ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីការិយា​ល័យ​ទំនាក់​ទំនង​ព្រំ​ដែន​​ឆេះ​​ក្នុង​រថយន្ត​ស៊េរី​​ទំនើប​មួយ​​គ្រឿង​របស់ខ្លួន​

8 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែ​ត ៖ សេចក្តីរាយការណ៍​នៅ​មុន​នេះ​បន្តិច​ នារសៀល​​ថ្ងៃ​ទី​១១ មិថុនា ២០១៥ ស្ថិត​នៅ​មុខស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង​ក្នុង​ក្រុង​ប៉ោយប៉ែត​ ​​បុរស​​២​នាក់ត្រូវ​បាន​រង​របួស​រលាក​ពេញ​ខ្លួន​យ៉ាងធ្ងន់ធ្ងរ ក្នុងនោះ​ម្នាក់​ជា​មន្ត្រី​​ការិយាល័យ​ទំនាក់​​ទំនង​ព្រំ​

ក្រុង​ប៉ោយ​ប៉ែ​ត ៖ សេចក្តីរាយការណ៍​នៅ​មុន​នេះ​បន្តិច​ នារសៀល​​ថ្ងៃ​ទី​១១ មិថុនា ២០១៥ ស្ថិត​នៅ​មុខស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង​ក្នុង​ក្រុង​ប៉ោយប៉ែត​ ​​បុរស​​២​នាក់ត្រូវ​បាន​រង​របួស​រលាក​ពេញ​ខ្លួន​យ៉ាងធ្ងន់ធ្ងរ ក្នុងនោះ​ម្នាក់​ជា​មន្ត្រី​​ការិយាល័យ​ទំនាក់​​ទំនង​ព្រំ​ដែន​ឈ្មោះ​ឡុង ចាន់ថន បន្ទាប់​ពី​មាន​ហេតុការណ៍​ឆាបឆេះ​ក្នុង​រថយន្ត​ស៊េរី​ទំនើប​មួយ​​គ្រឿង​ ហើយ​​​​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវគេ​ជួយ​ដឹក​ទៅ​សង្គ្រោះ​នៅ​ប្រទេស​ថៃ​ តាម​ច្រក​ទ្វារអន្តរ​ជាតិ​​ប៉ោយ​ប៉ែ​ត ។

ប្រភព​​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ឈ្មោះឡុង ចាន់ថន (​ជា​អ្នកបើករថយន្ត) ជិះ​រថយន្ត​ស៊េរីទំនើបម៉ាក CHRY SLER ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Q-1112 បាន​ចុះ​ទៅ​ទិញ​សាំង​មួយ​​លី​ត្រ​នៅ​ស្ថានីយខាងលើ ដោយ​មាន​ជម្លោះតិចតួច​ជាមួយ​កម្ម​ករ​ចាក់​សាំងនោះ រួចហើយ​ក៏​ដើរ​ចូល​ទៅ​ក្នុង​រថយន្ត​វិញ ស្រាប់តែ​មួយ​សន្ទុះ​ ក៏​មានភ្លើង​ឆាបឆេះ​​យ៉ាងសន្ធោ​សន្ធៅ​ចេញពី​ក្នុង​រថយន្ត​នោះ បណ្តាល​បុរស​ទាំង​២​នាក់ខាងលើ​ឆេះ​ក្នុង​រថយន្ត​នោះ​តែ​ម្តង ។

​ជំហាន​ដំបូង គេ​នៅ​មិនទាន់សន្មត់ថា ជាករណី​សម្លាប់​ខ្លួន ឬក៏អ្វីផ្សេងនោះទេ​ ខណៈ​ដែលសមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព