ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បញ្ជាក់ «​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​» អាច​មាន​អ្នក​ឆ្លង​ឡើង​ដល់ ១៥ នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី្ក​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​ថា «​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​» សម្រាប់​ការ​រីក​រាលដាល​ជា​ថ្មី​ចូល​សហគមន៍​នៃ​វីរុស​កូ​វី​ដ ១៩…

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី្ក​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​ថា «​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​» សម្រាប់​ការ​រីក​រាលដាល​ជា​ថ្មី​ចូល​សហគមន៍​នៃ​វីរុស​កូ​វី​ដ ១៩ នេះ​គឺជា​រឿង​ធំ ព្រោះ​ត្រឹម​ត​រយៈពេល​តែ ២​ថ្ងៃ​សោះ គឺ​រក​ឃើញ​អ្នក​កើត​កូ​វី​ដ ១៩ សរុប ១៤ នាក់ ហើយ​អាច​នឹង​កើនឡើង​ដល់ ១៥ ផង​ដែរ ។

ថ្លែង​ចេញពី​ខេត្តសៀមរាប​ទីកន្លែង​ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់ និង​កែ​លំអរ​ផ្លូវ​ទាំង ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា «​ឥឡូវនេះ​ដើម្បី​ជៀសវាង​នូវ​បញ្ហា​ដែល​និយម​ហៅ​ថា ឈ្មោះ​ឯកឧត្តម ឆែម សា​វុ​ធ ឬ​ហៅ​ថា​ឯកឧត្តម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ គឺ​យើង​ត្រូវ​ប្រើប្រាស់​ប្រសិទ្ធ​នាម​ព្រឹត្តិការណ៍​នេះ ជា «​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា​» ។

សម្តេច​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​យើង​ចាប់ផ្តើម​ឆ្លង​ចូល​សហគមន៍ ដែល​ជា​ព្រឹត្តិការណ៍​ដែល​រក​មិន​ទាន់​ឃើញ​ក្បាល​កន្ទុយ ថា​តើ​វា​ផ្តើម​ចេញ​មក​ពី​ទីណា ហើយ​វា​កំពុង​បង្កប់ខ្លួន​នៅ​ទីណា​ទៀត ។ ចំណុច​នេះ​គឺជា​ចំណុច​ដែល​យើង​មានការ​បារម្ភ​ធំ​បំផុត ហើយ​ខ្ញុំ​ក៏​សុំ​បញ្ជាក់​ជូន​ថា ព្រឹត្តិការណ៍ នេះ​ទាមទារ​ឲ្យ​យើង​ត្រូវធ្វើ​ប្រតិបត្តិការ​យ៉ាង​លឿន ។

ប្រតិបត្តិការ​ធ្វើ​ក្នុង​ល្បឿន​លឿន​និង​ក្នុង​កម្រិត​ទ្រង់ទ្រាយ​ធំ ។ សម្រាប់​ទូ​ទាំង​ប្រទេស​បាន​ធ្វើតេស្ត​សំណាក​ជាង ៣៣០០ សំណាក មក​ពី​៧​ខេត្ត រក​ឃើញ​ថា​វិជ្ជមាន​ចំនួន ១៤ ករណី ។ ក្នុង​ករណី​ដែល​ប​ញ្ជួ​ន​ពី​សៀមរាប​ត្រូវ​បាន​បញ្ជាក់​ថា​វិជ្ជមាន ការ​ឆ្លង​ក្នុង​សហគមន៍​បាន​កើនឡើង​ដល់ ១៥ ករណី​ក្នុង​រយៈពេល​តែ ២ ថ្ងៃ​ប៉ុណ្ណោះ ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា «​ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺ ស្ថិត​នៅ​ក្នុង​ចង្កោម​នៃ​អ្នក​ដែល​ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ និង​ក្រុម​គ្រួសារ របស់​ឯកឧត្តម ឆែម សា​វុ​ធ តែ​ប៉ុណ្ណោះ ។ ដូច្នេះ​ហើយ​បានជា​ការ​ស្រាវជ្រាវ​នេះ​ត្រូវធ្វើ មិនមែន​គ្រាន់​តែត្រឹម​ក្រុម​គ្រួសារ របស់​ឯកឧត្តម ឆែម សា​វុ​ធ ទេ ក៏​ប៉ុន្តែ​នៅ​ក្នុង​ក្រប​ខណ្ឌ​ក្រសួងមហាផ្ទៃ និង​បន្ថែម​ទៅ​ដោយ​ការ​ពាក់ព័ន្ធ​នានា​ន ទៅ​តាម​ខេត្ត​នានា​ផង​ដែរ ។ ដូច​ជា​ករណី ឯកឧត្តម ឆែម សា​វុ​ធ បាន​មក​កាន់​ខេត្តសៀមរាប ភរិយា​របស់ ឯកឧត្តម ឆែម សា​វុ​ធ ក៏​បាន​ខេត្តសៀមរាប ។ ឯកឧត្តម ឆែម សា​វុ​ធ បាន​មក​ខេត្តសៀមរាប​ដើម្បី​ផ្ទេរ​អ្នកទោស​ត្រឡប់​ទៅ​វិញ ដោយ​ស្នងការ​ខេត្ត​របស់​បន្ទាយ​មាន​ជ័យ​ក៏​មក​ទទួល ដូច្នេះ​បន្ទាយ​មាន​ជ័យ​ក៏​ត្រូវធ្វើ​នៅ​ទីនោះ ។

សម្តេច​បាន​បញ្ជាក់​ថា «​កូន​របស់​ឯកឧត្តម ឆែម សា​វុ​ធ ដែល​ខ្ញុំ​បាន​និយាយ​ថា​មួយ​ករណី ដែល​ឃើញ​វិជ្ជមាន​នៅ​មន្ទីរពិសោធន៍ ខេត្តសៀមរាប គឺជា​កូនស្រី​របស់​ឯកឧត្តម ឆែម សា​វុ​ធ ហើយ​ដែល​ទៅ​សួរសុខទុក្ខ​ឪពុក​ម្តាយ ត្រឡប់​មក​វិញ​កើត​មាន​ករណី​នេះ ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​អះអាង​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ទេ »​។

នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា «​ដូច្នេះ​យើង​ត្រូវ​រុករក​ឲ្យ​គ្រប់ យើង​ត្រូវធ្វើ​ក្នុង​ល្បឿន​មួយ​លឿន និង​ក្នុង​ទ្រង់ទ្រាយ​ធំ ដែល​ពេល​នេះ​ជាង​ពេល​ណា​ៗ​ទាំងអស់ ។ ហើយ​ពេល​នេះ​មិនមែន​ជា​ពេលវេលា​ដែល​ត្រូវ​ស្តីបន្ទោស​គ្នា ហើយ​ក៏​មិនមែន​ជា​ពេលវេលា​ដែល​ត្រូវ​ទម្លាក់​កំហុស​ឲ្យ​អ្នក​នេះ អ្នក​នោះ នោះ​ទេ តែ​ជា​ពេលវេលា​ដែល​យើង​ត្រូវ​សាមគ្គីភាព​គ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ ១៩ នេះ »​។ នេះ​ជា​សភាពការណ៍​គួរ​ឲ្យ​សោកស្តាយ​សម្រាប់​កម្ពុជា តែ​មិនមែន​កើត​មាន​តែ​កម្ពុជា​ទេ កម្ពុជា​បាន​ខិតខំ​ធ្វើ​ជាង​១១ ខែ​បញ្ជៀ​សការ​ឆ្លង​ចូល​សហគមន៍​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ