ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​យុត្តិធម៌​​ថា​ មិនឃើញ​មានការ​ក្លែងបន្លំ​ប្តូរ​លទ្ធ​ផល​ឆ្នោត​​ទ្រង់ទ្រាយ​ធំ​ឡើយ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មនុស្ស​ជិតដិត​បំផុត​របស់​លោក​ដូ​ណា​ល់ ត្រាំ លោក WILLIAM BARR រដ្ឋមន្ត្រី​យុត្តិធម៌ វាយតម្លៃ​កាលពី​ថ្ងៃ​ទី​១ ធ្នូ…

សហរដ្ឋអាមេរិក ៖ មនុស្ស​ជិតដិត​បំផុត​របស់​លោក​ដូ​ណា​ល់ ត្រាំ លោក WILLIAM BARR រដ្ឋមន្ត្រី​យុត្តិធម៌ វាយតម្លៃ​កាលពី​ថ្ងៃ​ទី​១ ធ្នូ ថា ពុំ​កត់សម្គាល់​ឃើញ​ការ​ក្លែងបន្លំ​ដែល​អាច​ផ្លាស់​ប្ដូរ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី កាលពីដើម​ខែវិច្ឆិកា​ឡើយ ។ ប្រធានាធិបតី​ចប់​អាណត្តិ​​នៅ​តែ​មិន​ព្រម​ទទួលស្គាល់​បរាជ័យ​របស់​លោក​ក្នុង​ការ​ប្រជែង​គ្នា​ជាមួយ​លោក​ចូ បៃ​ដិ​ន ។

អ្នក​អភិរក្សនិយម​ជ្រុ​ល​អាយុ​៧០​ឆ្នាំ​រូប​នោះ​ជា​សមាជិក​រដ្ឋាភិបាល​លោក​ត្រាំ ដំបូង​គេ​ដែល
អះ​អាង​បែប​នេះ​ជា​សាធារណៈ មិន​ស្រប​តាម​ការ​អះអាង​នានា​របស់​លោក​ត្រាំ​ដែល​ថា ការ​បោះ
ឆ្នោត​ពោរពេញ​ដោយ​ការ​លួច​បន្លំ ។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​អា​មេ​រិ​ក​AP លោក WILLIAM BARR ថ្លែង​ថា មក​ដល់​ដំណាក់កាល​នេះ​យើង​មិន​បាន​រក​ឃើញ​ការ​ក្លែងបន្លំ​ទ្រង់ទ្រាយ​ធំ ដែល​អាច​ផ្លាស់​ប្ដូរ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឡើយ ។ លោក​រំលឹក​ថា​មានការ​អះ​អាង​នានា​ពី​ការ​ក្លែងបន្លំ​ក្នុង​ប្រព័ន្ធ​ដែល​ថា បណ្ដា​ម៉ា​ស៊ី​ន​ត្រូវ​បាន​គេ​ដាក់​កម្មវិធី​ដើម្បី​លួច​សន្លឹក​ឆ្នោត ។ ប៉ុន្តែ​បណ្ដា​ក្រសួង​សន្តិ​សុខ​​ផ្ទៃក្នុង និង​ក្រសួងយុត្តិធម៌​បាន​ធ្វើការ​ស៊ើប​អង្កេត​រួច​មក​ទល់​ពេល​នេះ​មិន​បាន​រក​ឃើញ​ការ​ក្លែងបន្លំ​បែប​នោះ​ឡើយ ។

ការ​លើក​ឡើង​បែប​នេះ រដ្ឋមន្ត្រី​រូប​នោះ គិត​ថា លោក​នឹង​ត្រូវ​លោក​ត្រាំ​ដកហូត​តំណែង ។ កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា លោក​ត្រាំ​បាន​រិះ​កន់​ក្រសួង​យុ​ត្តិ​ធម៌​និង​ក្រសួង​ប៉ូលិស​សហព័ន្ធ​ថា មិន​បាន​ជួយ​លោក​ក្នុង​ការ​ប្រយុទ្ធ​ឡើយ ។ លោក​បន្ត​ថា ពួក​គេ​បាត់​ខ្លួន​អស់ហើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ