ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​សង្គ្រោះ​ជាតិ​ជួប​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​បន្តបន្ទាប់ មុន​នេះ​លោក មា​ជ សុ​វ​ណ្ណា​រ៉ា លើក​នេះ​អង្គរក្ស​លោក​សម រ​ង្ស៊ី

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​អង្គរក្ស​ក្នុង​ក្បួន​ធ្វើ​ដំណើរ​របស់​លោក សម រ​ង្ស៊ី ១​គ្រឿង ដែល​ធ្វើ​ដំណើរ​វិល​ត្រឡប់​ពី​ក្រុងព្រះសីហនុ​ទៅ​រាជធានី​ភ្នំពេញ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​ដោយ​ខ្លួនឯង និង​បាន​បណ្តាល​ឱ្យ​អង្គរក្ស​ក្នុង​រថយន្ត​សរុប​៧​នាក់​មាន​៦​នាក់​រង​របួសធ្ងន់

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​អង្គរក្ស​ក្នុង​ក្បួន​ធ្វើ​ដំណើរ​របស់​លោក សម រ​ង្ស៊ី ១​គ្រឿង ដែល​ធ្វើ​ដំណើរ​វិល​ត្រឡប់​ពី​ក្រុងព្រះសីហនុ​ទៅ​រាជធានី​ភ្នំពេញ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​ដោយ​ខ្លួនឯង និង​បាន​បណ្តាល​ឱ្យ​អង្គរក្ស​ក្នុង​រថយន្ត​សរុប​៧​នាក់​មាន​៦​នាក់​រង​របួសធ្ងន់ និង​ម្នាក់​របួសស្រាល ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៥ មិថុនា វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចំណុច​គីឡូម៉ែត្រ​លេខ​១៥៣ និង​លេខ​១៥៤ ក្នុងភូមិ​ស្ទឹង​ឆាយ​ខាងត្បូង ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ។

ប្រភព​ពី​នគរបាល​ស្រុក​កំពង់​សិលា ឱ្យ​ដឹង​ថា រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​នោះ​ម៉ា​កតា​កូ​ម៉ា ពណ៌​ខ្មៅ ជា​រថយន្ត​របស់​អង្គរក្ស លោក សម រ​ង្ស៊ី ដែល​ធ្វើ​ដំណើរ​ពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ​ភ្នំពេញ​ដល់​ចំណុច​កើតហេតុ រថយន្ត​បាន​បើក​វា​៉​រថយន្ត​ធុន​ធំ​មួយ​គ្រឿង ដែល​បើកបរ​ស្រប​ទិស​គ្នា​ពី​ខាង​មុខ ។ លុះ​វ៉ាផុត​រថយន្ត​នោះ​បាន​ចូល​មក​ស្តាំ​ដៃ​វិញ ហើយ​ជ្រុល​ធ្លាក់​ផ្លូវ ក៏​ក្រឡាប់​ផ្ងារ​កង់​៤​ឡើង​លើ​តែ​ម្តង ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​កើតហេតុ​នោះ​គឺ​រថយន្ត​លោក សម រ​ង្ស៊ី បើក​ពីក្រោយ​ពុំ​មាន​គ្រោះថ្នាក់​ទេ ។ ភ្លាម​ៗ​នោះ អ្នក​របួស​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ដឹក​តាម​រថយន្ត​របស់​ខ្លួន​មក​សង្គ្រោះ​នៅ​វាល​រេញ តែ​ត្រូវ​បាន​ដឹក​បន្ត​តាម​រថយន្ត​សង្គ្រោះ​ទៅ​កាន់​ក្រុងព្រះសីហនុ វិញ ហើយ​លោក សម រ​ង្ស៊ី ក៏​បាន​វិល​ត្រឡប់​ក្រោយ​ដែរ ។

នេះ​ជា​ហេតុ​អាក្រក់ ក្រោយ​គ្នា​តែ​ប៉ុន្មាន​ថ្ងៃ​សោះ​បន្ទាប់​ពី​រថយន្ត​របស់​លោក មា​ជ សុវណ្ណ​រ៉ា បាន​ជួប​គ្រោះថ្នាក់​រថយន្ត​បុក​គ្នា​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បណ្តាល​ឱ្យ​រង​របួស ហើយ​ក៏​ទើបតែ​ចេញដំណើរ​ទៅ​ប្រទេស​ថៃ ដើម្បី​ព្យាបាល​បន្ត​។ ទាក់ទិន​និង​ហេតុការណ៍​ក្រឡាប់​រថយន្ត​អង្គរក្ស​លោក សម រ​ង្ស៊ី ដែល​មាន​អ្នក​របួស​ធ្ងន់ធ្ងរ​រហូត​ដល់​៦​នាក់ ក្នុង​ចំណោម​៧​នាក់​នោះ ក៏​មាន​ប្រធាន​អង្គរក្ស​របស់​លោក សម រ​ង្ស៊ី ដែល​គេ​ស្គាល់​ជា​ទូទៅ​ផង​ដែរ ៕