ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿង​ញឿ​ន​២​នាក់​នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នៅ​ចំណុច​ដី​ឡូត៍​លេខ​៦៥ ផ្លូវ​៧០ ភូមិ​២១ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១២ មិថុនា ២០១៥

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នៅ​ចំណុច​ដី​ឡូត៍​លេខ​៦៥ ផ្លូវ​៧០ ភូមិ​២១ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១២ មិថុនា ២០១៥ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារជាតិ​ញៀន ដោយ​ដកហូត​បាន​វត្ថុ​តាង​ម៉ា​ទឹកកក​១១​កញ្ចប់​តូច នឹង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។

ប្រភព​បានអោយ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ១-​កែវ យូ​រ៉ា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​, ២-​ឈ្មោះ គង់ វ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​១៨​កញ្ចប់​តូច ជញ្ជីង​ថ្លឹង​១ លុយ ២០.០០០​រៀល​, កាបូបស្ពាយ​១, និង​ថង់​សម្រាប់​ដាក់​គ្រឿងញៀន​មួយ​ចំនួន ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ ៕