ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ចុះ​ត្រជាក់​ខ្លាំង​លើក​ទី​១ ចាប់ពី​ថ្ងៃ​ទី​០២ ដល់​៨ ខែធ្នូ​ខាង​មុខ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​ចុះ​ត្រជាក់​លើក​ទី​១ ចាប់ពី​ថ្ងៃ​ទី​៤ ដល់​៨ ខែធ្នូ ឆ្នាំ​២០២០​ខាង​មុខ​នេះ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​ចុះ​ត្រជាក់​លើក​ទី​១ ចាប់ពី​ថ្ងៃ​ទី​៤ ដល់​៨ ខែធ្នូ ឆ្នាំ​២០២០​ខាង​មុខ​នេះ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​១ ធ្នូ ឆ្នាំ​២០២០ ស្តី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​០២ -០៨ ខែធ្នូ ឆ្នាំ​២០២០​បាន​ឲ្យ​ដឹង​ថា ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​នឹង​រំកិល​ចុះ​មក​ក្រោម ជា​លំដាប់​ដោយនៅ​ថ្ងៃ​ទី​៤ ខែធ្នូ នឹង​រំកិល​ចុះ​មក​ដល់​លើ​ភាគ​កណ្តាល​ប្រទេស​កម្ពុជា ជាមួយ និង​ខ្យល់មូសុង​ឦសាន​បក់​ខ្លាំង ។

ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​ធាតុអាកាស​នឹង​ចុះ​ត្រជាក់​លើក​ទី​១ ចាប់ពី​ថ្ងៃ​៤-៧ ខែធ្នូ នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​១៩ -២១ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី​២៦-២៨ °C ។ ចំណែក​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ១៧-១៩ °C – សីតុណ្ហភាព​អតិបរមា មាន​ពី ២៥-២៧ °C ។ ដោយឡែក​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៣ °C – សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩ °c​។

ក្រសួង​បាន​លើក​ឡើង​ថា អាស្រ័យ​ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណៈជន​ជ្រាប​ជា​ព័ត៌មាន ប្រជាពលរដ្ឋ និង​ជា​ពិសេស​វរៈ​កងទ័ព​រស់នៅ​នឹង​ឈរជើង​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន សូម​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ចំពោះ​ធាតុអាកាស​ត្រជាក់​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ