ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«Thync»​ឧបករណ៍​ពាក់​ក្បាល​អាច​ផ្លាស់​ប្តូរ​អារម្មណ៍

8 ឆ្នាំ មុន

អ្នកជំនាញ​ផ្នែក​វិស្វកម្ម និង​វិទ្យាសាស្ត្រ​ផ្នែក​ណឺ​រ៉ូ​ប្រព័ន្ធ​ប្រាសាទ​មក​ពី​សាកលវិទ្យាល័យ Stanford និង​សាកលវិទ្យាល័យ Harvard បាន​បង្កើត​ឧបករណ៍​មួយ​ប្រភេទ​ឱ្យឈ្មោះ​ថា «Thync»

អ្នកជំនាញ​ផ្នែក​វិស្វកម្ម និង​វិទ្យាសាស្ត្រ​ផ្នែក​ណឺ​រ៉ូ​ប្រព័ន្ធ​ប្រាសាទ​មក​ពី​សាកលវិទ្យាល័យ Stanford និង​សាកលវិទ្យាល័យ Harvard បាន​បង្កើត​ឧបករណ៍​មួយ​ប្រភេទ​ឱ្យឈ្មោះ​ថា «Thync» ដែល​មាន​តួនាទី​ពិសេស​អាច​ផ្លាស់​ប្តូរ​អារម្មណ៍​របស់​មនុស្ស​បាន ។

«Thync» គឺជា​ឧបករណ៍​ពាក់​ក្បាល​ដែល​មាន​រាង​ត្រីកោណ មាន​ទំហំ​តូច​ល្មម​ដូច​បង្ហាញ​ក្នុង​រូប ព្រមទាំង​ប្រើប្រាស់​អេ​ឡិច​ត្រូ​អង់​ស៊េ​ផា​ឡូ​ហ្គ្រា​ភី​ដើម្បី​វាស់​ស្ទង់​សកម្មភាព​អេ​ឡិច​ទ្រិ​ក​របស់​ខួរក្បាល ។

 អ្វី​ដែល​លោក​អ្នក​ត្រូវធ្វើ​នោះ​គឺ​ភ្ជាប់​ឧបករណ៍​នោះ​ជាមួយនឹង​ថ្ងាស បន្ទាប់​មក​លោក​អ្នក​អាច​ជ្រើសរើស​យក​អារម្មណ៍​ពិសេស​ណាមួយ​ដែល​ពេញចិត្ត​តាម​រយៈ​កម្មវិធី​ក្នុង​ទូរស័ព្ទ​ស្មា​ត ហ្វូ​ន Apple ដូច​ជា​អារម្មណ៍​សប្បាយ សម្រាក និង​អារម្មណ៍​ពោរពេញ​ដោយ​ថាមពល ។ អ្វី​ដែល​ហាមឃាត់​នោះ​គឺ​ប្រើប្រាស់​ថ្នាំ ភេសជ្ជៈ ឬ​សារជាតិ​អាល់កុល​ជាដើម​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​បង្អាក់​ដំណើរការ​របស់​ឧបករណ៍ Thync ។

Jamie Tyler សហ​ស្ថាបនិក​បង្កើត​ឧបករណ៍​ឆ្លាត​វៃ​នេះ​និយាយ​ថា «​យើង​បាន​សាកល្បង​ជាមួយ​មនុស្ស​៣៧០០​នាក់ និង​ឆ្លងកាត់​ការ​ពិសោធ​ក្នុង​មន្ទី​ពិសោធន៍ ហើយ​ថែម​ទាំង​បាន​ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២ មិថុនា ២០១៥ ដោយ​ទទួល​បាន​លទ្ធផល​ល្អ​ផង​ដែរ ។ យើង​បាន​ចំណាយពេល​ច្រើន​ឆ្នាំ និង​ទឹកប្រាក់​ប្រមាណ​ជា​១៥​លាន​ដុល្លារ​លើ​ការ​បង្កើត​» ។

ទោះជា​យ៉ាងណា​ក៍ដោយ​ក្រុមហ៊ុន​មិន​ទាន់​ប្រកាស​ពី​តម្លៃ​លក់​លើ​ទីផ្សា​នៅឡើយ​ទេ ។

អ្នក​សម្រួល​អត្ថបទ​ប្រចាំការ​សែត Boston Business ដែល​បាន​សាកល្បង​ពាក់​ឧបករណ៍ នេះ​លើក​ដំបូង​បាន​ថ្លែងប្រាប់​មហាជន​ថា «​ខ្ញុំ​ពិតជា​ទទួល​បាន​អារម្មណ៍​ពិសេស​មួយទៀត​ដែល មិន​ប៉ះពាល់​ដល់​ប្រព័ន្ធ​ខួរក្បាល​ទេ »៕