ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេការ​សំណង់​ជនជាតិ​ចិន​ម្នាក់​ដេក​ស្លា.ប់​ក្នុង​ថ្លុកឈាម សង្ស័យ​ករណី​ឃាតក.ម្ម

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ជា​មេការ​សំណង់​ម្នាក់​បាន​ដេក​ស្លា.ប់​ក្នុង​ថ្លុកឈាម​នៅ​មាត់​កាំជណ្តើរ​ជាន់​ទី​១​ក្នុង​ការដ្ឋាន​ផ្ទះល្វែង​កំពុង​សាងសង់ ក្នុង​បុរី​ញូ​វ​ថោ​ន តាម​ផ្លូវ​បេតុង ភូមិ​ព្រៃ​ទា សង្កាត់ចោម​ចៅ

រាជ​ធានីភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ជា​មេការ​សំណង់​ម្នាក់​បាន​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​មាត់​កាំជណ្តើរ​ជាន់​ទី​១​ក្នុង​ការដ្ឋាន​ផ្ទះល្វែង​កំពុង​សាងសង់ ក្នុង​បុរី​ញូ​វ​ថោ​ន តាម​ផ្លូវ​បេតុង ភូមិ​ព្រៃ​ទា សង្កាត់ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​ និង​១០​នាទី​យប់​ ថ្ងៃ​ទី​១៥ មិថុនា ។​ ​ហេតុការណ៍​នេះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា​ ជា​ករណី​ឃាតកម្ម ។

សព​ជនជាតិ​ចិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ កៅ ហ្វីហ្វុ​ង ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ជា​ជនជាតិ​ចិនដីគោក មានមុខរ​បរជា​មេការ​សំណង់​ក្រុមហ៊ុន​ចិន​កំពុង​សាងសង់​បុរី​ញូ​វ​ថោ​ន ស្នាក់​នៅ​កន្លែង​កើតហេតុ ។

ប្រភព​ព័​ត៌​មាននៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេឮ​សម្លេង​មេការ​ជនជាតិ​ចិន​រូប​នោះ​បាន​ឈ្លោះប្រកែក​ជាមួយ​កម្មករ​ដែល​ជា​ជនជាតិ​ខ្មែរ តែ​មិនដឹង​ថា​ឈ្លោះប្រកែក​រឿង​អ្វី​នោះ​ទេ​។ នៅ​ក្នុង​ថ្ងៃ​កើតហេតុ​នោះ​ដែរ ថៅកែ​របស់​ជ​នេ​ជាតិចិន​បាន​ទូរស័ព្ទ​មក​ជា​ច្រើន​ដង តែ​គ្មាន​អ្នក​លើក​ទទួល​សោះ ធ្វើ​ឲ្យ​ថៅកែ​មិន​អស់ចិត្ត​សោះ​ក៏​បានទូរស័ព្ទ​ពឹងឱ្យ​មិត្តភក្តិ​ជិះ​រថយន្ត​ទៅ​មើល​នៅ​កន្លែង​កើតហេតុ​តើ​មានរឿង​អ្វី​បានជា​ទូរស័ព្ទ​អត់​មាន​អ្នក​លើក ។

លុះ​ពេល​មិត្តភក្តិ​របស់​ថៅកែ​ជិះ​រថយន្ត​មក​ដល់​កន្លែង​ហេតុ បាន​ដើរ​ឡើង​ទៅ​លើ​ផ្ទះ​ជាន់​ទី​១ ក៏​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​នៅមាត់​កាំជណ្តើរ​បាត់​ទៅ​ហើយ​។ ជុំវិញ​ករណី​ខាងលើ​នេះ​តាម​ការ​ពិនិត្យ​ស្លាកស្នាម​ដែល​មាន​ស្នាម​បែកក្បាល​ដល់​ទៅ​២​កន្លែង​ជា​ជំហាន​ដំបូង​សមត្ថកិច្ច​ស​ន្និ​ដ្ធា​ន​ថា ការ​ស្លាប់​របស់​មេការ​ជា​ជនជាតិ​ចិន​នេះជា​ករណី​ឃាតកម្ម ម្យ៉ាងទៀត​ក្រោយ​កើត​ហ​តុ​កូនជាង ​និង​កម្មករ​ដែល​ស្នាក់​នៅ​កន្លែង​កើតហេតុ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​គ្មាន​សល់​ម្នាក់ ។

សព​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់ទុក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ រង់ចាំ​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ​ស្វែងរក​មូលហេតុ​ពិតប្រាកដ ដើម្បី​ស្រាវជ្រាវ​តាម​ចាប់​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕