ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ចុង​ក្រោយ​របស់ Galaxy Note 5

8 ឆ្នាំ មុន

គេហទំព័រ​បច្ចេកវិទ្យា​បាន​បង្ហាញ​ព័ត៌មាន​ចុង​ក្រោយ​របស់​ស្មា​ត​ហ្វូ​ន Galaxy Note 5 មុន​ពេល​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​នៅ​ខែកញ្ញា​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ ។ លក្ខណៈ​ពិសេស​មួយ​ចំនួន​ដូច​ជា

គេហទំព័រ​បច្ចេកវិទ្យា​បាន​បង្ហាញ​ព័ត៌មាន​ចុង​ក្រោយ​របស់​ស្មា​ត​ហ្វូ​ន Galaxy Note 5 មុន​ពេល​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​នៅ​ខែកញ្ញា​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ ។ លក្ខណៈ​ពិសេស​មួយ​ចំនួន​ដូច​ជា អេ​ក្រង់ ៥.៨៩ អីុ​ញ បន្ទះ Chip Exynos 7422 ប្រព័ន្ធ​ប្រតិបត្តិការ Android OS កម្រិត​៥.១.១ ថាមពល​ថ្ម​ប្រើប្រាស់ ៤១០០ មី​លី្ល​អំពែរ ។

ក្រៅពី​នេះ​ស្មា​ត​ហ្វូ​ន Galaxy Note 5 ភ្ជាប់​ខ្សែ USB 3.1 Type-C មាន​ន័យ​ថា ការ​បញ្ជូន​ទិន្នន័យ​ជាមួយ​ឧបករណ៍​ស្រ​ដៀង​គ្នា​មាន​ល្បឿន​ដល់​ទៅ​១០Gbps ។ ជាមួយ​គ្នា​នេះ​ដែរ Galaxy Note 5 មាន​ប៊ិក S-Pen ប្រើ​ជំនួស​ការ​ប៉ះ​ផ្ទាល់​លើ​អេ​ក្រង់ និង​សរសេរ​ផង​ដែរ ។

ក្រុមហ៊ុន​សាំ​ស៊ុ​ង​មិន​បាន​ប្រកាស​ពី​តម្លៃ​របស់​ផលិតផល​សេ​រ៊ី​ថ្មី​មួយ​ប្រភេទ​នេះ​ទេ តែ​ស៊េ​រី​មុន​Galaxy Note 4 មាន​តម្លៃ​ជាង​៦០០​ដុល្លារ ។

សាំ​ស៊ុ​ង​នៅ​តែ​រក្សា​តំណែង​លេខ​១ នាំ​ចេញ​ស្មា​ត​ហ្វូ​ន​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ច្រើន​ជាងគេ និង​ឈរ​លំដាប់ថ្នាក់​ទី​២ ជា​កំពូល​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​បន្ទាប់​ពី Apple ៕