កូនប្រុសលោក Maradona ស្នើឱ្យ Messi និងក្លិបមួយចំនួនធ្វើរឿងមួយ
អាហ្សង់ទីន ៖ យោងតាមការចុះផ្សាយពីគេហទំព័រ The Sun បានឱ្យដឹងថា កូនប្រុសរបស់ស្តេចបាល់ទាត់ Diego Maradona ដែលមានឈ្មោះថា…
អាហ្សង់ទីន ៖ យោងតាមការចុះផ្សាយពីគេហទំព័រ The Sun បានឱ្យដឹងថា កូនប្រុសរបស់ស្តេចបាល់ទាត់ Diego Maradona ដែលមានឈ្មោះថា…
អាហ្សង់ទីន ៖ យោងតាមការចុះផ្សាយពីគេហទំព័រ The Sun បានឱ្យដឹងថា កូនប្រុសរបស់ស្តេចបាល់ទាត់ Diego Maradona ដែលមានឈ្មោះថា Diego Sinagra បានស្នើឱ្យដាក់អាវលេខ ១០ នៅក្រុមជម្រើសជាតិអាហ្សង់ទីន និងក្លិប Barcelona របស់កីឡាករ Lionel Messi ឱ្យចូលនិវត្តន៍ ដើម្បីជាការផ្តល់កិត្តិយសដល់ឪពុករបស់ខ្លួន។ រំលឹកថា ៖ រញ្ជួយពិភពលោក! ក្រោយមរណភាពស្តេចបាល់ទាត់ Diego Maradona
សូមបញ្ជាក់ថា លោក Diego Maradona បានទទួលមរណភាពកាលពីថ្ងៃទី ២៥ វិច្ឆិកា កន្លងទៅ ក្នុងអាយុ ៦០ឆ្នាំ ដោយសារតែជំងឺគាំងបេះដូង នៅឯផ្ទះរបស់លោក ក្នុងទីក្រុងប៊ុយណូស៊ែ (Buenos Aires) ប្រទេសអាហ្សង់ទីន។
ក្រៅពីស្នើទៅដល់កីឡាករ Lionel Messi កូនប្រុសរបស់លោក Diego Maradona រូបនេះ ក៏បានស្នើឱ្យក្លិបបាល់ទាត់ទាំងអស់ ដែលឪពុករបស់ខ្លួនធ្លាប់លេងឱ្យ ធ្វើរឿងដូចគ្នាបែបនេះ ផងដែរ។
សូមរំលឹកថា ក្នុងអាជីពបាល់ទាត់របស់លោក Diego Maradona ធ្លាប់លេងឱ្យក្លិបសរុបចំនួន ៧ ដោយក្នុងចំណោមនោះរួមមានក្លិបធំៗដូចជា Boca Juniors, Barcelona, Napoli និង Sevilla ផងដែរ៕
ចែករំលែកព័តមាននេះ