ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ាស់​ អាល់​កុល​ និង​ទឹក​ថ្នាំ​បា.ញ់​សម្លា.ប់​​មេរោគចែកដល់​អ្នក​រត់​ម៉ូតូ​កង់​៣

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ អាល់កុល ទឹក​ថ្នាំ​បាញ់​សម្លាប់​មេរោគ​រាប់រយ​ដប និងម៉ាស់​ជាង​២៣០​កញ្ចប់ ត្រូវ​បាន​ក្រុមការងារ​របស់​លោក ណុ​ប ដា​រ៉ា អភិបាលរង​ខេត្ត បន្ត​ចុះ​ចែក​ជួន​ដល់​ក្រុម​អ្នក​រត់​ម៉ូតូ​កង់​៣ នៅ​តាម​ដងផ្លូវ​សាធារណៈ​នានា…

ខេត្តបាត់ដំបង​៖ អាល់កុល ទឹក​ថ្នាំ​បាញ់​សម្លាប់​មេរោគ​រាប់រយ​ដប និងម៉ាស់​ជាង​២៣០​កញ្ចប់ ត្រូវ​បាន​ក្រុមការងារ​របស់​លោក ណុ​ប ដា​រ៉ា អភិបាលរង​ខេត្ត បន្ត​ចុះ​ចែក​ជួន​ដល់​ក្រុម​អ្នក​រត់​ម៉ូតូ​កង់​៣ នៅ​តាម​ដងផ្លូវ​សាធារណៈ​នានា នៅ​ក្នុង​ក្រុង​បាត់ដំបង កាល ពី​រសៀល​ថ្ងៃ​ទី​០៣ ធ្នូ ដើម្បី​ចូលរួម​ចំណែក​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​វីរុស «​កូ​វី​ដ​១៩» ខណៈ​អាជ្ញាធរ​ខេត្ត​នេះ កំពុង​តាមដាន​អ្នក​ពាក់ព័ន្ធ​នឹង​ជំងឺ​​នេះ​រាប់រយ​នាក់​ដែល​បាន​ធ្វើតេស្ដ​រួច កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​។

បើ​តាម​របាយ​ការ​ណ៍​របស់​ក្រុមការងារ​ដែល​ចុះ​ចែក​សម្ភារ​ការពារ​ជំងឺ «​កូ​វី​ដ ១៩» នេះ​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា គោលដៅ​ចំនួន​០៤ ដែល​ក្រុមការងារ​ត្រូវ​ចុះ​ចែក​សម្ភារទាំងនោះ​។ ក្នុង​នោះ​មាន​គោលដៅ នាគ​បាញ់​ទឹក គោលដៅរ​ង្វ​ល់​មូល​លោក​ដំបងគ្រញូង គោល​ដៅ​ផ្សារណាត់ និងគោលដៅ​ចុងស្ពាន​សម្ដេច​ក្រឡាហោម ស ខេ​ង​។ របាយ​ការ​ណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា សម្ភារដែល​ត្រូវ​ចែក​ជួន​អ្នក​រត់​ម៉ូតូ​កង់​០៣ រួម​មានអាល់កុល​ចំនួន​២៣០​ដប ទឹក​ថ្នាំ​បាញ់​សម្លាប់​មេរោគ​ចំនួន​២៣០​ដប និង ម៉ាស់​ចំនួន​២៣០​កញ្ចប់ ស្មើនឹង​ចំនួន​២,៣០០​ម៉ាស់​ ។

ក្រុមការងារបាន​បញ្ជាក់​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​លោក ណុ​ប ដា​រ៉ា អភិបាលរង​ខេត្ត បាន​ជួយ​ឧបត្ថម្ភ​នូវ​អំណោយ​ទាំងនេះ ជូន​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​បងប្អូន​អ្នក​រត់​ម៉ូតូ​កង់​៣​ក្នុង​ខេត្តបាត់ដំបង​។ នេះ​ជា​ការ​ចូលរួម​ចំណែក ដើម្បី​ទប់ស្កាត់ ការពារ នូវ​ជំងឺឆ្លង​ដ៏​កាច​សាហាវ «​កូ​វី​ដ​១៩» ស្រប​ពេល​ដែល​នេះ អាជ្ញាធរ​ខេត្ត និង មន្ទីរ​សុខាភិបាល​ខេត្ត បាន​និង​កំពុង​ធ្វើតេស្ដ​មនុស្ស​រាប់រយ​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការ​ណ៍​សហ​គម​ន៍ ២៨ វិច្ឆិកា កន្លង​ទៅ​ នា​ប៉ុន្មាន​ថ្ងៃមុន​នេះ​។

ជាមួយនឹង​ការ​ជួយ​ឧបត្ថម្ភ​នូវ​អំណោយ​ទាំងនេះ លោក​ណុ​ប ដា​រ៉ា អភិបាលរង​ខេត្ត ក៏​បាន​ផ្ដាំផ្ញើ និង ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ និង បងប្អូន​អ្នក​រត់​ម៉ូតូ​កង់​៣​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​ក្នុង​ការ​ធ្វើ​អនាម័យ ត្រូវ​លាង​សំអាត​ដៃ​នឹង​អាល់កុល ឬ សាប៊ូ និង ពាក់​ម៉ាស់​ជា​ប្រចាំ ដើម្បី​ចូលរួម​ទប់ស្កាត់ នៃ​ការ​រីក​រាលដាល នូវ​ជំងឺ​«​កូ​វី​ដ​១៩» ដែល​កំពុង​ផ្ទុះ​ឡើង​នៅ​ក្នុង​ខេត្ត ក៏​ដូច​នៅ​ទូ​ទាំង​ប្រទេស​៕

អត្ថបទសរសេរ ដោយ