ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសីហនុ​នឹង​មាន​ផ្លូវ​ក្រោម​ដី​ចំនួន​​2​​​បន្ថែម​ទៀត

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ មន្ត្រី​ក្នុង​កង​វិស្វកម្ម​ឲ្យ​ដឹង​ថា ផ្លូវ​ក្រោម​ដី​សម្រាប់​អ្នក​ថ្មើរជើង​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ក្នុង​ក្រុងព្រះសីហនុ​ចំនួន​ពីរ​កន្លែង ​ដែល​បាន​គូរគំនូរ​ស្ថាបត្យកម្ម​ដោយ​ស្ថា​បត្យ​ករ​ខ្មែរ​នៃ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន កំពុង​ស្ថាបនា​ដោយ​កង​វិស្វកម្ម​តេ​ជោ ​ហ៊ុន សែន​ សៀមរាប​…

ខេត្ត​ព្រះ​សីហ​នុ​ ៖ មន្ត្រី​ក្នុង​កង​វិស្វកម្ម​ឲ្យ​ដឹង​ថា ផ្លូវ​ក្រោម​ដី​សម្រាប់​អ្នក​ថ្មើរជើង​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ក្នុង​ក្រុងព្រះសីហនុ​ចំនួន​ពីរ​កន្លែង ​ដែល​បាន​គូរគំនូរ​ស្ថាបត្យកម្ម​ដោយ​ស្ថា​បត្យ​ករ​ខ្មែរ​នៃ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន កំពុង​ស្ថាបនា​ដោយ​កង​វិស្វកម្ម​
តេ​ជោ ​ហ៊ុន សែន​ សៀមរាប​ ក្រោម​បញ្ជាការ​នាយ​ឧត្តម​សេនី​យ៍ ខេ​ង សុមេធ ក្រោម​ការ​ត្រួតពិនិត្យ​លក្ខណ​បច្ចេកទេស​ដោយ​មន្ត្រី​ជំនាញ​របស់​ក្រសួង​ជា​ប្រចាំ ។

ផ្លូវ​ក្រោម​ដី​ដែល​ស្ថាបនា​នេះ មាន​ទទឹង​៧​ម៉ែត្រ ​កម្ពស់​ជាង​៣​ម៉ែត្រ​និង​បណ្តោយ​២៩​ម៉ែត្រ​ត្រូវ​បាន​សាងសង់​ពីរ​ចំណុច​សំខាន់​ៗ​គឺ​ ៖

១-ចំណុច​រោងចក្រ​ញូ​ស្តា សម្រាប់​សម្រួល​ដល់​ការ​ស្ទះ​ចរាចរ​ពេល​ដែល​កម្មករ កម្ម​ការ​នី ចេញ​និង​ចូល​ធ្វើការ និង​២-ចំណុច​មុខ​សាលារៀន​ហ៊ុន សែន ឃ្លាំង​លើ សម្រាប់​សម្រួល​ដល់​សិស្សានុសិស្ស​ដែល​ត្រូវ​ឆ្លងថ្នល់ចេញ-ចូល​សាលារៀន ។

បើ​តាម​មន្ត្រី​ថា​ផ្លូវ​ក្រោម​ដី​នេះ​ គឺជា​ចំណែក​មួយ​នៃ​គំរោង​ពង្រីក​ផ្លូវជាតិ​លេខ​៤​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ក្រោម​អនុ​សាស​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថា​ការ​សង់​ផ្លូវ​ក្រោម​ដី​ទាំង​ពីរ​កន្លែង​នេះ​ តាម​ផែនការ​ក្រុម​អ្នក​សាងសង់​គឺ​ប្រើ​រយៈពេល​ប្រមាណ
​៩០​ថ្ងៃ ។

អត្ថបទសរសេរ ដោយ