ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ព្រ​លាន​យន្តហោះ​មូលដ្ឋាន​ ក្រោយ​ផ្ទុះ​ភ្នំភ្លើង​​នៅ​ឥណ្ឌូ​ណេ​ស៊ី (វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​ឥ​ណ្ដូ​ណេ​ស៊ី ៖ ភ្នំភ្លើង ​LEWOTOLO ​លើ​កោះ ​PULAU LEMBATA ឥណ្ឌូ​ណេ​ស៊ី​បាន​ផ្ទុះ​កាលពី​ថ្ងៃ​ទី​២៩ ខែ​​វិច្ឆិកា ឆ្នាំ​២០២០…

ប្រទេស​ឥ​ណ្ដូ​ណេ​ស៊ី ៖ ភ្នំភ្លើង ​LEWOTOLO ​លើ​កោះ ​PULAU LEMBATA ឥណ្ឌូ​ណេ​ស៊ី​បាន​ផ្ទុះ​កាលពី​ថ្ងៃ​ទី​២៩ ខែ​​វិច្ឆិកា ឆ្នាំ​២០២០ និង​ជះ​ផេះ​ឡើង​លើ​ក្នុង​កម្ពស់​៤​គីឡូម៉ែត្រ​។ អាជ្ញាធរ​មាន​ការ​បារម្ភ​លើ​លទ្ធភាព​នៃ​ការ​ហូរ​កំ​អែ​។

ភ្នំភ្លើង​ LEWOTOLO ស្ថិត​នៅ​លើ​កោះ​ PULAU LEMBATA ​បាន​ជះ​ផេះ​ និង​ផ្សែង​ឡើង​លើ ដល់​​៤​គីឡូម៉ែត្រ​នាំ​ឲ្យ​មានការ​ព្រមាន​ពី​ការ​ហោះហើរ​នៃ​បណ្ដា​យន្តហោះ និង​ការ​បិទ​ព្រ​លាន​យន្តហោះ​មូល​ដ្ខា​ន​។ ការ​ផ្ទុះ​ភ្នំភ្លើង​នោះ មិន​បណ្ដាល​ឲ្យ​មាន​អ្នក​របួស​ឬ​ការ​ខូចខាត​ឡើយ ក្នុង​តំបន់​ដាច់​ស្រយាល​នោះ​នៃ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។

អាជ្ញាធរ​បាន​ចេញ​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​ទី​២ និង​ដោយ​ព្រមាន​ពី​លទ្ធភាព​នៃ​ការ​ហូរ​កំ​អែ​ភ្នំភ្លើង​។ តំបន់ហាមឃាត់​២​គីឡូម៉ែត្រ​ជុំវិញ​ភ្នំភ្លើង​នោះ​ត្រូវ​បាន​ពង្រីក​ដល់​រង្វង់​៤​គីឡូម៉ែត្រ ចំណែក​​បណ្ដា​យន្តហោះ ត្រូវ​បាន​ស្នើ ឲ្យ​ហោះ​ឆ្ងាយ​ពី​តំបន់​ភ្នំភ្លើង​នោះ មក​ពី​ផេះ​ហុយ​យ៉ាង​ក្រាស់ ធ្លាក់​រោយ​លើ​ព្រ​លាន​យន្តហោះ​មូលដ្ឋាន​មួយ ដែល​ត្រូវ​បិទទ្វារ​បណ្ដោះអាសន្ន​។

ឥណ្ឌូ​ណេ​ស៊ី​មាន​ភ្នំភ្លើង​សកម្ម​ប្រមាណ​ជា​១៣០​។ កាលពី​ដំណាច់ឆ្នាំ​២០១៨ ភ្នំភ្លើង​នៅ​ច្រក​សមុទ្រ​​រវាង​កោះ​ជ្វា​និង​កោះ​ស៊ូ​ម៉ា​ត្រា បាន​ផ្ទុះ​បណ្ដាល​ឲ្យ​មានការ​បាក់​ដី​ក្រោម​បាតសមុទ្រ និង​នាំ​ឲ្យ​មាន​ស៊ូ​ណា​មី ដែល​​ផ្តាច់​ជីវិត​​មនុស្ស​ជាង​៤០០​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ