ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ក្តៅ​ៗ! ម្ចាស់​ជើងឯក ​F​1 ខកខាន​ការប្រកួត ក្រោយធ្វើតេស្ត​វិជ្ជ​មាន​កូវីដ​

3 ឆ្នាំ មុន

បា​រ៉ែ​ន ៖ ប្រភព​ពី BBC បានឱ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា ម្ចាស់​ជើងឯក​ពិភពលោក ៧ សម័យកាល Lewis Hamilton…

បា​រ៉ែ​ន ៖ ប្រភព​ពី BBC បានឱ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា ម្ចាស់​ជើងឯក​ពិភពលោក ៧ សម័យកាល Lewis Hamilton ហើយ​ក៏​ជា​ម្ចាស់​ជើងឯក​ព្រឹត្តិការណ៍ Formula 1 World Championship ឆ្នាំ ២០២០ នេះ នឹង​ត្រូវ​ខកខាន​ការ​ប្រកួត​ទីលាន Sakhir Grand Prix នៅ​បា​រ៉ែ​ន ដែល​ជា​ការ​ប្រកួត​បង្គ្រប់កិច្ច នៅ​ចុង​ស​ប្តា​ហ៍​នេះ បន្ទាប់​ពី​ធ្វើតេស្ត​វិជ្ជមាន Covid-19 ។ គួររំលឹកថា Hamilton ឈ្នះ​ជើងឯក F1 World 2020 ជាមួយ​កំណត់​ត្រា​ពិសេស

ក្រុមហ៊ុន Mercedes បាន​ធ្វើការ​អះអាង​ថា កីឡាករ​សញ្ជាតិ​អង់គ្លេស​វ័យ​៣៥​ឆ្នាំ​រូប​នេះ បាន​ចេញ​រោគ​សញ្ញា​បន្តិចបន្តួច​កាលពី​ថ្ងៃ​ច័ន្ទ ហើយ​បាន​ទទួលលទ្ធផល​វិជ្ជមាន នៅ​ការ​ធ្វើតេស្ត​ជា​បន្តបន្ទាប់​របស់​ខ្លួន​។ ហើយ​បច្ចុប្បន្ន រូបគេ​កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​។

ជុំវិញ​បញ្ហា​នេះ ក្រុមហ៊ុន Mercedes បាន​បញ្ជាក់​ថា កីឡាករ​ដែល​ត្រូវ​មក​ជំនួស​កន្លែង​របស់ Hamilton នឹង​ត្រូវ​ធ្វើការ​ប្រកាស​នៅ​ពេល​ក្រោយ​។

សូម​បញ្ជាក់​ថា Lewis Hamilton បាន​ក្លាយជា​ម្ចាស់​ជើងឯក​ព្រឹត្តិការណ៍​ខាងលើ​រួច​មក​ហើយ កាលពី​ថ្ងៃ​ទី ១៥ វិច្ឆិកា កន្លង​ទៅ នៅ​ឯ​ប្រទេស​តួ​ក​គី (Turkish Grand Prix) ដែល​ជាទី​លាន​ទី​១៤​។ ខណៈ​ដែល​នៅ​សល់​ចំនួន​២​ទីលាន​ទៀត ទើប​បញ្ចប់​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ ២០២០ មួយ​នេះ ជា​ស្ថាពរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ