ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកកាដាហ្វី ​សច្ចា​ថា​នឹង​យកឈ្នះ​លើ​កង​ទ័ព​​ពួក​​លោក​ខាង​លិច

13 ឆ្នាំ មុន

បើ​ទោះបីជា​រង​ការ​វាយប្រហារ​​ពីលើ​អាកាស​​​ និងពី​​សមុទ្រ​​​ដោយមីស៊ីល​​ក៏ដោយ ក៏មេ​ដឹកនាំ​​​ផ្តាច់ការ​​លីប៊ី​​ លោក​មូអាម៉ា កាដាហ្វី ​នៅ​តែ​​​មិន​ចុះ​​ញ៉ម​ឡើយ​ ហើយ​បាន​សច្ចា​ថា​នឹង​សង​សឹក​វិញ។ ​កាលពី​​ថ្ងៃទី​​២០ មីនា កន្លង​មក ​​លោក​កា​ដា​ហ្វី ​សច្ចា​ថា ​កង​ទ័ព​​ស្ម័គ្រ​​ស្លា.ប់​របស់​​​លោក​នឹង​​​វាយ​យកឈ្នះកងទ័ព​​​​ពួក​​លោកខាង​លិច ​ហើយ​​​លោកកាដាហ្វី បាន​​​ហៅ​ការ​វាយប្រហារ​​របស់ពួក​​​​លោកខាង​លិច​ប្រឆាំង​​លីប៊ី​ថា

បើ​ទោះបីជា​រង​ការ​វាយប្រហារ​​ពីលើ​អាកាស​​​ និងពី​​សមុទ្រ​​​ដោយមីស៊ីល​​ក៏ដោយ ក៏មេ​ដឹកនាំ​​​ផ្តាច់ការ​​លីប៊ី​​ លោក​មូអាម៉ា កាដាហ្វី ​នៅ​តែ​​​មិន​ចុះ​​ញ៉ម​ឡើយ​ ហើយ​បាន​សច្ចា​ថា​នឹង​សង​សឹក​វិញ។ ​កាលពី​​ថ្ងៃទី​​២០ មីនា កន្លង​មក ​​លោក​កា​ដា​ហ្វី ​សច្ចា​ថា ​កង​ទ័ព​​ស្ម័គ្រ​​ស្លាប់​របស់​​​លោក​នឹង​​​វាយ​យកឈ្នះកងទ័ព​​​​ពួក​​លោកខាង​លិច ​ហើយ​​​លោកកាដាហ្វី បាន​​​ហៅ​ការ​វាយប្រហារ​​របស់ពួក​​​​លោកខាង​លិច​ប្រឆាំង​​លីប៊ី​ថា​​ ជា​ «សង្គ្រាម​​​សាសនា» ​ប្រឆាំងពលរដ្ឋ​​​​លីប៊ី ។​

លោកកាដាហ្វី ​ថ្លែង​ថា «​យើងនឹង​មិនចាក​ចេញ​​ទុក​ឱ្យ​ប្រទេស​​លោកខាង​លិច​កាន់​កាប់​​​ប្រេង​របស់​លីប៊ីឡើយ» ហើយ​លោក​អះអាង​ថា ​ពួកសម្ព័ន្ធ​​​មិត្ត​ចម្រុះ​​ដែលបើកការ​វាយប្រហារ​​​ប្រឆាំង​​កងទ័ព​​​របស់លោក​​នឹងទទួល​​បរាជ័យ​​នៅ​ទីបញ្ចប់ ​ព្រោះ​រដ្ឋាភិបាល​​​លីប៊ី ​បានបើក​​​ឃ្លាំង​ស្តុក​​​អាវុធ យកអាវុធ​​​​​បំពាក់​ដល់​ពលរដ្ឋ​លីប៊ី​ទាំង​អស់ ដើម្បី​​តទល់ជាមួយកងទ័ព​​លោក​ខាង​លិច ។​

លោកកាដាហ្វី ​ថ្លែង​ក្នុង​សារ​ខ្លី​មួយ​ចេញ​ផ្សាយ​​​​តាមទូរទស្សន៍​​ផ្លូវការ​លីប៊ី​ថា «អាវុធ​​​កំពុង​ត្រូវ​​ផ្តល់ទៅ​ឱ្យ​ពលរដ្ឋ​​​ទាំងអស់​» ។​ លោក​​វរសេនីយ៍​​ឯក​កាដាហ្វី ​​បានអះអាង​​ដូច្នេះ​​​ក្រោយពី​ពួក​មហាអំណាច​​ពិភពលោក​មាន​​ប្រទេស​បារាំង​​ អង់គ្លេស និង​សហរដ្ឋអាមe​រិក បើកការ​វាយប្រហារ​​យ៉ាង​ចាស់ដៃពីលើ​អាកាស​ និង​​​ពីសមុទ្រ​​ប្រឆាំង​គោលដៅ​កងទ័ព​របស់​​លោក​កាដាហ្វី ក្រោយពី​​​ក្រុមប្រឹក្សា​​​សន្តិ​សុខ​​អង្គការ​សហប្រជាជាតិ​​​សម្រេច​អនុម័ត​​លើ​ដំណោះ​ស្រាយ​​មួយ​​​បង្កើត​​តំបន់ហាម​ហោះហើរ​​​ឆ្លងកាត់​​ និង​ដើម្បី​​ការពារ​ជនស៊ីវិល​​នៅ​ក្នុង​ប្រទេស​លីប៊ី ។​ ក្នុងការវាយប្រហារ​​​នោះប្រទេសបារាំង​​បាន​បើកការ​វាយប្រហារ​​មុនគេ ៕