ បានសារភាពថា ខ្លួនពិតជាបានបង្ហោះព័ត៌មាន ដែលមានខ្លឹមសារដូចខាងលើនោះមែន ដោយខ្លួនបានទទួលសារពីមិត្តភក្តិតាម Messenger ហើយដោយខ្វះការពិចារណា ខ្លួនក៏បានបង្ហោះព័ត៌មាននេះ ទៅក្នុង​គណនីផ្ទាល់របស់ខ្លួន បន្ទាប់មកខ្លួនក៏បានលុបចេញវិញ ដោយមានអ្នកប្រាប់ថា ព័ត៌មាននេះមិនពិតទេ តែខ្លួនមិនបានដឹងថា មានអ្នកយកទៅចែកចាយបន្តយ៉ាងច្រើន ដែលធ្វើឱ្យមានការភាន់ច្រឡំពីមហាជន។

ស្ត្រីឈ្មោះ ឈិន​ មន្ថា ក៏បានធ្វើការសុំអភ័យទោស និងសន្យាថា ឈប់ចែកចាយ​ព័ត៌មានណាដែលមិនមានប្រភពច្បាស់លាស់ទៀតហើយ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដាស់តឿនក្រើនរំឭកដល់អ្នកលេងក្នុងបណ្ដាញសង្គមទាំងអស់ សូមធ្វើការពិចារណា និងផ្ទៀងផ្ទាត់រាល់ព័ត៌មានទាំងអស់ មុនពេលធ្វើការបង្ហោះ​ទៅក្នុងបណ្ដាញសង្គម ចៀសវាងបង្ហោះ ឬចែករំលែកព័ត៌មានណា ដែលមិនមានការពិត និងគ្មានប្រភពច្បាស់លាស់ ដែលអាចប្រឈមចំពោះមុខច្បាប់ ព្រមទាំងបង្កឱ្យមានភាពចលាចលដល់សង្គមជាតិទាំងមូលថែមទៀតផង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ