ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​ភ្លោះ​ពាណិជ្ជកម្ម (WTC) នឹង​លេច​រូបរាង​ឆ្នាំ​2020

8 ឆ្នាំ មុន

ស្ថាបត្យករ​ជនជាតិ​ដា​ណឺ​ម៉ា​កបាន​បង្ហាញ​គម្រោង​សាងសង់​បញ្ចប់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក (WTC) ថ្មី ស្ថិត​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋ​អាមេ​រិក ពោល​គឺ​រយៈពេល​១៩ឆ្នាំ​ក្រោយ​

ស្ថាបត្យករ​ជនជាតិ​ដា​ណឺ​ម៉ា​កបាន​បង្ហាញ​គម្រោង​សាងសង់​បញ្ចប់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក (WTC) ថ្មី ស្ថិត​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋ​អាមេ​រិក ពោល​គឺ​រយៈពេល​១៩ឆ្នាំ​ក្រោយ​ពី​រង​ការ​បំផ្លិចបំផ្លាញ​ពី​ក្រុម​ភេរវ​ករ​អាល់​កៃ​ដា ដឹកនាំ​ដោយ​អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន កាលពី​ថ្ងៃ​ទី១១ កញ្ញា ២០០១ ដែល​សម្លាប់​មនុស្ស​២៩៩៦​នាក់ និង​មាន​ជន​រង​គ្រោះ​ប្រមាណ​២៩៧៧​នាក់​ទៀត ។

លោក​Bjarke Ingels ឱ្យ​ដឹង​ថា អគារ​ភ្លោះ​ពាណិជ្ជកម្ម​(WTC) មាន​កម្ពស់​៨០​ជាន់ និង​រចនា​ជា​ជុង​ដាច់​ដោយឡែក​ពី​គ្នា​ចំនួន​៧ ពោល​គឺជា​រាង​ជណ្តើរ ។ WTC ថ្មី​មាន​កម្ពស់​ជាង​៤០៥​ម៉ែត្រ នឹង​ក្លាយជា​អគារ​ខ្ពស់​ជាងគេ​លំដាប់​ទី​៣ ស្ថិត​ក្នុង​រដ្ឋ​ម៉េ​ន​ហាត​តាន់ ។

លោក Ingels និយាយ​ថា «​យើង​ទទួល​បាន​គម្រោង​ដេញថ្លៃ​នេះ​ពី​អាជ្ញាធរ​គ្រប់គ្រង​សំណង់​អគារ​អា​មេ​រិ​ក​ដែល​ជា​ផែនការ​សាងសង់​ឡើង​វិញ​ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​ថ្ងៃ​ទី​១១ កញ្ញា ២០១១​នោះ ។

រហូត​មក​ដល់​ពេល​នេះ​យើង​ទទួល​បានការ​ជួល​លក្ខណៈ​ខ្នាត​ធំ​ដូច​ជា​ក្រុមហ៊ុន New Corp និង​ក្រុមហ៊ុន 21st Century Fox បាន​ចុះ​កិច្ចសន្យាជួល​រយៈពេល​មិន​កំណត់​ក្នុង​អគារ​ដោយ​មាន​បុគ្គលិក​៥​ពាន់​នាក់​ធ្វើការ​នៅ​ពេល​អគារ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​» ៕