ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រក​ឃើញ​ក្មេង​អាយុ៧​ឆ្នាំ​កើត​កូ​វី​ដ​១៩ ខណៈ​ករណី​វិជ្ជមាន​សរុប​ឡើង​ដល់​៣២៣​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជុំវិញ​ស្ថានភាព​ករណី​វិជ្ជមាន​កូ​វី​ដ ១៩ នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា​នេះ កម្ពុជា​បាន​រក​ឃើញ​កុមា​រ៉ា​ជនជាតិ​ខ្មែរ​មួយ​រូប​ទៀត​ហើយ​ដែល​បាន​កើត​វិជ្ជមាន​កូ​វី​ដ ១៩ ដែល​ក្មេង​ប្រុស​រូប​នេះ​មាន​អាយុ​ត្រឹមតែ…

រាជធានី​ភ្នំពេញ​៖ ជុំវិញ​ស្ថានភាព​ករណី​វិជ្ជមាន​កូ​វី​ដ ១៩ នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា​នេះ កម្ពុជា​បាន​រក​ឃើញ​កុមា​រ៉ា​ជនជាតិ​ខ្មែរ​មួយ​រូប​ទៀត​ហើយ​ដែល​បាន​កើត​វិជ្ជមាន​កូ​វី​ដ ១៩ ដែល​ក្មេង​ប្រុស​រូប​នេះ​មាន​អាយុ​ត្រឹមតែ ៧ ឆ្នាំ ហើយ​ជាប់​ពាក់ព័ន្ធ​នៃ​ការ​ឆ្លង​ក្នុង «​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា​» ។

យោង​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា​បាន​បញ្ជាក់​ថា កុមា​រ៉ា​ជនជាតិ​ខ្មែរ​អាយុ ៧ ឆ្នាំ​នេះ វិជ្ជមាន​កូ​វី​ដ ១៩ នេះ​គឺ​មាន​ទីលំនៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ ដែល​ជា​ក្មួយ​ប្រុស​របស់​អ្នក ជំងឺ​កូ​វី​ដ ១៩ ថ្មី​ដែល​រក​ឃើញ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ហើយ​បច្ចុប្បន្ន​កុមា​រ៉ា រូប​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត ។

សូម​បញ្ជាក់​ថា សម្រាប់​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ត្រូវ​បាន​រក​ឃើញ​ជា​ផ្លូវការ​នៃ​ករណី​វិជ្ជមាន​កូ​វី​ដ ១៩​សរុប ១៤ នាក់ ដែល​ក្នុង​នោះ គឺ​មាន​កុមា​រ៉ា យ៉ាង​ហោច​ណាស់ ២ នាក់​បាន​ឆ្លង ក្នុង​នោះ​គឺ​មាន​កុមា​រ៉ា អាយុ ១២ ឆ្នាំ​មួយ​រូប​ត្រូវ​បាន​រក​ឃើញ​កើត​កូ​វី​ដ ១៩ កាលពី​ថ្ងៃ​ទី ២៨ ខែវិច្ឆិកា ។

សូម​រម្លឹក​ថា​សម្រាប់​កម្ពុជា​បាន​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ វ័យក្មេង​ជាងគេ​បំផុត​កាលពី​ពាក់​កណ្តាលខែ មីនា ឆ្នាំ​២០២០ នោះ​គឺ​ទារក ដែល​មាន​អាយុ​៤​ខែ​តែ​ប៉ុណ្ណោះ ដែល​ជា​កូន​របស់​បុរស​ជនជាតិ​បារាំង​វ័យ​៣៥​ឆ្នាំ​ម្នាក់ ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស​កូ​វី​ដ​១៩ នា​ដើមខែ​មីនា ដែល​ពេល​នោះ​ទារក​រូប​នេះ​ត្រូវ​បាន
ប​ញ្ជួ​ន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ។

គិត​ត្រឹម​ម៉ោង ៧ ព្រឹក​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វី​ដ ១៩ នៅ​កម្ពុជា​គឺ​មាន​ករណី​វិជ្ជមាន​សរុប ៣២៣ នាក់ ដែល​ក្នុង​នោះ​គឺ​មាន​ស្ត្រី​ចំនួន ៦១ នាក់ និង​មាន​អ្នកជា​សះស្បើយ​ទូ​ទាំង​ប្រទេស​សរុប ៣០១ នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ចំនួន ១៩ នាក់ និង​មណ្ឌល​សុខភាព​ចាក់​អង្រែ ចំនួន ៣ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ