ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Barcelona នឹង​រង​ការ​ពិន័យ ក្រោយ​ការ​អបអរ​គ្រាប់​ស៊ុត​របស់ Messi

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ យោង​តាម​ប្រភព​ពី​គេហទំព័រ Sport.es របស់​អេ​ស្ប៉ា​ញ​បានឱ្យ​ដឹង​ថា ក្លិប Barcelona នឹង​ប្រឈម​ការ​ពិន័យ​ពី​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ គិត​ជា​ទឹកប្រាក់ ៣០០០​អឺ​រ៉ូ…

អេ​ស្ប៉ា​ញ ៖ យោង​តាម​ប្រភព​ពី​គេហទំព័រ Sport.es របស់​អេ​ស្ប៉ា​ញ​បានឱ្យ​ដឹង​ថា ក្លិប Barcelona នឹង​ប្រឈម​ការ​ពិន័យ​ពី​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ គិត​ជា​ទឹកប្រាក់ ៣០០០​អឺ​រ៉ូ ក្រោយ​ការ​អបអរ​គ្រាប់​ស៊ុត​បញ្ចូល​ទី​លើ​ក្រុម Osasuna ដោយ​ប្រធាន​ក្រុម Lionel Messi កាលពី​ថ្ងៃ​ទី ២៩ វិច្ឆិកា កន្លង​ទៅ​។

បន្ទាប់​ពី​រក​គ្រាប់​ទី​៤ ក្នុង​ចំណោម​គ្រាប់​ជ័យជម្នះ​លើ​ក្រុម​ភ្ញៀវ Osasuna ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Barcelona វ័យ​៣៣​ឆ្នាំ​រូប​នេះ បាន​អបអរ​ដោយ​ដោះ​អាវ ដើម្បី​បង្ហាញ​អាវ​ក្រុម​កុមារភាព​របស់​ខ្លួន គឺ​ក្រុម Newell’s Old Boys នៅ​ខាងក្នុង ដែល​មាន​លេខ ១០ នៅ​ខាង​ខ្នង ដើម្បី​ឧទ្ទិស​ដល់​ស្តេច​បាល់ទាត់ Diego Maradona ដែល​បាន​ទទួលមរណភាព​ក្នុង​វ័យ ៦០​ឆ្នាំ កាលពី​ថ្ងៃ​ទី២៥ វិច្ឆិកា ដោយ​ជំ​ងី​គាំងបេះដូង ហើយ​លោក​ក៏​ធ្លាប់​ជា​កីឡាករ​របស់​ក្រុម​នោះ​ផង​ដែរ​។

គូសបញ្ជាក់​ថា យោង​តាម​ច្បាប់​សហព័ន្ធ​បាល់ទាត់​ប្រទេស​អេ​ស្ប៉ា​ញ បាន​ចែង​ថា​កីឡាករ​ទាំងអស់ មិន​អាច​ដោះ​អាវ​អបអរ​គ្រាប់​ស៊ុត​បញ្ចូល​ទី​របស់​ខ្លួន ដើម្បី​បង្ហាញ​សារ​ណាមួយ​បាន​ឡើយ​។ ហើយ​ក្នុង​បទ​ប្បញ្ញត្តិនឹង​ត្រូវ​អនុវត្ត​ការ​ពិន័យ​ជាទឹក​ប្រាក់ ៣០០០​អឺ​រ៉ូ​៕ (​ដកស្រង់​ចេញពី Eurosport)