ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្វី​ជា​សញ្ញា​ធ្ងន់ធ្ងរ​បំផុត​ដែល​បញ្ជាក់​ថា​អ្នក​គួរ​ផ្លាស់​ប្តូរ​ទឹក​ស្អំ​ម៉ាស៊ីន ?

8 ឆ្នាំ មុន

ចំពោះ​សញ្ញា​ធ្ងន់ធ្ងរ​បំផុត​និង​អាច​កើត​មាន​ច្រើន​ជាងគេ​ដែល​តម្រូវ​ឲ្យ​លោក​អ្នក​ចាំបាច់​ត្រូវ​ផ្លាស់​ប្តូរ​ទឹក​ស្អំ​ម៉ាស៊ីនរថយន្ត​គឺ​ការ​ឡើងក​ម្តៅ​នៃ​រថយន្ត​របស់​អ្នក ។

ចំពោះ​សញ្ញា​ធ្ងន់ធ្ងរ​បំផុត​និង​អាច​កើត​មាន​ច្រើន​ជាងគេ​ដែល​តម្រូវ​ឲ្យ​លោក​អ្នក​ចាំបាច់​ត្រូវ​ផ្លាស់​ប្តូរ​ទឹក​ស្អំ​ម៉ាស៊ីនរថយន្ត​គឺ​ការ​ឡើងក​ម្តៅ​នៃ​រថយន្ត​របស់​អ្នក ។

ជា​ទូទៅ​ការ​ឡើងក​ម្តៅ​របស់​រថយន្ត​គឺជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា​មាន​មួយ​ភាគ​តូច​នៃ​ប្រព័ន្ធ​ម៉ាស៊ីន​ខុស​ប្រក្រតី​ឬ​វិវត្តន៍​ទៅ​រក​ដំណើរ​រអាក់រអួល​និង​ខូច​ជាដើម ។

លោក​អ្នក​ត្រូវ​កត់សម្គាល់​ឬ​ចំណាំ​ពណ៌​ទឹក​ស្អំ​ម៉ាស៊ីនរថយន្ត​អ្នក​នៅ​ពេល​ចាក់​ថ្មី​។ មាន​បី​ពណ៌​សំខាន់​ៗ​គឺ​៖ ពណ៌​បៃតង​ឬ​លឿង​ស្រាល ទឹកក្រូច និង​ពណ៌​ខ្មៅ ។ ចូរ​ពិនិត្យ​ទឹក​ស្អំ​ម៉ាស៊ីន​របស់​អ្នក​ថា​វា​មាន​កម្រិត​ត្រឹមត្រូវ​ហើយ​ឬ​នៅ ចំណែក​ការ​ពិនិត្យ​ទៅ​លើ​ពណ៌​ក៏​គួរ​ប្រតិបត្តិ​យ៉ាងតិច​ម្តង​ក្នុង​មួយ​សបា្ត​ហ៍ ។ នៅ​ពេល​ចាប់ផ្តើម​មានការ​លេចឡើង​នូវ​ច្រែះ​ក្នុង​ទឹក​ស្អំ​ម៉ាស៊ីន​នោះ លោក​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​វា​ឲ្យ​បាន​ឆាប់ ។

ដំណើរ​នៃ​ការ​ច្រែះ​គឺ​វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ធ្វើ​ទឹក​ឡើងជា​ពណ៌​ក្រហម​ដែល​កកស្ទះ​នៅ​ត្រង់​ប្រព័ន្ធ​ស្អំ​ម៉ាស៊ីន​តែ​ម្តង កត្តា​ទាំងនេះ​ហើយ​ដែល​ជា​ហេតុ​នាំ​ឲ្យ​ម៉ាស៊ីនរថយន្ត​អ្នក​ឡើងកម្តៅ ៕