អាជីវកម្មស្ប៉ា និងម៉ាស្សា បាននិងកំពុងកើតមានរីកដុះដាលដូចផ្សិតនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ។ ការកើនឡើងនូវហាងម៉ាស្ស៉ា ឫអាជីវកម្មស្ប៉ានាពេលបច្ចុប្បន្ន គឺអាស្រ័យដោយការវិនិយោគិន មើលឃើញពីការអភិវឌ្ឍប្រទេស និងកំណើនភោជនីយដ្ឋានដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងកំណើនវិស័យទេសចរណ៍។ យ៉ាងណាមិញ រថយន្តទំនើបៗមួយចំនួនត្រូវបានគេឃើញចតនៅមុខហាងស្ប៉ាមួយកន្លែង តាមបណ្តោយផ្លួវលេខ៥៧ ដែលមានដើមឈើដុះម្លប់ត្រជាក់ ខណៈដែលដើរចូលក្នុងហាង ហាក់មានសភាពស្ងប់ស្ងៀម និង មានក្លិនក្រអូបសាយចេញពីបន្ទប់ទទួលភ្ញៀវ ធ្វើអោយអារម្មណ៍ស្រស់ថ្លា។ ប្រកបដោយទឹកមុខញញឹមញញ៉ែម នារីស្រស់ស្អាតម្នាក់ជាអ្នកទទួលភ្ញៀវនៅក្នុងហាង «ចំប៉ីស្ប៉ា» បានលើកដៃសំពះទទួលអតិថិជនប្រុសស្រីទាំងឡាយ។ ក្នុងវ័យប្រមាណម្ភៃឆ្នាំ នារីទទួលភ្ញៀវរូបនេះបានអញ្ជើញអតិថិជនម្នាក់ អង្គុយលើកៅអីទទួលភ្ញៀវ យកនូវភេសជ្ជៈជូនអតិថិនជនដោយកាយវិកាទន់ភ្លន់ និងរសរាយរាក់ទាក់។ បន្ទាប់មក គេឃើញនារីម្នាក់ទៀត បន្តទទួលអតិថិជនដោយនាំយកនូវផ្តិលទឹក និងកូនកន្សែងដើម្បីជូតសំអាតជើងអតិថិជនដោយស្ងៀមស្ងាត់។ «ចំប៉ីស្ប៉ា» ក្រៅពីមានអ្នកទទួលភ្ញៀវរួសរាយរាក់ទាក់ ឯសំណង់ទីតាំងនៅះវិញក៏រចនាទៅតាមបែបបុរាណ មានផាសុខភាព និង អនាម័យ អតិថិជនអាចជ្រើសរើសសេវាកម្មមួយក្នុងចំណោមសេវាកម្មទាំងអស់ដែលមាននៅក្នុងហាង ក្នុងនោះរួមមាន៖ ម៉ាស្សាបែបប្រពៃណី ម៉ាស្សាប្រេង ម៉ាស្សាខាត់សំអាតស្បែក និង ម៉ាស្សាមុខជាដើម។
ក្រោយពីបញ្ចប់គារវកិច្ច និង ជ្រើសរើសសេវាកម្មទៅតាមតម្រូវការអតិថិជន នារីទទួលភ្ញៀវបាននាំអតិថិជនទៅកាន់បន្ទាប់ម៉ាស្សាដើម្បីទទួលយកសេវាកម្មទៅតាមជម្រើសរបស់ខ្លួន។
«ចំប៉ីស្ប៉ា» ផ្តោតលើសេវាកម្មមួយដែលមិនមែនជាសេវាកម្មព្យាបាលដូចគ្រូពេទ្យព្យាបាទដោយចលនា ឫចាប់សរសៃទេ អ្វីដែល «ចំប៉ីស្ប៉ា» ផ្តល់អោយគឺសេវាកម្មជួយសម្រួលផ្លូវអារម្មណ៍របស់អតិថិជនដែលគាត់មានការងារមមាញឹកក្នុងការងារដូចជាអង្គុយក្នុងការិយាល័យច្រើងម៉ោង ឫធ្វើដំណើរច្រើនម៉ោង ដែលជាហេតុធ្វើចុកសំពន់ដៃជើង សាច់ដុំរឹង មានភាពតានតឹង អោយធូរស្បើបឡើងវិញ។
ក្នុងវ័យសែមសិបឆ្នាំ និងរៀនបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកស្ថាប័ត្យកម្ម លោកជា សារិនម្ចាស់ហាងចំប៉ីស្ប៉ា បាននិយាយថា ការប្រកបអាជីវកម្មចំប៉ីស្ប៉ារបស់លោកមិនមានគម្រោង និងផែនការទុកជាមុខទេ តែដោយសារចំណង់ចំណូលចិត្តរបស់គាត់។ ម្យ៉ាងទៀត កាលពីប្រមាណជា១០ឆ្នាំមុន អាជីវកម្មនេះត្រូវបានសារណៈជនទទួលដឹងថាជាអាជីវកម្មរមួយដែលលាយឡំដោយសេវាបម្រើផ្លូវភេទនៅជាមួយ ដែលធ្វើអោយលោក ក្នុងនាមជាសាស្ត្រាចារ្យ និង អ្នកបម្រើការវិជ្ជាជីវៈក្នុងសង្គមម្នាក់មិនអាចទទួលយកបាន ទើបលោកសម្រេចចិត្តក្នុងការបង្កើតស្ប៉ាមួយសម្រាប់អតិថិជនដូចគាត់ និងអ្នកធ្វើការវិជ្ជាជីរៈ ពិសេសអតិថិជនជាស្ត្រី។
ក្នុងការស្វែងរកសេវាកម្មម៉ាស្សា និងស្ប៉ា ដែលមិនមែនជាសេវាកម្មបម្រើផ្លូវភេទ លោកបានជួបជាមួយអ្នកបើកអាជីវកម្មម៉ាស្សាតូចមួយជាលក្ខណៈគ្រួសារដោយភាពចៃនត្យ។ ក្នុងខណៈពេលដែលទទួលសេវាកម្ម និងការជជែកជាមួយគ្នាពីរ បីដង ម្ចាស់អាជីវកម្មម៉ាស្សាតូចនោះ បានសំណើរលក់ហ៊ុន៥០ភាគរយរបស់គាត់។ ដោយសារការពេញចិត្ត និងចូលចិត្ត ព្រមទាំងសារៈសំខាន់នៃសេវាកម្មនេះ លោកសារិនសម្រេចចិត្តយកប្រាក់ខ្លួន២០០០ដុល្លា បូកជាមួយនឹងភាគហ៊ុន៣នាក់ទៀត សរុប៨,០០០ដុល្លា បើកស្ប៉ាមួយកន្លែងនៅទីនេះ និងដាក់ឈ្មោះថា ចំប៉ីស្ប៉ាក្នុងឆ្នាំ២០០៦ ជាមួយបុគ្គលត្រឹមតែ១០នាក់ប៉ុណ្ណោះ។ ការដាក់ឈ្មោះ «ចំប៉ីស្ប៉ា» ក៏ជាភាពចៃដន្យមួយទៀតដែរ ម្ចាស់អាជីវកម្មទាំងអស់ក៏មិនមានគម្រោងដាក់ឈ្មោះនេះដែរ តែដោយសារធាតុដែលប្រើប្រាស់ក្នុងវិស័យសុខភាព និង ស្ប៉ាភាគច្រើនយកផ្កាចំប៉ីយកមកប្រើ និងតុងតែង ដូច្នេះក៏ដាក់ឈ្មោះនេះសម្រាប់អាជីវកម្មទៅ។ ម្ចាស់អាជីវកម្មទាំងអស់ សុទ្ធតែជាអ្នកមិនសូវមានបទពិសោធន៍ក្នុងអាជីវកម្ម តែអ្នកទាំងអស់ខិតខំប្រឹងប្រែងធ្វើអោយអាជីវកម្មរីកចម្រើន។ លោកសារិន អ្នកគ្រប់គ្រងអាជីវកម្ម «ចំប៉ីស្ប៉ា» លើកឡើងថា លោកមិនមានបទពិសោធន៍ធ្វើអាជីវកម្មទេ តែលោកចូលចិត្តអ្វីដែលថ្មី និងមានភាពប្រកួតប្រជែង ទោះបីជាលោកមិនមានបទពិសោធន៍ និងចំណេះដឹងក្នុងការធ្វើអាជីវកម្មក៏ដោយ ។ អាជីវកម្មមួយនេះ រីកលូតលាស់ និងដំណើរការបានល្អ ប៉ុន្តែអាជីវកម្មមានបញ្ហាបន្ទាប់ពីដំណើរការបាន៩ខែ រហូតជិតបិទទ្វារ ដោយសារបញ្ហាឱនភាពប្រាក់ចំណូល និង ធនធានមនុស្សល្អៗក្នុងអាជីវកម្មត្រូវបានគូប្រកួតប្រជែងទាញយក។ បញ្ហានេះ ធ្វើអោយម្ចាស់អាជីវកម្មទាំងអស់ខិតខំកាន់តែខ្លាំងពិសេសលោកសារិន ដែលជាប្រធានក្រុមហ៊ុមមួយនេះ។ ក្នុងស្ថានភាពនេះ មុខវិជ្ជាស្ថាបត្យកម្មរបស់លោកហាក់មិនអាចយកមកប្រើប្រាស់យ៉ាងពេញលេញក្នុងវិស័យជំនួញរបស់លោកគ្រប់ជ្រុងជ្រោយទេ ដូច្នេះហើយលោកសារិន មានគំនិតចាប់ផ្តើមចូលសិក្សាវគ្គបណ្តុះបណ្តាលខ្លីៗបន្ថែមដែលពាក់ព័ន្ធនឹងអាជីវកម្មរបស់លោក ដូចជាគណីនេយ្យ ការគ្រប់គ្រងអាជីវកម្ម ការគ្រប់គ្រងធនធានមនុស្ស និង ភាពសហគ្រិនជាដើម ដែលមានរយៈពេល១ថ្ងៃ ឬរហូតដល់៣ខែ។ លោកសារិន បានឲ្យដឹងថាការសិក្សាវគ្គខ្លីៗរបស់លោកសរុបបានប្រមាណជា៣០វគ្គ ដែលអាចស្មើនឹងសញ្ញបត្រ័ថ្នាក់អនុបណ្ឌិតក៏ថាបាន។
ចំណេះដឹងដែលទទួលបានពីវគ្គខ្លីទាំងនេះ និងការចូលចិត្តសិក្សារៀនសូត្រឥតឈប់ឈរ ព្រមទាំងភាពតស៊ូ បានធ្វើអោយអាជីវកម្មរបស់គាត់មានស្ថេរភាព និងក្នុងខែឧសភា ឆ្នាំ២០០៧ «ចំប៉ីស្ប៉ា» ត្រូវបានជ្រើសរើសក្លាយជាវិស័យសុខភាព និងស្ប៉ាដែលប្រកបដោយវិជ្ជាជីវៈមុខគេបង្អស់នៅភ្នំពេញ និងបានចូលរួមក្នុងការតាំងពិពណ៌សុខភាពក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុននៅឆ្នាំដដែល។
គួរបញ្ជាក់ផងដែរថា ការរីកចម្រើនដ៏គួរឲ្យកត់សម្គាល់របស់ «ចំប៉ីស្ប៉ា» បានឈានទៅដល់ការបើកសាខាមួយទៀត ក្នុងឆ្នាំ២០០៨ និង បច្ចុប្បន្នមានបុគ្គលិកចំនួន៧០នាក់ ដែលក្នុងនោះមានបុគ្គលិកស្ទាត់ជំនាញចំនួន៥០នាក់។ មិនតែប៉ុណ្ណោះ លោកសារិន បានបង្ហើបថាលោកនឹងមានគម្រោងបើកសាខា «ចំប៉ីស្ប៉ា» មួយទៀតនៅជិតផ្សារមាន់អាំង នៅខែកក្កដា ២០១៥ខាងមុខនេះផងទៀតដែរ។ ជាមួយគ្នានោះដែរ លោកសារិនរំពឹងទុកថានឹងពង្រីក «ចំប៉ីស្ប៉ា» ឲ្យបាន៥ទៅ៦សាខាទៅដល់ខេត្តសៀមរាប និងក្រុងព្រះសីហនុ ក៏ដូចបង្កើតឲ្យមាននូវសាលាបណ្តុះបណ្តាលវិជ្ជាជីវៈម៉ាស្សា និងស្ប៉ា ព្រមទាំងមានប្រពន្ធ័សិទ្ធិប្រើប្រាស់យីហោ «ចំប៉ីស្ប៉ា»៕
ប្រទេសតួកគី ៖ អាជ្ញាធរតួកគីបានចេញបញ្ជាកាលពីថ្ងៃទី២២កុម្ភៈ ឲ្យចាប់ខ្លួនទាហាន២៩៥នាក់ សង្ស័យមានទំនាក់ទំនងជាមួយបណ្ដាញគ្រូប្រដៅសាសនា លោកFETHULLAH GULEN ដែលជាប់ចោទពី...
ខេត្តសៀមរាប ៖ បុរសម្នាក់ព្រោះតែខឹងឪពុកក្មេកស្តីបន្ទោស ខណៈឃើញខ្លួនចាប់ប្រពន្ធបង្ខាំងក្នុងផ្ទះ ស្រាប់តែទាញកាំបិតខ្វែវកាប់ឪពុកក្មេកគ្មានប្រណីដៃ បណ្តាលឱ្យដួល...
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា :គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០១៩ កើតឡើង១០លើក...
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលផ្នែកអន្តរាគមន៏ខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានចុះ...
ប្រទេសស៊ីរី-អាមេរិក ៖ ប៉ុន្មានសប្ដាហ៍ក្រោយការប្រកាស របស់លោកដូណាល់ត្រាំ ពីការដកកងទាហានអាមេរិកចេញពីស៊ីរី សហរដ្ឋអាមេរិក គូសបញ្ជាក់នាថ្ងៃទី២១កុម្ភៈថា...
ខេត្តមណ្ឌលគិរី ៖ ទីតាំងល្បែងស៊ីសងក្នុងចម្ការស្រល់មួយកន្លែង ស្ថិតនៅក្នុងភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង កំពុងបើកឲ្យជនជាតិខ្មែរចូលលេងម៉ាសេរីជា...
សម្បថគឺជាជំនឿបែបអរូបិយដែលបានចាក់ឫសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិតរបស់ជនជាតិខ្មែរតាំងពីយូរលង់ណាស់មកហើយ និងកំពុងបន្តរីកសាយភាយនៅកម្ពុជា ទាំងអ្នកនយោបាយ និង...
ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់បានដឹងអំពីអត្ថប្រយោជន៍នៃការទទួលទានផ្លែត្របែកចំពោះសុខភាពរួចមកហើយ ប៉ុន្តែប្រហែលជាមិនធ្លាប់ឮទេថា ស្លឹកត្របែកក៏មានផ្ទុក...
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆបោកស្រាបៀរABC មួយកេសពីផ្ទះលក់ស្រាបៀរនិងភេសជ្ជៈមួយកន្លែង ហើយបានជិះម៉ូតូគេចខ្លួន ប៉ុន្តែត្រូវម្ចាស់ជិះម៉ូតូ...
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នកបើកបរឡាំប្រឺតាកង់បីឥណ្ឌា បំពាក់ប្រព័ន្ធPass App បានជាប់ចោទពីបទប៉ងចាប់នាងក្រមុំម្នាក់រំលោភ ពេលធ្វើដំណើរតាមផ្លូវស្ងាត់ ហើយឈប់...
រាជធានីភ្នំពេញ ៖ ក្រុមបាល់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំកម្ពុជា (U22កម្ពុជា)បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រ ពានរង្វាន់ AFF U22 Championship 2019ក្រោយពីយកឈ្នះក្រុម...
ខេត្តរតនគិរី ៖ កម្មកចំនួន១៤នាក់មានអាការក្អួតចង្អោរសង្ស័យពុលចំណីអាហារដែលផ្សំឡើងដោយត្រីសាច់ដឹកលក់តាមម៉ូតូ និងបន្លែបេះតាមពីក្នុងចំការ ។ ហេតុការកម្មកពុល...
ខេត្តព្រះសីហនុ ៖ សារធាតុញៀនចំនួន៨កញ្ចប់ធំ និង១៨កញ្ចប់តូច ព្រមទាំងបុរសជនជាតិចិនម្នាក់ បានត្រូវនគរបាលស្រុកព្រៃនប់ ចាប់ខ្លួននិងដកហូតបាននៅក្នុងចម្ការ...
ខេត្តកំពត ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងកំពុងតែបើកបរក្នុងល្បឿនលឿន ស្រាប់តែរ៉េចង្កូតទៅខាងស្តាំដៃបុករះដើមដូង និងផ្ទះប្រជាពលរដ្ឋទាំងកំរោល បណ្តាលឲ្យមានការ...
សហរដ្ឋអាមេរិក ៖ បណ្ដាសមាជិកសភានៃគណបក្សប្រជាធិបតេយ្យ គ្រោងដាក់នាថ្ងៃទី២២កុម្ភៈ កម្រោងច្បាប់មួយ ដែលសំដៅលុបចោលការប្រកាសអាសន្នជាតិ របស់ប្រធានាធិបតីលោកដូណាល់...
ខេត្តត្បូងឃ្មុំ ៖ ពិតជាគួរឲ្យអាណិតណាស់រដូវប្រាំងអាកាសធាតុក្តៅហែងបែរជាលំនៅឋានរបស់ប្រជាពលរដ្ឋនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ជាប់រដ្ឋបាលសាលាខេត្ត...
រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណបើកម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនមិនបានប្រយ័ត្នដោយបន្ថយល្បឿនអោយខាងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត...
ប្រទេសស៊ីរី ៖ អង្គការSAVE THE CHILDRENលាតត្រដាងកាលពីថ្ងៃទី២១កុម្ភៈថា កុមារជាង២៥០០នាក់ ជាកូនរបស់ជនបរទេសមកពីប្រទេសជាង៣០ ក្នុងនោះ១១០០នាក់ រត់ភៀសខ្លួនចាប់តាំងពីខែមករា...
រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍កីឡាបាល់ទះ ឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រ ត្រូវបានប្រកាសបើកជាផ្លូវការលើកទី២ នៅក្នុងប្រទេសកម្ពុជា ។ ពិធីប្រកាស...
ខេត្តបន្ទាយមានជ័យ ៖ បុរសចំណាស់ម្នាក់បានតខ្សែភ្លើងទៅនឹងម៉ូទ័រប៉ូមទឹកស្រះខាងក្រោយផ្ទះ បណ្តាលឲ្យឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ ។ ហេតុការណ៍នេះបង្កឲ្យមានការ...