ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​បារម្ភ​និងត្អូញ​​ពី​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​នេះ​

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ អាជីវករ​ជា​ច្រើន​នាក់ ​រស់នៅក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅបានត្អូញត្អែរ​ពី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន និង​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​បញ្ហា​រក​ប្រាក់​យក​ទៅ​សងការ​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ ខណ​:​ជំងឺ​កូ​វី​ដ​-១៩នៅ​តែ​បន្ត​រាត ត្បាត​អូស​បន្លាយ​រយៈពេល​យូរ​នៅ​ទូ​ទាំង​ពិភពលោក ក៏​ដូច​ជា​នៅ​កម្ពុជា​ដែរ…

ខេត្ត​ប៉ៃលិន ៖ អាជីវករ​ជា​ច្រើន​នាក់ ​រស់នៅក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅបានត្អូញត្អែរ​ពី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន និង​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​បញ្ហា​រក​ប្រាក់​យក​ទៅ​សងការ​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ ខណ​:​ជំងឺ​កូ​វី​ដ​-១៩នៅ​តែ​បន្ត​រាត ត្បាត​អូស​បន្លាយ​រយៈពេល​យូរ​នៅ​ទូ​ទាំង​ពិភពលោក ក៏​ដូច​ជា​នៅ​កម្ពុជា​ដែរ ។

ពី​មុន​ការ​លក់ដូរ​កាក់កប ព្រោះ​មាន​បុគ្គលិក​កាស៊ីណូ និង​ប្រជាពលរដ្ឋ​ឆ្លង​ដែន​ចេញ ចូល​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ថៃ​ចូល​ទិញ​នំចំណី ម្ហូបអាហារ តែ​ពេល​មានការ​ហាម​ប្រាម​ការ​ឆ្លង​ដែន ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ អត់​សូវ​មាន​អ្នកទិញ​ដូច​កាលពីមុន​ឡើយ ។

ជាក់ស្តែង អាជីវករ​ឈ្មោះ នុ​ត តាន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ប្រកប​របរ​លក់​នំ​ដំឡូង​មី សាច់​មាន់ សាច់​គោ​អាំង និង​ឈ្មោះ ឃាង ហ៊ុ​ល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ លក់​ទា​ដុត​ក្នុង​ពាង ព្រមទាំង​អ្នកលក់​ប្រហិត និង​គ្រឿង​ហូប​ផ្សេង​ៗទៀត សុទ្ធតែ​និយាយ​ដូច​ៗ​គ្នា​ថា រហូត​មក​ដល់ពេល​នេះ ការ​លក់ដូរ​របស់​ពួក​គាត់​ពិតជា​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ។

កាលពី​មិន​ទាន់​មាន​ជំងឺកូ​វី​ដ​-១៩ ក្នុង​១​ថ្ងៃ​ៗ​ពួក​គាត់​អាច​រកបាន​ប្រាក់​ចំណូ​ល​ចាប់ពី​៣០​ទៅ​៤០​ម៉ឺន​រៀល ។ លុះ​ពេល​មាន​វិបត្តិ​កូ​វី​ដ​-១៩​អស់​រយ​:​ពេល​ដ៏​យូរ​នេះ ក្នុង​១​ថ្ងៃ​ៗ​ពួក​គាត់​លក់​បាន​ប្រាក់​ត្រឹមតែ​១០​ទៅ​១៥​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ប្រភព​ដដែល​បន្ត​ថា បច្ចុប្បន្ន​នេះ​ពិតជា​ស្ងាត់ម៉ូយ​យ៉ាង​ខ្លាំង ខណ​:​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ អនុញ្ញាត​ឱ្យ​ត្រឹមតែ​រថយន្ត​ដឹកទំនិញ​ចូល​ប៉ុណ្ណោះ ។

រីឯ​កាស៊ីណូ​ទាំងអស់ ត្រូវ​បាន​បិទទ្វារ​មិន​អាច​ឱ្យ​ប្រជាពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ​ចូល​លេង​ឡើយ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​មុខរបរ​របស់​ពួក​គាត់​មានការ​ធ្លាក់​ចុះ​ជាង​ពាក់កណ្តាល
បើ​ប្រៀបធៀប​ទៅ​នឹង​កាលពី​មិន​ទាន់​មាន​កូ​វី​ដ​-១៩ ។តាម​ព័ត៌មាន​ថា ប្រទេស​ថៃ​បាន​ប្រកាស​បិទ​ព្រំដែន​បន្ត​រហូត​ដល់​ពាក់កណ្ដាល​ខែមករា ឆ្នាំក្រោយ ។

បច្ចុប្បន្ន​ ពួក​គាត់​កំពុង​តែ​ជំពាក់​បំណុ​ល​គេ​គ្រប់​ៗ​គ្នា ហើយ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ជីវភាព ។ អ្វី​ដែល​កាន់តែ​ព្រួយបារម្ភ​ខ្លាំង​ថែម​ទៀត​នោះ គឺ​ការ​រក​ប្រាក់​យក​ទៅសងបំណុល​ដែល​ជំពាក់​ខាង​មីក្រូហិរញ្ញវត្ថុ ទោះបី​ជា​យ៉ាងណា ពួក​គាត់​ក៏​មិន​អាច​សម្ងំ​សម្រាក​នៅផ្ទះ​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ