ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​បង្រៀន​យើង​ឱ្យ​ស្គាល់​ការណ៍​ពិត

3 ឆ្នាំ មុន

ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង​បង្រៀន​យើង​ឱ្យ​ស្គាល់​ពី​ប្រយោជន៍​របស់​ខ្លួន​បាន​ច្បាស់​ដូច​ពុទ្ធ​គាថា​ត្រាស់​ថា អត្ត​ទ​ត្ថំ បរ​ត្ថេ​ន ពហុ​នា​បិ ន ហាប​យេ អត្ត​ទ​ត្ថំ អភិញ្ញា​យ សទ​ត្ថ​ប្ប​សុ​ត្តោ សិ​យា…

ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង​បង្រៀន​យើង​ឱ្យ​ស្គាល់​ពី​ប្រយោជន៍​របស់​ខ្លួន​បាន​ច្បាស់​ដូច​ពុទ្ធ​គាថា​ត្រាស់​ថា អត្ត​ទ​ត្ថំ បរ​ត្ថេ​ន ពហុ​នា​បិ ន ហាប​យេ អត្ត​ទ​ត្ថំ អភិញ្ញា​យ សទ​ត្ថ​ប្ប​សុ​ត្តោ សិ​យា ។ ប្រែ​ថា បុគ្គល​កុំ​គប្បី​ធ្វើ​ប្រយោជន៍​ខ្លួនឯង​ឱ្យ​វិនាស​សាបសូន្យ​ព្រោះតែ​ប្រយោជន៍​អ្នក​ដទៃ បើ​ដឹង​ច្បាស់​នូវ​ប្រយោជន៍​របស់​ខ្លួន​ហើយ គប្បី​ខ្វល់ខ្វាយ​ក្នុង​ប្រយោជន៍​របស់​ខ្លួន​នោះ​ចុះ ។

លើស​ពី​នេះ​ទៀត ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​បាន​បង្រៀន​យើង​ឱ្យ​ចេះ​ទទួលស្គាល់​ការ​ពិត ឱ្យ​ហ៊ាន​ទទួលស្គាល់​ការ​ពិត​នៅ​ក្នុង​ជីវិត​ដោយ​ក្តី​សន្តោស ហើយ​ព្រះ​អង្គ​បង្រៀន​យើង​មិន​ឱ្យ​ក្រេវក្រោធ​ចំពោះ​ការ​ពិត​នៃ​ជីវិត​របស់​យើង​គ្រប់​រូប ព្រោះ​វា​ជា​ច្បាប់ធម្មជាតិ​សុទ្ធសាធ​មិន​លម្អៀង​ចំពោះ​សត្វ​ណាមួយ​ឡើយ ។

ព្រះ​មាន​ព្រះ​ភាគ​ក៏​បាន​បង្រៀន​យើង​ឱ្យ​ស្គាល់​ពីមុខ​របរ​រក​ទទួលទាន​តាម​ផ្លូវ​សុចរិត ដែល​លោក​ហៅ​ថា​សម្មាអាជីវៈ គឺ​ការ​ចិញ្ចឹមជីវិត​ត្រូវ ទ្រព្យសម្បត្តិ​បាន​មក​ដោយ​អំពើ​សុចរិត​ត្រឹមត្រូវ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ