ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីពុល​ស្រា​.​ស​នៅ​កំពង់ឆ្នាំង សមត្ថកិច្ច​ចុះ​យក​សំណាក​គំរូ​ស្រា ទៅ​ពិនិត្យ​នៅ​ភ្នំពេញ

3 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ករណី​សង្ស័យ​ពុល​ស្រាស​នៅ​ខេត្តកំពង់ឆ្នាំង​ដែល​បណ្តាល​ឱ្យ​មាន​ប្រជាពលរដ្ឋ​រង​គ្រោះ​ប្រមាណ​ជាង ១០០​នាក់​(​មាន​អ្នក​ស្លាប់​)​នោះ នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ…

ខេត្តកំពង់ឆ្នាំង ៖ ករណី​សង្ស័យ​ពុល​ស្រាស​នៅ​ខេត្តកំពង់ឆ្នាំង​ដែល​បណ្តាល​ឱ្យ​មាន​ប្រជាពលរដ្ឋ​រង​គ្រោះ​ប្រមាណ​ជាង ១០០​នាក់​(​មាន​អ្នក​ស្លាប់​)​នោះ នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ខេត្តកំពង់ឆ្នាំង បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តកំពង់ឆ្នាំង ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​ពី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បាន​ចុះ​ស្រាវជ្រាវ​លើ​ករណី​ពុល​នេះ ។

មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តកំពង់ឆ្នាំង បាន​យក​សំណាក​គំរូ​ស្រា ដែល​សង្ស័យ​ថា មាន​សារធាតុពុល (Methanol) ហើយ​ដែល​ប្រជាពលរដ្ឋ​រង​គ្រោះ​បាន​ទទួលទាន មក​ធ្វើការ​ពិសោធន៍​វិភាគ​នៅ​ស្នាក់​ការ​កណ្តាល នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. (​រាជធានី​ភ្នំពេញ​) ។ លទ្ធផល​យ៉ាងណា​នោះ នឹង​ផ្សាយ​ជូន​ជា​បន្ត ។

សូម​ជម្រាប​ថា គិត​ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០២០ បើ​តាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង អោយ​ដឹង​ថា ហេតុការណ៍​សង្ស័យ​ពុល​ស្រាស​នេះ បាន​កើតឡើង​នា​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋ​រង​គ្រោះ​(​អ្នកមាន​អាការ​សង្ស័យ​ពុល​ស្រាស​) បាន​ទទួល​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង មាន​ចំនួន ១០៥​នាក់ (​ស្រី​ចំនួន ៦​នាក់​) ក្នុង​ចំណោម​នោះ អ្នកមាន​ស្ថានភាព​ធ្ងន់ធ្ងរ​ចំនួន ៦​នាក់ និង​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ចំនួន ០៥​នាក់ (​ស្លាប់​នៅ​តាម​ផ្លូវ​ពេល​បញ្ជូន​ចំនួន ០២​នាក់ និង​ករណី​នៅ​ធ្ងន់ធ្ងរ​កំពុង​សង្គ្រោះ ០១​នាក់​) មាន​ករណី​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ០១​នាក់ ស្លាប់​នៅផ្ទះ ០១​នាក់ និង​បាន​ព្យាបាល​នៅ​មណ្ឌល​សុខភាព​អភិវឌ្ឍន៍ ចំនួន ១០ នាក់ ។ សរុប​អ្នក​រង​គ្រោះ​ចំនួន ១១៥​នាក់ (​ស្រី​៦​នាក់​) ក្នុង​នោះ​ស្លាប់ ៥​នាក់ ។

បច្ចុប្បន្ន អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល មានកា​រវិ​វត្ត​ន៌​មក​ស្ថាន​ភាពល្អ​ប្រសើរ​វិញ​ហើយ ។

មូលហេតុ​អ្នក​ទាំងអស់​ខាងលើ​បាន​មក​ចូលរួម​កំដរ​បុណ្យសព​ក្នុងភូមិ ហើយ​ជួបជុំ​គ្នា​ពិសារ​ស្រាស រីឯ​ការ​សន្និដ្ឋាន​របស់​ក្រុមការងារ​ចុះ​ស្រាវជ្រាវ​ពិនិត្យ គឺជា​ករណី​សង្ស័យ​ពុល​ស្រាស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ