ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​បិទ ​រោងកុន សារមន្ទីរ និង​រោង​សម្តែង​​សិល្បៈ​ទូ​ទាំង​ប្រទេស​ជា​ថ្មី​ម្តង​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​ ​នេះ​ថា បាន​ស​ម្រេច​បិទ​រោងកុន សារមន្ទីរ និង​រោង​សម្តែង​សិល្បៈ​ទូ​ទាំង​ប្រទេស​រយៈ​ពេល​១៤​ថ្ងៃ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​ ​នេះ​ថា បាន​ស​ម្រេច​បិទ​រោងកុន សារមន្ទីរ និង​រោង​សម្តែង​សិល្បៈ​ទូ​ទាំង​ប្រទេស​រយៈ​ពេល​១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ឆ្នាំ​២០២០​នេះ​តទៅ​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​បញ្ជាក់​ថា​ ការ​សម្រេច​បិទ​នេះ​ គឺ​ធ្វើ​ឡើង «​ដោយ​មើលឃើញ​ពី​ផល​ប៉ះពាល់​នៃ​ការ​រីក​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូ​វី​ដ ១៩ និង​ចៀសវាង​ការ​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​» ។

សូម​បញ្ជាក់​ថា ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​នេះ គ្រឹះស្ថាន​ឯកជន​ត្រូវ​បាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន ២ ស​ប្តា​ហ៍ បិទ​សណ្ឋាគារ​ភ្នំពេញ ក៏​ដូច​ជា​បិទ​ទីតាំង​អាជីវកម្ម​មួយ​ចំនួន​ទៀត​ផង​ដែរ ក្រោយ​ពី​រក​ឃើញ​នូវ​ការ​ឆ្លង​កូ​វី​ដ ១៩ ក្នុង​សហគមន៍ ដែល​បាន​កើនឡើង​ដល់ ១៤ ករណី​ហើយ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ។

សូម​រម្លឹក​ថា កាលពី​អំឡុង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា ឆ្នាំ​២០២០ ក៏​ត្រូវ​បាន​បិទ​នូវ​ទីតាំង​មាន​មនុស្ស​ប្រមូលផ្តុំ​ច្រើន​ដែរ ដូច​ជា​រោងកុន និង​សារមន្ទីរ​រយៈពេល ១៤ ថ្ងៃ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ