ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះ​កង់​ហាត់ប្រាណ នាពេល​ព្រលឹម រថយន្ត​ធន់​ធំ​បុក​ពីក្រោយ​បាក់​ភ្លៅ​ នៅ​ក្រុង​តា​ខ្មៅ

3 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ រថយន្ត​ធន់​ធំ​មួយ​គ្រឿង បើក​រេ​ចង្កូត​ព្រុល​ទៅ​បុក បុរស​ម្នាក់​កំពុង​ជិះ​កង់​ហាត់ប្រាណ បណ្តាល​អោយ​រង​របួសធ្ងន់ បាក់​ភ្លៅ​ខាងស្ដាំ កាលពី​វេលា​ម៉ោង​៥ និង​៥៥​នាទី ព្រឹក​ថ្ងៃ​ទី​៤…

ខេត្តកណ្ដាល ៖ រថយន្ត​ធន់​ធំ​មួយ​គ្រឿង បើក​រេ​ចង្កូត​ព្រុល​ទៅ​បុក បុរស​ម្នាក់​កំពុង​ជិះ​កង់​ហាត់ប្រាណ បណ្តាល​អោយ​រង​របួសធ្ងន់ បាក់​ភ្លៅ​ខាងស្ដាំ កាលពី​វេលា​ម៉ោង​៥ និង​៥៥​នាទី ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២០​នេះ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២១B ស្ថិត​ក្នុងភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

បើ​យោង​តាន​ម​លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​ក្រុង​តា​ខ្មៅ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ អ៊ុ​ក រ៉ា​ស៊ី អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ចក្រ​អង្រែ​ក្រោម សង្កាត់​ចក្រ​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រង​របួស​បាក់​ភ្លៅ ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ផង​ដែរ ។ ចំណែកឯ​អ្នក​បើករថយន្ត​មានឈ្មោះ ថូ​យ វណ្ណៈ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ត្រែង សង្កាត់​សិ​ត្បូ​ត៍ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល បើករថយន្ត​ដឹក​ទំនិញ​ធន់​ធំ ព​ណ៍​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-3634 ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន (​ស៊ី​ហរ​ហ៊ុយ​) ។

ដោយឡែក បើ​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​កំពុង​ជិះ​កង់​គួ​ក ដើម្បី​ហាត់ប្រាណ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២១B ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង មក​បុក​ពីក្រោយ​បណ្ដាល​ឲ្យ​បាក់​ភ្លៅ​ខាងស្ដាំ តែ​ម្ដង ។ ក្រោយ​កើតហេតុ​ភ្លាម​ៗ អ្នកបើកបរ​រថយន្ត ត្រូវ​ប្រជាពលរដ្ឋ​និង​ក្រុម​អ្នក​ជិះ​កង់​ហាត់ប្រាណ ឃាត់ខ្លួន​ប្រគល់​អោយ​សមត្ត​កិច្ច បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគ​បាល​ក្រុង​តា​ខ្មៅ រីឯ​រថយន្ត​បង្ក និង​កង់​រង​ការ​ខូចខាត មន្ត្រី​ប៉ូលិស​ចរាចរណ៍ ដឹក​មក​រក្សា​ទុក​នៅ​អធិការ ទុកជា​វត្ថុ​តាង រង​ចាំ​ដោយ​ស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ