ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆាំ រ៉ែ​ម និង​ឆាយ មាស ត្រៀម​ធ្វើ​ឱ្យ​កក្រើក​សង្វៀន​ស៊ី​ធី​អិន​នៅ​ថ្ងៃអាទិត្យ​ស្អែក

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ ទី​១៤ មិថុនា ស្អែក​នេះ កីឡាករ​ជើង​ខ្លាំង​២​រូប​គឺ ឆាំ រ៉ែ​ម មក​ពី​ក្លិប​ព្រះ​ខ័ន​រាជនៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ឆាយ មាស មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ ទី​១៤ មិថុនា ស្អែក​នេះ កីឡាករ​ជើង​ខ្លាំង​២​រូប​គឺ ឆាំ រ៉ែ​ម មក​ពី​ក្លិប​ព្រះ​ខ័ន​រាជនៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ឆាយ មាស មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង នឹង​ជួប​គ្នា​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ក្នុង​កម្មវិធី​ប្រដាល់​ប្រចាំ​ស​ប្តា​ហ៍​របស់​ស្ថានីយទូរទស្សន៍​មួយ​នេះ។

រវាង ឆាំ រ៉ែ​ម និង ឆាយ មាស សុទ្ធតែ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ដូច​គ្នា និង​ធ្លាប់​មាន​ប្រវត្តិ​ឡើង​សង្វៀន​រាប់​ភ្លេច ទើប​ការ​ជួប​គ្នា​លើក​នេះ​មានការ​រំពឹង​ថា ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ធ្វើ​ឱ្យ​កក្រើក​សង្វៀន​មិន​ខាន ។ តាម​ការ​សង្កេត​ការ​ប្រកួត​កន្លង​មក ឆាំ រ៉ែ​ម មាន​ស្នៀត​ប្រយុទ្ធ​ល្អ​ទាំង​ផ្លែ​កែង និង​ផ្លែ​ជង្គង់​សុទ្ធតែ​អាច​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់ជំនាញ រីឯ​ចិត្ត​ក៏​សឿង​ខ្លាំង​ណាស់​ដែរ បុ​៉​ន្តែ​ដោយសារ​មួយ​រយៈ​នេះ​គេ​បាត់​មុខ​យូរ ទើប​គេ​មិន​ហ៊ាន​អះអាង​ទុក​មុន​ពី​លទ្ធ​ផល​ចុង​ក្រោយ ។

ចំណែក ឆាយ មាស ទោះបី​មួយ​រយៈ​នេះ​មិនសូវ​ឃើញ​លេចមុខ​នៅ​លើ​សង្វៀន​ឯ​រាជធានី​ភ្នំពេញ តែ​គេ​ឃើញ​នៅ​សង្វៀន​ខេត្ត​ជាយ​ដែន​ជា​ញឹកញាប់ ។ ឆាយ មាស បើ​ធ្វើការ​ប្រៀបធៀប​ជាមួយ ឆាំ រ៉ែ​ម គឺ​នៅ​ស្ទើរភ្លើង​ខ្លាំង​ណាស់ ដោយសារ​ស្នៀត​ប្រយុទ្ធ​របស់​គេ​មិន​មាន​អ្វី​គួរ​ឱ្យ​បារម្ភ​ទេ ។ ទោះបី​យ៉ាងណា ឆាំ រ៉ែ​ម មិន​អាច​មើល​ស្រាល​ការ​ប្រកួត​លើក​នេះ​បាន​ទេ ដោយសារ ឆាយ មាស តែង​ប្រែប្រួល​វិជ្ជា​គុន​ទៅ​តាម​គូប្រកួត​ជា​និច្ច បាន​ន័យ​ថា ជួប​អ្នក​ខ្សោយ​គេ​ក៏​ខ្សោយ ជួប​អ្នក​ខ្លាំង​គេ​ក៏​ខ្លាំង​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ ។

ចាំ​មើល ឆាយ មាស អាច​ទប់ទល់​ជាមួយ ឆាំ រ៉ែ​ម បាន​ប៉ុន្មា​ន​ទឹក ។

នៅ​លើ​សង្វៀន​ដដែល​ក៏​មាន​កីឡាករ​ខ្លាំង​ៗ​ជា​ច្រើន​គូ​ទៀត​ជួប​គ្នា​ដូច​ជា ប្រាក់ រស្មី មក​ពី​ក្លិប​តា​ឯក​មាន​រិ​ទ្ធ​ខេត្តបាត់ដំបង ប្រកួត​ជាមួយ ផល សីហា មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ។ ម៉ឺន មេ​ឃា មក​ពី​ក្លិប​កង​យោធពលខេមរភូមិន្ទ ប្រកួត​ជាមួយ ស៊ិ​ន រាជ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។ ម៉​ន គឹ​ម​ឡុ​ង មក​ពី​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ប្រកួត​ជាមួយ​ផ​ន ភឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។ ភួង ពិសិដ្ឋ មក​ពី​ក្លិប​ខេត្តរតនគិរី ប្រកួត​ជាមួយ ម៉​ន ខួច មក​ពី​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក និង សិទ្ធ លី​ដា មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ប្រកួត​ជាមួយ យ៉ា​ម វ​ណ្ណា មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា ៕