ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ឥណ្ឌា​ហាម​អាជីវកម្ម​រទេះសេះ​នៅ​ទីក្រុង

8 ឆ្នាំ មុន

AFP ផ្សាយ​ថា រទេះសេះ​អាច​នឹង​លែង​ឃើញ​នៅ​លើ​ដងផ្លូវ​នៅ​ក្រុង​មុម​បៃ ក្រោយ​ពី​តុលាការ​សម្រេច​ថា ជា​រឿង​ខុសច្បាប់ ។ តុលាការ​កំណត់​ឱ្យ​បណ្តា​ម្ចាស់​រទេះសេះ​បញ្ឈប់​អាជីវកម្ម​ក្នុង

AFP ផ្សាយ​ថា រទេះសេះ​អាច​នឹង​លែង​ឃើញ​នៅ​លើ​ដងផ្លូវ​នៅ​ក្រុង​មុម​បៃ ក្រោយ​ពី​តុលាការ​សម្រេច​ថា ជា​រឿង​ខុសច្បាប់ ។ តុលាការ​កំណត់​ឱ្យ​បណ្តា​ម្ចាស់​រទេះសេះ​បញ្ឈប់​អាជីវកម្ម​ក្នុង​រយៈពេល​១​ឆ្នាំ​ខាង​មុខ ។

រទេះសេះ​រំលេច​ដោយ​ពណ៌​ទឹកប្រាក់ តែងតែ​រត់​នៅ​លើ​ដងផ្លូវ​ក្នុង​ក្រុង​មុម​បៃ តាំងពី​សម័យ​អាណានិគម​អង់គ្លេស និង​ទាក់ទាញ​អ្នកទេសចរ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

កាលពី​ថ្ងៃ​ទី​៨ មិថុនា ២០១៥ តុលាការ​កំពូល​ក្រុង​មុម​បៃ បាន​យល់​ស្រប​តាម​ក្រុម​អភិរក្ស​សត្វ​ដោយ​ចាត់​ទុក​ការ​ប្រកប​អាជីវកម្ម​រទេះសេះ គឺជា​ការ​ធ្វើ​ទារុណកម្ម​សត្វ ។

តុលាការ​បញ្ជាក់​ថា «​យើង​ចាត់​ទុក​ថា ការ​ប្រើ​សេះ​សម្រាប់​ជិះ​ដើម្បី​ភាព​សប្បាយ​រីករាយ គឺជា​រឿង​ខុសច្បាប់​ទាំងស្រុង​» ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ តុលាការ​ចេញ​បញ្ជា​ឱ្យ​អាជ្ញាធរ​ក្រុង​ប្រតិបត្តិ​ឱ្យ​ប្រាកដប្រជា​ថា ការ​ប្រើ​រទេះសេះ​នឹង​ត្រូវ​លុប​ចោល​ឱ្យ​ខាង​តែ​បាន​ក្នុង​រយៈពេល​១​ឆ្នាំ គិត​ចាប់ពី​ពេល​នេះ​តទៅ ។

លើស​ពី​នេះ តុលាការ​សម្រេច​ថា ក្រោលសេះ​ខុសច្បាប់​ដែល​ស្ថិត​ក្នុង​ក្រុង​ទាំងអស់​ត្រូវ​បិទ និង​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​មាន​គម្រោង​ជួយ​អ្នកក្រុង​ប្រហែល​៧០០​នាក់​ដែល​ពាក់ព័ន្ធ​នឹង​មុខរបរ​នេះ ។

រទេះសេះ​ធ្លាប់​ប្រើ​ជា​យាន​ដឹក​ជញ្ជូន​មួយ​ប្រភេទ​សម្រាប់​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​របស់​ក្រុង​បុ​ម​បៃ (​ឈ្មោះ​ចាស់​នៃ​ក្រុង​មុម​បៃ​បច្ចុប្បន្ន​) ប៉ុន្តែ​បច្ចុប្បន្ន​រទេះសេះ​ដឹក​អ្នកទេសចរ​នៅ​ជុំវិញ​តំបន់​ប្រវត្តិសាស្ត្រ «​កូ​ឡា​បា​» និង​នៅ​កន្លែង​កម្សាន្ត​ក្នុង​ទីក្រុង ។ រទេះសេះ​គេ​តែង​ឃើញ​នៅ​ខាងក្រៅ​សណ្ឋាគារ ល្បី​ៗ​ដូច​ជា​សណ្ឋាគារ តាច​មា​៉​ហាល​បា​៉​ឡេ​ស និង​ទ្វារ​ជ័យ​របស់​ឥណ្ឌា (Gateway of India) រួម​ទាំង​មាន​បង្ហាញ​នៅ​ក្នុង​ខ្សែភាពយន្ត​ហូ​លី​វូ​ដ​ជា​ច្រើន​រឿង ។ ក្តី​កង្វល់​ទាក់ទង​នឹង​ក្រោលសេះ​ខុសច្បាប់ និង​ការ​ថែទាំ​សេះ​មិន​ដិត​ដល់ ធ្វើ​ឱ្យ​ក្រុម​អភិរក្ស​សត្វ ដែល​បាន​ទទួល​ការ​គាំទ្រ​ពី​អង្គការ​អភិរក្ស​សត្វ PETA ប្រចាំ​ប្រទេស​ឥណ្ឌា ប្តឹង​ទៅ​តុលាការ ។

នៅ​ក្នុង​បណ្តឹង​របស់​ក្រុម PETA បញ្ជាក់​ថា សេះ​ទាំងនោះ​ទទួល​បាន​ចំណី​មិន​គ្រប់គ្រាន់ មិន​បាន​សម្រាក​គ្រប់គ្រាន់ ឬ​មិន​បាន​ទទួល​ការ​ថែទាំ​ពី​គ្រូពេទ្យ និង​ត្រូវ​ម្ចាស់​បង្ខំ​ឱ្យ​ឈរ​ពេញ​មួយ​ថ្ងៃ ៕