ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកថោ​ង ខុន និង​មន្ត្រី​២០​រូប រួម​ទាំង​ថ្នាក់ដឹកនាំ​អង្គការ​អន្តរជាតិ​កូរ៉េ​៦​រូប​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២៨​ វិច្ឆិកា ​អវិជ្ជមានកូ​វី​ដ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​មន្ត្រី​ក្រសួងទេសចរណ៍ រួម​ទាំង​ថ្នាក់ដឹកនាំ​អង្គការ​អន្តរជាតិ​កូរ៉េ GO and DO…

រាជធានី​ភ្នំពេញ ​៖ លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​មន្ត្រី​ក្រសួងទេសចរណ៍ រួម​ទាំង​ថ្នាក់ដឹកនាំ​អង្គការ​អន្តរជាតិ​កូរ៉េ GO and DO ​ចំនួន​៦​រូប​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​ វិច្ឆិកា ​ទទួលលទ្ធផល​អវិជ្ជមាន ក្នុង​ការ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ដែល​ធ្វើ​ឡើង​លើក​ទី​១ កាលពី​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២០ ម្សិលមិញ​។

លោក​ថោ​ង ខុន និង​មន្ត្រី​ក្រសួងទេសចរណ៍ ក៏​ដូច​ជាំ​ថ្នាក់ដឹកនាំ​អង្គការ​អន្តរជាតិ​កូរ៉េ GO and DO ៦​រូប​ទៀត ពុំ​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រួសារ លោក ឆែម សា​វុ​ធ អគ្គនាយក​ពន្ធនាគារ​នោះ​ឡើយ ប៉ុន្តែ​ពួក​គាត់​បាន​ចូលរួម​ផ្តល់​អំណោយ​រថយន្ត ពន្លត់អគ្គីភ័យ ជូន​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ