ខេត្តសៀមរាប ៖ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ ជាពិសេសហ្មដំរី ដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា សរុបប្រមាណជាង៤០០នាក់ មកពីពន្ធនាគារ , បុរីសៀង ណាំ រួមទាំងប្រជាពលរដ្ឋស្ម័គ្រចិត្ត បានចូលខ្លួនមកធ្វើការយក (សំណាក) នៅមណ្ឌលចត្តាឡីស័ក សាលាគរុកោសល្យ វិក្រិត្យការ ខេត្តសៀមរាប គិតត្រឹមថ្ងៃទី២ខែធ្នូ ឆ្នាំ២០២០ នេះ បានចេញលទ្ធផលអវិជ្ជមានទាំងអស់ នេះបើតាមការបញ្ជាក់ពីរដ្ឋបាលសាលាខេត្ត ។
តាមការបញ្ជាក់របស់លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាល ខេត្តសៀមរាបបានឱ្យដឹង នៅ១០ព្រឹកថ្ងៃទី២ ធ្នូ ដដែលថា ករណីពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ សហគមន៍២៨ វិច្ឆិកា មកដល់ត្រឹមម៉ោង១០ និង១៥នាទីនាថ្ងៃទី០២ ធ្នូ ឆ្នាំ២០២០នេះ មានបងប្អូនជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ប្រមាណជាង៤០០នាក់ ព្រមទាំងហ្មដំរី ដែលបានស្ម័គ្រចិត្តចូលមកយក (សំណាក) ធ្វើតេស្ត រកមេរោគកូដវីត១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។ មួយចំនួនទៀត ក៏ត្រូវបានក្រុមគ្រូពេទ្យទៅយកដល់ទីកន្លែងនៅមណ្ឌលពន្ធនាគារ និង ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធនៅបុរីសៀង ណាំ ផងដែរ ហើយលទ្ធផលគឺអវិជ្ជមានទាំងអស់ ។
លោកក៏បានគូសបញ្ជាក់ទៀតថា ចំពោះបងប្អូនដែលបានចូលមកឲ្យក្រុមគ្រូពេទ្យធ្វើការយក(សំណាក) រួចហើយ ក៏ត្រូវបានឱ្យវិលត្រឡប់ទៅកាន់លំនៅឋាន ដោយធ្វើចត្តាឡីស័កនៅនឹងផ្ទះដោយខ្លួនឯង ។ ដោយឡែក ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើចំណាកស្រុក គឺត្រូវធ្វើចត្តាឡីស័កនៅក្នុងមណ្ឌល សាលាគរុកោ សល្យវិក្រិត្យការខេត្តសៀមរាបនេះតែម្តង ក្នុងរយៈពេល១៤ថ្ងៃ ដោយបានធ្វើការផ្គត់ផ្គង់អាហារមួយ.ថ្ងៃ៤ពេល ហើយក៏ត្រូវបានក្រុមគ្រូពេទ្យពិនិត្យ និងតាមដានសុខភាពជារៀងរាល់ថ្ងៃផង
ដែរ ។ រីឯបង ប្អូនដែលបានធ្វើចត្តាឡីស័កនៅតាមផ្ទះ ក៏ត្រូវឲ្យមានការទំនាក់ទំនងមកក្រុមគ្រូពេទ្យ តាមរយៈទូរស័ព្ទ១១៥ នៅពេលមានបញ្ហាក្នុងខ្លួន។
ទោះបីជាយ៉ាងណា អាជ្ញាធរខេត្តសៀមរាប ក្រោមកិច្ចដឹកនាំរបស់លោក ទៀ សីហា អភិបាលខេត្ត ក៏ដូចមន្ទីរសុខាភិបាលខេត្ត ក៏មិននៅស្ងៀមនោះឡើយ គឺបានធ្វើការរឹតបណ្តឹងនូវវិធានការ ការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលបានលើកឡើងថា ការសង្ស័យមានវាប្រសើរជាងថាអត់មាន ដើម្បីបង្កើនការទប់ស្កាត់កុំឲ្យមានការរីករាលដាលនៅក្នុងសហគមបន្តទៀត។
ក្នុងនោះ លោក ពិន ប្រាកដ ក៏បានលើកផងដែរ ចំពោះបញ្ហាហ្មដំរី ជាជនជាតិអង់គ្លេសម្នាក់ នៅពេលដឹកដំរីមកចុះថតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប កាលពី រសៀលថ្ងៃទី៣០ វិច្ឆកា នេះ បុរសជាហ្មដំរីនោះ យើងបានចូលមកឱ្យយក(សំណាក) ធ្វើតេស្ត រកមេរោគកូដវីត១៩ ដើម្បីពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គិតត្រឹមថ្ងៃទី២ខែធ្នូ គឺអវិជ្ជមាន។
បើយោងតាមបណ្ដាញទំនាក់ទំនងសង្គម «ហ្វេសប៊ុក » ផ្លូវការរបស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ បានសរសេរថា «បន្ទាប់ពីបានយកសំណាកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ក្នុងខេត្តសៀមរាប មកធ្វើតេស្ដចំនួន១៧៤នាក់ ក្នុងនោះស្រីចំនួន៤៥នាក់ នាថ្ងៃទី៣០ ខែវិច្ឆិកានេះ លទ្ធផល គឺអវិជ្ជមានទាំងអស់ ហើយលោកទទូចឱ្យមានការបន្តធ្វើច័ត្តាឡីស័ក ក្នុងរយៈពេល ១៤ថ្ងៃ ឱ្យបានខ្ជាប់ខ្ជួន ត្រឹមត្រូវ និងហ្មត់ចត់ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ។