ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំបុត្រ​លក់ដាច់​១៨%​សម្រាប់​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ក្រុង​តូ​ក្យូ​នឹង​ត្រូវ​សង​ប្រាក់​វិញ

3 ឆ្នាំ មុន

ជប៉ុន ៖ គណកម្មាធិការ​រៀបចំ​កីឡា​អូ​ឡាំ​ពិ​ក​ជប៉ុន បាន​អះអាង​កាលពី​ថ្ងៃ​ទី ៣ ធ្នូ កន្លង​ទៅ​ថា ប្រហែល​១៨​%នៃ​ចំនួន​សំបុត្រ ដែល​លក់ដាច់​ក្នុង​ប្រទេស​ជប៉ុន សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ…

ជប៉ុន ៖ គណកម្មាធិការ​រៀបចំ​កីឡា​អូ​ឡាំ​ពិ​ក​ជប៉ុន បាន​អះអាង​កាលពី​ថ្ងៃ​ទី ៣ ធ្នូ កន្លង​ទៅ​ថា ប្រហែល​១៨​%នៃ​ចំនួន​សំបុត្រ ដែល​លក់ដាច់​ក្នុង​ប្រទេស​ជប៉ុន សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ ដែល​ត្រូវ​ពន្យារពេល​ទៅ​ឆ្នាំ​ក្រោយ ដោយសារ​ការ​រីក​រាលដាល​កូ​វី​ដ​១៩ នឹង​ត្រូវ​សង​ប្រាក់​វិញ​។

ម្ចាស់​សំបុត្រ​ក្នុង​ប្រទេស​ជប៉ុន​ត្រូវ​បាន​ផ្តល់​ឱកាស ដើម្បី​ស្នើ​សុំប្តូរយក​ប្រាក់​វិញ​។ ហើយ​អ្នក​រៀបចំ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ការ​សង​ប្រាក់​សម្រាប់​សំបុត្រ​ប្រហែល​៨១​ម៉ឺន​សន្លឹក ត្រូវ​បាន​ស្នើ​ឡើង​ក្នុង​ចំណោម​សំបុត្រ​ចំនួន ៤,៤៥​លាន​សន្លឹក ដែល​ត្រូវ​បាន​លក់ដាច់​លើក​ដំបូង​ក្នុងស្រុក​។

ម្ចាស់​សំបុត្រ​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ប្រាក់​វិញ កាលពី​ខែវិច្ឆិកា​កន្លង​ទៅ ហើយ​ការ​សង​ប្រាក់​ នឹង​ចាប់ផ្តើម​ធ្វើ​ឡើង​នៅ​ចុងខែ​ធ្នូ​នេះ​។ ខណៈ​សំបុត្រ​ដែល​បាន​ទិញ​រួច​ហើយ នៅ​តែ​មាន​សុពលភាព​សម្រាប់​ព្រឹត្តិការណ៍​មួយ​នេះ ដែល​បាន​កំណត់​តាម​កាលវិភាគ​ថ្មី​។

យ៉ាងណាមិញ អ្នក​រៀបចំ​កម្មវិធី​មិន​ទាន់​អាច​អះអាងថា តើ​អ្នក​ទស្សនា​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ចូល​ទៅ​កាន់​កន្លែង​ប្រកួត​ដែរឬទេ? ហើយ​ការ​សម្រេច​ចិត្តនឹង​ត្រូវធ្វើ​ឡើង​នៅ​ពេល​ក្រោយ​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ នឹង​ត្រូវធ្វើ​ពិធី​បើក​នា​ថ្ងៃ​ទី ២៣ កក្កដា និង​បិទ​នា​ថ្ងៃ​ទី ៨ សីហា ឆ្នាំ ២០២១ តាម​កាលវិភាគ​ថ្មី​៕ (​ដកស្រង់​ចេញពី Reuters)