ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ សម្រេចឲ្យហៅ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» ជាជាងហៅឈ្មោះអគ្គនាយកពន្ធនាគារ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ទាក់ទង​ទៅ​នឹង​បញ្ហា​នៃ​ជំងឺ​កូ​វី​ដ​-១៩ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ហៅ ព្រឹត្តិការណ៍​នៃ​ការ​ចម្លង​មក​ភរិយា​អគ្គនាយក​ពន្ធនាគារ​នេះ​ថា ជា «​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា » ។ សម្តេច​តេ​ជោ…

ខេត្តសៀមរាប ៖ ទាក់ទង​ទៅ​នឹង​បញ្ហា​នៃ​ជំងឺ​កូ​វី​ដ​-១៩ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ហៅ ព្រឹត្តិការណ៍​នៃ​ការ​ចម្លង​មក​ភរិយា​អគ្គនាយក​ពន្ធនាគារ​នេះ​ថា ជា «​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា » ។

សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់ និង​កែ​លំអរ​ផ្លូវ​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ។ សម្តេច​តេ​ជោ​បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ទាំងអស់​ត្រូវ​សាមគ្គីភាព​គ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​-១៩ ទាំងអស់​គ្នា ហើយ​ពេល​នេះ គឺជា​ពេល​ដែល​មិនមែន​ជា​ពេល​ដែល​ត្រូវ​ចោត​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ គឺ​មាន​តែ​ការ​ចូលរួម​ទប់ស្កាត់​បង្ការ​ការពារ​ទាំងអស់​គ្នា​ទេ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា កន្លង​ទៅ​នេះ កម្ពុជា​យើង​បាន​ឆ្លងកាត់​សមរភូមិ​៣ ក្នុង​ការ​ទប់ស្កាត់​នៃ​ជំងឺ​កូ​វី​-១៩​នេះ ដែល​សមរភូមិ​ទី​១ គឺ​ការ​ទប់ស្កាត់​ការ​នាំ​ចូល​ជំងឺ​ពី​ក្រៅ សមរភូមិ​ទី​២ គឺ​ការ​បង្ការ​ការពារ​ការ​ចូល​សហគមន៍ និង​សមរភូមិ​ទី​៣ គឺ​ការ​ព្យាបាល​អ្នក​ដែល​កើត​អោយ​ជា​សះស្បើយ ដូច្នេះ​យើង​ត្រូវ​អនុវត្ត​តាម​សមរភូមិ​នេះ​ជា​បន្តបន្ទាប់​ទៀត​។
ទាក់ទង​ទៅ​នឹង​ការ​ចូលរួម​ទប់ស្កាត់​បង្ការ​ការពារ​ការ​ចម្លងជំងឺ​កូ​វី​ដ​-១៩​នេះ សម្តេច​តេ​ជោ បាន​ដាក់​ចេញ​នូវ​ចំនុច​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា

១)​ត្រូវ​មាន​វិធានការ​ការពារ​ខ្លួន​ជា​និច្ច ដោយ​ត្រូវ​គិត​ថា ខ្លួនឯង​មាន​កូ​វី​ដ​-១៩ ប្រសើរ​ជាង​គិត​ថា​គ្មាន សុខចិត្ត​ធ្វើតេស្ត ឬ​ធ្វើ​ច​ត្ថា​ឡី​ស័ក​១៤​ថ្ងៃ ប្រសើរ​ជាង​មិន​បាន​ធ្វើ ។

២)​ត្រូវ​រៀបចំ​មជ្ឈមណ្ឌល​ចា​ត្តា​ឡី​ស័ក​សំរាប់​អ្នក​ដែល​គ្មាន​លទ្ធភាព​ទៅ​រក​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ ហើយ​ទីកន្លែង​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​គឺជា​ទីកន្លែង​ដែល​ផ្ដល់​ឱកាស​ឲ្យ​ក្រុម​គ្រូពេទ្យ​ទៅ​យក​សំណាក ដើម្បី​យក​សំណាក​នោះ​មក​ធ្វើតេស្ត​អោយ​បាន​ត្រឹមត្រូវ​។

៣)​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​សម្រេច​អោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា បិទ​ការ​សិក្សា​សម្រាប់​ឆ្នាំ​សិក្សា​២០១៩ -២០២០ ហើយ​ប្រលង​មធ្យមសិក្សា​បឋម​ភូមិ​តែ​ម្ដង នៅ​ថ្ងៃនេះ ហើយ​សម្រាប់​អ្នក​ដែល​បន្ត​គឺ​មាន​សិស្ស​ថ្នាក់​ទី​១២ ដើម្បី​ត្រៀមប្រលង​ក្នុង​អំឡុង​ខែធ្នូ​ខាង​មុខ ហើយ​យើង​នឹង​ត្រៀម​បើក​បវេសនកាល​ឡើង​វិញ នៅ​ខែមករា ឆ្នាំ​២០២១ ។

៤) សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ក្នុង​ការ​មក​ធ្វើតេស្ត និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។ អាជ្ញាធរ​ត្រូវ​ជួយ​ផ្គត់ផ្គង់​ចំណីអាហារ​ដល់​បងប្អូន​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​អោយ​បាន​ត្រឹមត្រូវ​។ បើ​បងប្អូន​មានការ​សង្ស័យ សូម​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ហើយ​ត្រូវ​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់​ជាមួយនឹង​គ្រួសារ​១៤​ថ្ងៃ​សិន​។

ជាមួយ​គ្នា​នោះ សម្តេច​តេ​ជោ​បាន​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​គិត​ថា​ខ្លួន​បាន​ប៉ះពាល់ ឬ​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ សូម​មក​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជា​បន្ទាន់ ដើម្បី​ចៀសវាង​ការ​ចម្លង​ចូល​សហគមន៍ ។

ជាមួយ​គ្នា​នោះ ដើម្បី​ការពារ​ជំងឺ​កូ​វី​ដ​-១៩​នោះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​អោយ​ប្រជាពលរដ្ឋ យើង​ត្រូវ​តាំងខ្លួន​ជា​អ្នក​ចុះចាញ់ និង​ជា​អ្នកខ្លាច​កូ​វី​ដ តែ​មិន​ត្រូវ​ភ័យ​តក់ស្លុត​ទេ ដោយ​ភ្លេច​ការ​បង្ការ​ការពារ​នោះ​ទេ គឺ​យើង​ត្រូវ​ការពារ​ជាប់​ជា​និច្ច ជា​ពិសេស​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ