ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​សហគមន៍ ២៨​ វិច្ឆិកា ៖ មនុស្ស​១៤​នាក់​ហើយ​រក​ឃើញ​មាន​ជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ពី​ក្រុង​សៀមរាប​ថា លទ្ធផល​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩…

ខេត្តសៀមរាប ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ពី​ក្រុង​សៀមរាប​ថា លទ្ធផល​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ក្នុង​ព្រឹត្តិការណ៍​២៨ វិច្ឆិកា បាន​បង្ហាញ​ថា សរុប​មនុស្ស​១៤​នាក់​ហើយ ដែល​បាន​រក​ឃើញ​មាន​ជំងឺ​កូ​វី​ដ​១៩ បន្ទាប់​ពី​រក​ឃើញ​ចំនួន​៦​ករណី​បន្ថែម​ទៀត ។ អ្នក​ធ្វើតេស្ត​ពាក់ព័ន្ធ «​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​» នៅ​ទូ​ទាំង​ប្រទេស មាន​ចំនួន​៣,៣៣២​សំណាក មក​ពី​៧​ខេត្ត ។

សម្តេច​តេ​ជោ ថ្លែង​បញ្ជាក់​ថា ប្រតិបត្តិការ​ទប់ស្កាត់​កូ​វី​ដ​១៩ បាន​ធ្វើ​លឿន ហើយ​ក្នុង​ទ្រង់ទ្រាយ​ធំ តែ​កន្លែង​ខ្លះ​មិន​ទាន់​លឿន​នៅឡើយ​ទេ ។

សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា «​មក​ដល់​ពេល​នេះ​វា​មាន​ចំនួន​១៤​ករណី ហើយ​ប្រសិនបើ ត្រូវ​បាន​អះអាង​ថា ទៅ​ពី​ខេត្តសៀមរាប​ជា​ករណី​ឆ្លង​មួយទៀត (​កូនស្រី​លោក ឆែម សា​វុ​ធ​) គឺ​នឹង​មាន​ចំនួន​១៥​ករណី ប៉ុន្ដែ​សំណាក​ទើបនឹង​ធ្វើតេស្ដ​បាន​ចំនួន​២,២៤៧​សំណាក់ ក្នុង​ចំណោម​៣,៣៣២​សំណាក់ ។

ថ្ងៃនេះ​នឹង​យក​សំណាក ជាង​២​ពាន់​សំណាក​បន្ថែម​ទៀត ក្នុង​នោះ​តែ​នៅ​ផ្សារ​អ៉ី​អន​១ ជាង​១​ពាន់​សំណាក​, ធ្វើ​នៅ​ក្រសួងមហាផ្ទៃ និង​ធ្វើ​នៅ​កន្លែង​ដែល​កូនចៅ​របស់​ឯកឧត្តម ឆែម សា​វុ​ធ បាន​ទៅ​ដល់​រាប់​ទាំង​នៅ​កោះ​ពេជ្រ​ជាដើម​» ។

សូម​បញ្ជាក់ ៖ គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា​នេះ អ្នកជា​សះស្បើយ​មាន​សរុបមាន​ចំនួន​៣០១​នាក់ និង​មាន​អ្នក​វីរុស​កូ​វី​ដ​១៩ មាន​ចំនួន​៣២៣​នាក់ ហើយ​អ្នក​កំពុង​តែ​សម្រាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត មាន​ចំនួន​១៩​នាក់ និង​អ្នក​កំពុង​តែ​សម្រាក​នៅ​មណ្ឌល​អង្រែ រាជធានី​ភ្នំពេញ មាន​ចំនួន ៣​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ