ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​តេស្ត​កូ​វី​ដ​១៩ ៖ សម្តេច ស ខេ​ង និង​ក្រុម​គ្រួសារ​៩៤​នាក់​អវិជ្ជមាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខុទ្ទកាល័យ​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​នៅ​វេលា​ម៉ោង​ប្រមាណ​១០​យប់ ថ្ងៃ​ទី​២៩ វិច្ឆិកា​នេះ​ថា…

រាជធានី​ភ្នំពេញ ៖ ខុទ្ទកាល័យ​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​នៅ​វេលា​ម៉ោង​ប្រមាណ​១០​យប់ ថ្ងៃ​ទី​២៩ វិច្ឆិកា​នេះ​ថា យោង​តាម​ការ​បញ្ជាក់​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្រុម​គ្រួសារ ព្រមទាំង​អ្នក​ពាក់ព័ន្ធ​ក្នុង​ក្រុម​គ្រួសារ និង​កងការពារ​មាន​ចំនួន ៩៤​នាក់ បាន​ទទួលលទ្ធផល​ល្អ​ប្រសើ​លើ​តេស្ត​ជំងឺ​កូ​វី​ដ​-១៩​លើក​ទី​មួយ ដោយ​អវិជ្ជមាន​ទាំងអស់ ។

យ៉ាងណា​ក៏​ដោយ​សម្ដេច​ក្រឡាហោម ក្រុម​គ្រួសារ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​ក្រុម​គ្រួសារ នៅ​តែ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ជា​បន្ត​ទៀត ។

សម្ដេច​ក្រឡាហោម នៅ​តែ​បន្ត​អំពាវនាវ​បងប្អូន​ជនរួមជាតិ ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ស៊ី​វិល នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ សូម​បន្ត​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ