រាជធានីភ្នំពេញ ៖ បន្ទាប់ពីម្រេចកំពតក្លាយជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអស់រយៈពេលជា ច្រើនឆ្នាំមក ផលិតផល ឬទំនិញសម្គាល់ភូមិសាស្ត្រមួយនេះត្រូវបានក្រសួងពាណិជ្ជកម្ម ដាក់ ពាក្យស្នើសុំចុះបញ្ជីម៉ាកសម្គាល់ម្រេចកំពត់ជាអន្តរជាតិនៅបណ្តាប្រទេសចំនួន ៥០ ខណៈទំ ហំផ្ទៃដីផលិតម្រេចកំពតកើនដល់ជិត ៣០០ហិកតា ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ក្នុងពិធីប្រគល់ ទទួលម៉ាស៊ីនវេចខ្ចប់ និងការបញ្ជាទិញ «ម្រេចកំពត» ពេលថ្មីៗនេះការជ្រើសរើស និងចុះបញ្ជី «ម្រេចកំពត» ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ ២០១០ ដែលចាប់ផ្តើមដំបូង មានផលិតករចំនួន ១១៨គ្រួសារ ក្រុមហ៊ុនចំនួន ១២ និងផ្ទៃដីដាំដុះចំនួន ១០ហិកតា ដែលអាចប្រមូលទិន្នផលបានតែ ១០តោនប៉ុណ្ណោះ ប៉ុន្តែមក ដល់ឆ្នាំ ២០២០ នេះ មានផលិតករសរុបចំនួន ៤៥៥គ្រួសារ ក្រុមហ៊ុនចំនួន ៣៨ និងផ្ទៃដីដាំដុះ កើនឡើងដល់ ២៩០ហិកតា ដែលអាចប្រមូលទិន្នផលបានរហូតដល់ចំនួន ៨២,៧៨តោន និង មានទីផ្សារនាំចេញទៅប្រទេសនៅទ្វីបអាស៊ី និងអឺរ៉ុប ដោយម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ម្រេចកំពត» ត្រូវបានទទួលការចុះបញ្ជីជាបន្តបន្ទាប់នៅក្នុងតំបន់ និងសកលលោក ហើយ ទទួលបានការការពារនៅប្រទេសថៃ វៀតណាម និងសហភាពអឺរ៉ុប ។
ឯកឧត្តម ប៉ាន សូរស័ក្តិ គូសបញ្ជាក់ថា «ថ្មីៗនេះក្រសួងពាណិជ្ជកម្មបានជួយសម្រប សម្រួលដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ម្រេចកំពត» ជាអន្តរជាតិនៅ បណ្តាប្រទេសចំនួន ៥០ ក្រោមច្បាប់ស្តីពីទីក្រុង ហ្សឺណែវ នៃកិច្ចព្រមព្រៀងទីក្រុងលីស្បោន ស្តីពីប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិ សាស្ត្រទំនិញ» ។
បើតាមឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំ និងលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការ ជាតិ និងអន្តរជាតិពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ និងផលិតករម្រេចកំពតទាំងអស់ ឱ្យបន្តស ហការ និងចូលរួមឱ្យបានសកម្មបន្ថែមទៀត ក្នុងសកម្មភាពលើកកម្ពស់ម្រេចកំពតកម្ពុជា និង បានផ្តល់អនុសាសន៍មួយចំនួនសំដៅលើកកម្ពស់ភាពប្រកួតប្រជែង រក្សាកេរ្តិ៍ឈ្មោះ និងគុណ ភាពនៃផលិតផលសម្គាល់ភូមិសាស្ត្រ «ម្រេចកំពត» ដើម្បីបង្កើនទំនុកចិត្តចំពោះអ្នកប្រើប្រាស់ និងការស្វែងរកទីផ្សារបន្ថែម តាមរយៈការរៀបចំសន្និសីទប្រចាំឆ្នាំជាមួយនឹងសហព័ន្ធម្រេច កម្ពុជា និងសហគមន៍ម្រេចពិភពលោក (World Pepper Community) ព្រមទាំងពង្រឹងការ អនុវត្តច្បាប់ដើម្បីលុបបំបាត់ និងទប់ស្កាត់ការក្លែងបន្លំទំនិញសម្គាល់ភូមិសាស្ត្រ «ម្រេចកំពត» ។
ពាក់ព័ន្ធនិងម្រេចកំពតនេះបើតាមលោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេច កំពតធ្លាប់បានឱ្យដឹងថា ពូជម្រេចកំពតអាចយកទៅដាំតំបន់ណាក៏បានដែរ តែម្រេចកំពតមិន អាចយកពូជពីតំបន់ផ្សេងមកដាំនៅកំពតបានទេ ព្រោះពូជម្រេចនៅទីនេះបានបន្សល់ទុកតាំង ពីដូចតាយូរមកហើយតាំងពីសទវត្សរ៍ទី ១៣ ជាមួយនឹងពូជ ២ ប្រភេទមានពូជកំចាយ និង ឡាំប៉ុងហើយតម្លៃម្រេចកំពតនេះអាចឈរជើង ឬរក្សាបានតម្លៃថ្លៃនៅលើទីផ្សារអស់រយៈ ពេល ៥ឆ្នាំជាប់គ្នា ពោលតាំងពីឆ្នាំ ២០១៥ មក ។
លោកបន្តថា ក្រោយពីសមាគមបានបង្កើតឡើង យើងមានយុទ្ធសាស្ត្រចំនួន ៣ដែល យើងត្រូវធ្វើ ៖ ទី ១ ពង្រឹងគុណភាពម្រេចកំពតឱ្យកាន់តែខ្លាំង,ទី ២ ពង្រីកផ្ទៃដី ពង្រីទិន្នផល ផ្គត់ផ្គង់ទីផ្សារ និងទី ៣ ទប់ស្កាក់ការក្លែងបន្លំ ហើយការក្លែងបន្លំឈ្មោះម្រេចកំពតតែងតែនៅ លើទីផ្សារ ហើយសមាគមតែងតែទប់ស្កាត់ជាប្រចាំ ។
លោកសង្កត់ធ្ងន់ថា ម្រេចកំពតឡើង មកឈរក្នុងតម្លៃលើទីផ្សារ ម្រេចខ្មៅមួយគីឡូក្រាមតម្លៃ ១៥ដុល្លារអាមេរិក, ក្រហម ២៥ដុល្លារ អាមេរិក និងម្រេចសតម្លៃ ២៨ដុល្លារអាមេរិក ។ តម្លៃម្រេចទាំង ៣ ប្រភេទនេះ យើងរក្សាបាន តម្លៃជាប់គ្នា ៥ឆ្នាំហើយបើទោះបីទីផ្សារមានលក្ខណៈចង្អៀតខ្លះក៏ដោយ ក៏យើងមិនចុះថ្លៃដែរ បើយើងចុះតម្លៃវាមិនតុល្យភាពទៅការផលិតរបស់ប្រជាកសិករ ។
ដូចនេះយើងនៅរឹងថ្លៃ ប៉ុណ្ណឹង ។ នៅថ្ងៃខាងមុខក៏យើងមិនមានការព្រួយបារម្ភថា ម្រេចកំពតធ្លាក់ថ្លៃ ទោះបីទីផ្សារ ចង្អៀតក៏ដោយក៏យើងនៅតែអាចលក់បានទៅតាមតម្លៃដែលបានកំណត់ ៕
ចែករំលែកព័តមាននេះ