ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្លា​.​ប់​កើន​៤​នាក់ និង​កំពុង​សង្គ្រោះ​ជាង​​៦០​នាក់ ករណី​ពុល​ស្រា​ក្នុង​ពិធី​បុណ្យ​សព

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​29 ខែវិច្ឆិកា ឆ្នាំ​2020​នេះ អ្នក​បាត់បង់​ជីវិត​ដែល​សង្ស័យ​ថា មក​ពី​ពុល​ស្រា​នោះ​បាន​កើនឡើង​ចំនួន​4​នាក់​ហើយ ចំណែក​អ្នក​ពុល​ផ្សេង​ទៀត​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ក៏​បាន​កើនឡើង​រហូត​ដល់​ជាង​60​នាក់​ដែរ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ដែល​បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​ទូរស័ព្ទ​នៅ​ព្រឹក​នេះ​។…

ខេត្តកំពង់ឆ្នាំង ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​29 ខែវិច្ឆិកា ឆ្នាំ​2020​នេះ អ្នក​បាត់បង់​ជីវិត​ដែល​សង្ស័យ​ថា មក​ពី​ពុល​ស្រា​នោះ​បាន​កើនឡើង​ចំនួន​4​នាក់​ហើយ ចំណែក​អ្នក​ពុល​ផ្សេង​ទៀត​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ក៏​បាន​កើនឡើង​រហូត​ដល់​ជាង​60​នាក់​ដែរ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ដែល​បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​ទូរស័ព្ទ​នៅ​ព្រឹក​នេះ​។

លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​29 វិច្ឆិកា​នេះ​ថា អ្នក​បាត់បង់​ជីវិត​ដែល​សង្ស័យ​ថា​ពុល​ស្រា​.​ស ស្រាថ្នាំ ក្នុង​វិធី​កំដរ​បុណ្យ​សព គឺ​បាន​កើនឡើង​4​នាក់ ចំណែក​អ្នក​ដែល​រង​ការ​ពុល​ដូច​គ្នា​នេះ​ដែរ​ចំនួន​64 នាក់ ក្នុង​នោះ​ម្នាក់​មាន​សភាព​ធ្ងន់ធ្ងរ​កំពុង​ត្រូវ​បាន​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង នៅឡើយ​។
ដោយឡែក​តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​រង​គ្រោះ​បាត់បង់​ជីវិត​ដោយសារ​សង្ស័យ​ថា​ពុល​ស្រា​ខាងលើ គឺ​មាននៅ​ភូមិ​បឹង​ស្ទេង​ចំនួន​២​នាក់ និង​ភូមិ ក្រោយ​វត្ត​វត្ត​ចំនួន​២​នាក់ ហើយ​ភូមិ​ទាំង​២​នេះ​ស្ថិត​នៅ​ក្នុង​ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​ភូមិ​បឹង​ស្ទេង ឃុំ​ខ្លុង​ពពក នា​រសៀល​ថ្ងៃ​ទី​28 ខែវិច្ឆិកា​កន្លង​ទៅ មានការ​ភ្ញាក់ផ្អើល​ដោយសារ​តែ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ដែល​បាន​ទៅ​កំដរ​បុណ្យសព​ក្នុងភូមិ​មាន​អាកា​រៈ​ចុកពោះ រាគ និង​ចុក​ដើមទ្រូង ដែល​សង្ស័យ​ថា​ពុល​ស្រា​.​ស ស្រា​ថ្នាំ ពេល​ផឹក​ក្នុង​ពេល​កំដរ​បុណ្យសព ហើយ​ក៏​បាន​ដឹក​មក​សង្គ្រោះ​នៅ​ឯ មណ្ឌល​សុខភាព​ស្រុក ប៉ុន្ដែ​ដោយ​សភាពការណ៍​ធ្ងន់ធ្ងរ​ក៏​បន្ត​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ជា​បន្តបន្ទាប់ ។ យ៉ាងនេះ​ក្តី នៅ​យប់​ថ្ងៃ​ដដែល​មនុស្ស​ចំនួន​4​នាក់​បាន​បាត់បង់​ជីវិត និង​បាន​ដឹក​ត្រឡប់​ទៅ​ធ្វើ​បុណ្យ​នៅ​លំនៅ​ឋាន​វិញ​។

ទោះបីជា​យ៉ាង តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា តួលេខ​ខាងលើ​នេះ នៅ​មិន​ទាន់​ជាក់លាក់​នៅឡើយ​នោះ​ទេ ព្រោះ​មាន​ខ្លះ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន និង​ខ្លះ​ទៀត​ទៅ​មន្ទីរពេទ្យ​អា​រាជធានី​ភ្នំពេញ​ដោយ​ខ្លួនឯង ។

សូម​រំលឹក​ដែរ​ថា នៅ​ស្រុក​ទឹកផុស​នេះ ជា​ករណី​ទី​2 ហើយ ដែល​មាន​មនុស្ស​បាត់បង់​ជីវិត​ដោយ​សារ​ការ​ពុល ដោយ​ករណី​ទី​មួយ​នោះ​គឺ​មនុស្ស​៣​នាក់​បាន​បាត់បង់​ជីវិត និង​13​នាក់​ទៀត​បាន​ជួយ​សង្គ្រោះ​ដោយសារ​ការ​ពុល​ទឹក​អណ្ដូង លុះ​គ្រា​ដែល​ពួក​គាត់​ទៅ​ច្រូតស្រូវ​នៅ​ស្រែ កាលពី​ថ្ងៃ​ទី 25 ខែវិច្ឆិកា ។ ចំណែក​ករណី​ទី​ពីរ​នេះ គឺ​ការ​ពុល​ស្រា ខណៈ​ពេល​ដែល​ពួក​គាត់​ទៅរ​ក្នុង​ពិធី​កំដរ​បុណ្យសព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ