ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់អភិរក្សពូជត្រី​និង​សត្វ​ជា​ច្រើន​​ប្រភេទ​នឹងក្លាយជាតំបន់​ទេស​​ចរណ៍​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ វាល​រហាល​កែស​អា​វៀន ជា​តំបន់​អភិរក្ស​ពូជ​ត្រី និង​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ រស់នៅ​ទីនោះ​ដោយ​ក្តី​សុខសាន្ត ។ តំបន់​អភិរក្ស​នេះ ស្ថិត​ក្នុងភូមិ​សាស្ត្រ​​ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ…

ខេត្តបន្ទាយមានជ័យ ៖ វាល​រហាល​កែស​អា​វៀន ជា​តំបន់​អភិរក្ស​ពូជ​ត្រី និង​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ រស់នៅ​ទីនោះ​ដោយ​ក្តី​សុខសាន្ត ។ តំបន់​អភិរក្ស​នេះ ស្ថិត​ក្នុងភូមិ​សាស្ត្រ​​ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅ​ខាងត្បូង​វិទ្យា​ល័យ​ហ៊ុន សែន ឈ្នួ​រ​មាន​ជ័យ ប្រហែលជា​៧​គីឡូម៉ែត្រ ជាប់​ព្រំប្រទល់​ស្រុក ក្រុង​ចំនួន​៣ គឺ​ស្រុក​ព្រះនេត្រព្រះ មង្គលបុរី និង​ក្រុង​សិរី​សោភ័ណ ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក​ខុ​ង ប៊ុ​ន ជំទប់​ទី​១ ឃុំ​ឈ្នួ​រ​មាន​ជ័យ ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា វារ​ហាល​កែស​អា​វៀន កាល​ដើម​ឡើយ​ជា​ទំនប់​បិទ​ទឹក​នៅ​សម័យ​ប៉ុ​ល ពត ដោយ​ពួក​គេ​បាន​កេណ្ឌ​ប្រជាពលរដ្ឋ​លើក​ទំនប់​ដើម្បី​ធ្វើ​អាង​ស្ដុក​ទឹក​កុំ​ឲ្យ​ទឹក​ហូរ​ចូល​ស្ទឹង​មង្គលបុរី និង​ស្ទឹង​សិរី​សោភ័ណ ដើម្បី​ទុក​ទឹក​ប្រើប្រាស់​នៅ​ក្នុង​អាង​ក្នុង​ឃុំ​ឈ្នួ​រ និង​ឃុំ​ព្រះនេត្រព្រះ ក្នុងស្រុក​ព្រះនេត្រព្រះ និង​សង្កាត់​កំពង់​សត្វ ក្នុង​ក្រុង​សិរី​សោភ័ណ ។
តំបន់រ​វាល​រហាល​អា​វៀន​មាន​ទំហំ​ប្រមាណ​ជា​២៨​ហិ​កតា ស្ថិត​ក្នុង​ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ។

នា​រដូវប្រាំង​បើ​ចង់​ទស្សនា​ហ្វូង​សត្វ​ស្លាប គឺ​អាច​ធ្វើ​ដំណើរ​ដោយ​ឡាន ឬ​ម៉ូតូ ប៉ុន្តែ​បើ​រដូវវស្សា​ជិះទូក ប្រហែលជា​៣-៤​គីឡូម៉ែត្រ ទើប​ដល់ទី​ទួល​ទំនប់​ដែល​លើក​សម័យ​ប៉ុ​ល​ពត ។ ទៅ​ថ្ងៃ​អនាគត ឬ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ (​ទឹក​ស្រក​ចុះ​អស់​) រដ្ឋបាល​ឃុំ​នឹង​បង្កើត​ឲ្យ​ទៅ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដោយ​រៀបចំ​កន្លែង​អង្គុយ​លេង កន្លែង​ទស្សនា​សត្វ​ស្លាប​ជាដើម ។ ទោះជា​យ៉ាងណា​ក្ដី​ចង់​ស្វែងរក​អង្គការ​ជា​ដៃគូ​ដើម្បី​អភិវឌ្ឍ​រក​ផលប្រយោជន៍​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ។ មាន​ក្រុមហ៊ុន​ឯកជន​ទាក់ទង​អភិវឌ្ឍ​តំបន់​នោះ​ដែរ តែ​អាជ្ញាធរ​ឃុំ​មិន​យល់ព្រម ព្រោះ​វា​បាត់បង់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ។

លោក​ជំទប់​ទី​១​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ «​សូម​ជួយ​ថែរក្សា​ពូជ​ត្រី និង​សត្វ​ស្លាប ដែល​កំពុង​តែ​រស់នៅ​ដ៏​សុខសាន្ត​កកើត​កូនចៅ​ច្រើន​សន្ធឹកសន្ធាប់​កុំ​ឲ្យ​វិនាស​ទៅ​វិញ ដូច​ជា​មានការ​លួច​បាញ់ លួច​យក​ពង ។ វា​ជា​សម្បត្តិ​ធម្មជាតិ​របស់​យើង​ទាំងអស់​គ្នា​ទេ បើ​យើង​បាញ់​សម្លាប់សត្វ​ទាំងនេះ​ជា​អាហារ វា​មាន​ប្រយោជន៍​បាន​តែ​មួយ​ពេល​ប៉ុណ្ណោះ តែបើ​យើង​ទុក​សត្វ​ទាំងនេះ​រស់នៅ វា​មាន​ប្រយោជន៍​ដល់​យើង​តកូនតចៅ ។ ជាង​នេះ​ទៀត​នៅ​រដូវប្រាំង​កុំ​ដុត​ភ្លើង​វាល​ដែល​នាំ​ឲ្យ​ឆេះ​រាលដាល​មក​ដល់​ព្រៃ​តំបន់​អភិរក្ស​នេះ ដែល​នាំ​ឲ្យ​សត្វ​ស្លាប​ទាំងនេះ​មិន​មាន​ទីកន្លែង​នៅ​» ។

លោក​ខុ​ង ប៊ុ​ន បាន​បញ្ជាក់​ថា បានជា​គេ​ហៅ​រហាល​កែស ព្រោះ​តំបន់​នេះ​វា​ជា​កន្លែង​ប្រសព្វ​រវាង​ក្បាល​ស្ទឹង​ក្រុង​សិរី​សោភ័ណ ក្នុងភូមិ​សាស្ត្រ​សង្កាត់​កោះ​ពង​សត្វ និង​ក្បាល​ស្ទឹង ស្រុក​មង្គល ក្នុងភូមិ​សាស្ត្រ​ឃុំ​គយ​មែ​ង ។ ប៉ុន្តែ​នៅ​សម័យ​ប៉ុ​ល ពត គឺ​គេ​បាន​ប្រមូល​កងចល័ត​មក​លើក​ទំនប់​ខាង​ភូមិសាស្ត្រ​ឃុំ​ឈ្នួ​រ​មាន​ជ័យ ដើម្បី​ទប់ទឹក​កុំ​ឲ្យ​ហូរ​ចូល​ទៅ​ក្នុង​ស្ទឹង​មង្គលបុរី និង​ស្ទឹង​ក្រុង​សិរី​សោភ័ណ ដោយ​គេ​ទប់ទឹក​នៅ​ខាង​ភូមិ​សាស្ត្រ​​ឃុំ​ឈ្នួ​រ និង​ឃុំ​ព្រះនេត្រព្រះ ទុក​សម្រាប់​ធ្វើស្រែ ។ ចំណែក​ដី​មានព្រៃ​ដែល​ហ្វូង​សត្វ​ស្លាប​ចម្រុះ​កំពុង​ស្នាក់​នៅ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នេះ គឺ​មាន​ផ្ទៃដី​ចំនួន​២៣​ហិ​កតា គេ​ឲ្យ​ឈ្មោះ​ថា​អា​វៀន បាន​បញ្ចូល​ល​ជា​តំបន់​អភិរក្ស​អា​វៀន ។ ហេតុ​ដែល​ហៅ​ថា​អា​វៀន​នោះ​កន្លែង​នេះ ព្រោះ​វា​មានទឹក​ព័ទ្ធ​ជុំវិញ​ព្រៃ​ក្រវេច​ក្រវៀន ហើយ​សព្វថ្ងៃ​គេ​ហៅ​តំបន់​ទាំង​២​នោះ​ថា​វាល​រហាល​អា​វៀន ។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា សត្វ​ស្លាប​ចម្រុះ​ដែល​បាន​រស់នៅ​ក្នុង​តំបន់​មាន​រយៈពេល​៤​ឆ្នាំ​មក​ហើយ ដោយ​១​ឆ្នាំ​ដំបូង​មិនសូវ​ច្រើ​នោះ​ទេ តែ​៣​ឆ្នាំ​កន្លង​មកនេះ គឺ​មាន​សត្វ​ស្លាប​ច្រើន​ប្រភេទ​ស្នាក់​នៅ​ច្រើន ដូច​ជា​ក្រៀល​ខ្យង កុក ក្អែកទឹក ខ្វែក លលក ទោម តាឡុ​ម មាន់ទឹក មាន់​ទូ​និង​សត្វ​ផ្សេង​ទៀត តែ​ប្រភេទ​សត្វ​ដែល​រស់នៅ​ច្រើន​ជាងគេ ក្រៀល​ខ្យង និង​កុក រាប់​ម៉ឺន​ក្បាល ។ ដោយ​ពិនិត្យ​ឃើញ​ពី​វត្ថ​មាន​សត្វ​ស្លាប​ច្រើន​ដូច្នេះ​រដ្ឋ​បាល​ឃុំ តាម​រយៈ​រដ្ឋបាល​ស្រុក ខេត្ត និង​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ដាក់​ទៅ​ក្រសួង​បរិស្ថាន​ដើម្បី​ចុះ​ក្នុង​បញ្ជី​ជា​តំបន់​អភិរក្ស​សម្រាប់​ឃុំ​ឈ្នួ​រ​មាន​ជ័យ ៕

អត្ថបទសរសេរ ដោយ