ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ភ្នំពេញ​ត្រៀម​ចាត់​វិធាន​ការ​លើ​គ្លី​និកឯក​ជន​ណា​ដែល​ប្រើ​​រថយន្ត​គិលាន​សង្គ្រោះ​ទៅ​យក​ជន​រង​គ្រោះដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត ដោយ​ធ្វើការ​ព្រមាន​ត្រង់​ៗ​ទៅ​លើ​ម្ចាស់​គ្លីនិក​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ដែល​មិន​ព្រម​អនុវត្ត​

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត ដោយ​ធ្វើការ​ព្រមាន​ត្រង់​ៗ​ទៅ​លើ​ម្ចាស់​គ្លីនិក​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ដែល​មិន​ព្រម​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល​ស្ដី​ពី​ការ​ហាមឃាត់​មិន​ឲ្យ​រថយន្ត​គិលានសង្គ្រោះ​គ្លីនិក​ឯកជន​ដឹក​អ្នក​រង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរតាម​ដងផ្លូវ ។

ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ក្រោម​ឱ​វាទ ​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១១​ មិថុនា ២០១៥ លោក​សាស្ត្រាចា​រ្យ សុខ សុគន្ធ នាយក​មន្ទីរ​សុខាភិ​បាល​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចសហការ​ជា​ទូទៅ​ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​មាន​រថយន្ត​គិលាន​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​ចេញ​ទៅ​ដឹក​ជន​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរ​ទៀត​ទេ បើ​នៅ​តែ​មាន​ទៀត មន្ទីរ​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​រឹងរូស​មិន​អនុវត្ត​តាមលិខិត​ណែនាំ​លេខ​០៤៩​របស់​ក្រសួងសុខាភិបាល ។

លោក​បាន​បញ្ជាក់​ថា រថយន្តគិលានសង្គ្រោះ​របស់​គ្លីនិក​ឯកជន​មិន​មាន​បំពាក់​ឧ​បករ​ណ៍បរិក្ខារ​ពេទ្យ​ឲ្យ​បាន​គ្រប់គ្រាន់​នោះ​ទេ ដូច្នេះ​ជន​រង​គ្រោះ​អាច​នឹង​ស្លាប់​មុន​ទៅ​ដល់​មន្ទីរពេទ្យ​ ចំណែកឯ​តំលៃ​សេវា​ក៏​ថ្លៃ​ទៀត ។ ជា​បទ​ពិសោធ​ន៍​កន្លង​មក គ្លីនិក​ឯកជន​ខ្លះ​បង្ខំ​ឲ្យ​អ្នក​របួស​យក​ប្លង់​ផ្ទះ​ទៅបញ្ចាំ ដើម្បី​បាន​ប្រាក់​មក​ឲ្យ​ថ្លៃ​ព្យាបាល ហើយ​បើ​លំបាក​ពេក​យក​មក​បញ្ចាំ​នៅ​គ្លីនិក​របស់​ខ្លួន​តែ​ម្តង​ក៏​បាន អំពើ​បែប​នេះ មិន​ខុស​អ្វី​ទៅ​នឹង​អំពើ​ចាប់ជំរិត​ដែល​អ​សិ​ល​ធម៌​នោះ​ទេ ។

ចំណែក​លោក​ប៊ុ​ន សេរី អភិបាលរង​រាជធានី​ភ្នំពេញ​ទទួល​បន្ទុក​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​កន្លង​មក​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏​ដូច​មន្ទីរ និង​ក្រសួងសុខាភិបាល មានការ​ណែនាំ​ច្រើន​ដង​មក​ហើយ ល្មម​ដល់​ពេល​ត្រូវ​រឹត​បន្តឹង​វិធានការ​ច្បាប់​ចាប់ពី​ពេល​នេះ​តទៅ​ហើយ ៕  ​