ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាស់​ៗ​ផោម​ឱ្យ​ហិត​…

8 ឆ្នាំ មុន

កន្លង​មក​មាន​ក្រសួង​ខ្លះ​បាន​ប្រកាស​ប្រឡង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ថ្មី ដោយ​បាន​ប្រកាស​ពី​សមត្ថភាព ចំណេះដឹងនូវ​បេក្ខភាព​ដែល​ត្រូវ​ទៅ​ប្រឡង ។ មាន​មតិ​ជា​ច្រើន​បាន​ផ្លោង​សំដី​ប្រាប់​កោះសន្តិភាព​ថា​…​កុំ​ជឿ​…​កុំ​ចាញ់បោក​ចាស់​ៗ…​ពួក​គេ​គ្រាន់តែ​ផោម​ឱ្យ​យុវជន​ទាំងឡាយ​ហិត​តែ​ប៉ុណ្ណោះ

កន្លង​មក​មាន​ក្រសួង​ខ្លះ​បាន​ប្រកាស​ប្រឡង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ថ្មី ដោយ​បាន​ប្រកាស​ពី​សមត្ថភាព ចំណេះដឹងនូវ​បេក្ខភាព​ដែល​ត្រូវ​ទៅ​ប្រឡង ។ មាន​មតិ​ជា​ច្រើន​បាន​ផ្លោង​សំដី​ប្រាប់​កោះសន្តិភាព​ថា​…​កុំ​ជឿ​…​កុំ​ចាញ់បោក​ចាស់​ៗ…​ពួក​គេ​គ្រាន់តែ​ផោម​ឱ្យ​យុវជន​ទាំងឡាយ​ហិត​តែ​ប៉ុណ្ណោះ ។

មតិ​ទាំងឡាយ​បាន​ផ្តល់​ថា​…​បានជា​ពោល​ដូច្នោះ ពីព្រោះ​ក្រសួង​ខ្លះ​ដែល​ប្រកាស​ប្រឡង​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី​ទាំងនោះ​…​តាម​ពិត​ទៅ​គេ​បាន​យក​បុគ្គលិក​អណ្តែត​ទៅ​បំរើ​ការងារ​ក្នុង​ក្រសួង​គេ​ច្រើន​នាក់​និង​យូរ​ខែ ឆ្នាំ​មក​ហើយ​…​រក​ផ្លូវ​បញ្ចូល​ក្របខ័ណ្ឌ​មិន​បាន​ដោយសារ​ច្បាប់​ចែង​ថា ជ្រើសរើស​ក្របខ័ណ្ឌ​ថ្មី​ត្រូវ​តែ​ប្រឡង​…​ដល់​អីចឹង​ទៅ​…​ទើប​ក្រសួង​រក ផ្លូវ​ដើរ​មួយ​…​យក​ឈ្នោះ​«​ប្រឡង​»​មក​ដាក់ជា​ខែល ។ ដល់​ពេល​ជាប់ គឺ​ជាប់​តែ​បុគ្គលិកអណ្តែត​របស់​ម្ចាស់ផ្ទះ​តែ​ប៉ុណ្ណោះ ។ បើ​មិន​ប្រើ «​យុទ្ធសាស្ត្រ​វ៉ៃ​រហ័ស ដកថយ​រហ័ស​…»​បែប​នេះ​ទេ រក​ក្របខ័ណ្ឌ​ឱ្យ​បុគ្គលិក​អណ្តែត​ម៉េច​បាន​ទៅ ព្រោះ​គេ​ធ្វើការ​យូរហើយ​…

ប្រសិនបើ​ដូច​ពាក្យ​គេ​ថា​មែន​…​មិនខុស​ពី​ពាក្យចាស់​ពោល​ថា «​ចាស់​ៗ​ជាន់មុនផោម​ឱ្យ​យុវជន​ហិត​»​ឡើយ ៕
                     អា​ឡេវអើយ ទ្រាំហិតផោមទៅ