ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន ច​ន្ថា និង​ម៉​ន សា​ម៉េ​ត ជួប​កីឡាករ​ថៃ​លើក​នេះ​មួយ​ណា​សម្រេច​គោលដៅ ?

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃ​សៅរ៍ ទី​១៣ មិថុនា កីឡាករ​កន ច​ន្ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​កីឡាករ​ម៉​ន សា​ម៉េ​ត មក​ពី​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃ​សៅរ៍ ទី​១៣ មិថុនា កីឡាករ​កន ច​ន្ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​កីឡាករ​ម៉​ន សា​ម៉េ​ត មក​ពី​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក នឹង​ជួប​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន ។

ការ​ប្រកួត​នៅ​យប់​នោះ កីឡាករ​កន ច​ន្ថា នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ឈោ​ក​ឆៃ សរកា​រ៉ា​វ៉េ​ត ក្នុង​ឋានៈ​ជា​គូ​ដណ្តើម​ខ្សែក្រវាត់​ក្រុមហ៊ុន​ភេសជ្ជៈ​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៤​គីឡូក្រាម ។ ចំណែក​កីឡាករ​ម៉​ន សា​ម៉េ​ត ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ពើ​ម​ពូន ថៃ​រុងរឿង ក្នុង​នាម​ជា​គូ​មិត្តភាព​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​គោ​ជល់​ខាងលើ​នេះ កីឡាករ​ថៃ ឈោ​ក​ឆៃ សរកា​រ៉ា​វ៉េ​ត ប្រកួត​បាន​២​លើក​ឈ្នះ​ទាំង​២​លើក ទើប​លើក​នេះ​គេ​ត្រូវការ​ឈ្នះ​មួយ​ប្រកួត​ទៀត​ដើម្បី​ទទួល​បាន​ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត ។ រីឯ កន ច​ន្ថា ដែល​ប្រកួត​បាន​៣​លើក​ឈ្នះ​ទាំង​៣​លើក​នោះ​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​បន្ត​ដោយ​ស្វ័យប្រវត្តិ ទោះបី​លើក​នេះ​ចាញ់ ក៏​គ្មាន​បញ្ហា​សម្រាប់​រូបគេ​ដែរ ។ យ៉ាងណា​ក៏​ដោយ កីឡាករ​រូប​នេះ​នៅ​តែ​ត្រូវការ​ជ័យជម្នះ​ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​នៅ​ក្នុងពិភព​ប្រដាល់​កម្ពុជា​ដដែល ។ តាម​ការ​សង្កេត​ការ​ប្រកួត​កន្លង​មក កីឡាករ​ឈោ​ក​ឆៃ សរកា​រ៉ា​វ៉េ​ត ពិតជា​មាន​សមត្ថភាព​ខ្លាំង​មិនធម្មតា​ទាំង​កាយ​កាយសម្បទា ក៏​អំណោយផល​ទៀត​។ កីឡាករ​ថៃ​រូប​នេះ​ចេះ​ប្រើ​គ្រប់​ស្នៀត ជា​ពិសេស​ស្នៀត​កែង និង​ជង្គង់ ពេល​វាយ​ចេញ​ម្តង​ៗ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់ ជាក់ស្តែង​កន្លង​មក​គេ​បាន​យកឈ្នះ​ជើង​ខ្លាំង ផា​ន់ គ្រាន់ មក​ពី​ក្លិប​គជសារ​កីឡា​ដោយ​ពិន្ទុ​យ៉ាង​ងាយ ។ ដូច្នេះ កន ច​ន្ថា ទោះបី​ខ្លាំង​បុ​៉​ន​ណា ក៏​មិន​ត្រូវ​ធ្វេសប្រហែស ឬ​មើល​ស្រាល​កីឡាករ​ថៃ​រូប​នេះ​ដែរ បើ​មិន​ដូច្នោះ​ទេ​ច្បាស់​ជា​ទទួល​ការ​អាម៉ាស់​មិន​ខាន ។ នៅ​ក្នុង​ពូ​ល B ក្នុង​ចំណោម​អ្នក​ប្រដាល់​ថៃ​ទាំង​៤​រូប គឺ​មាន​តែ​កីឡាករ​ឈោ​ក​ឆៃ សរកា​រ៉ា​វ៉េ​ត ម្នាក់​បុ​៉​ណ្ណោះ​ដែល​មាន​ពិន្ទុ​ច្រើន​ជាងគេ ។ ដោយឡែក​ពូ​ល A ក្រៅពី កន ច​ន្ថា នៅ​មាន ផល សោ​ភ័​ណ្ឌ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ដែល​មាន​ពិន្ទុ​ច្រើន​ដូច​គ្នា ។ រីឯ ផា​ន គ្រាន់ ដែល​ប្រកួត​៣​លើក ឈ្នះ​១ ចាញ់​២​លើក និង ទេស សំខាន់ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ដែល​ចាញ់​ទាំង​៣​លើក​នោះ​មាន​តែ​ផ្លូវ​ធ្លាក់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ប៉ុ​ណ្ណោះ ។

ក្រៅពី​គូ​ដណ្តើម​ខ្សែក្រវាត់​មួយគូ​នេះ​ទៅ​នៅ​មាន​គូប្រកួត​ជា​លក្ខណៈ​មិត្តភាព​ចំនួន​៣​គូ​ទៀត ហើយ​គូ​ដែល​គេ​ចាប់អារម្មណ៍​ជាងគេ គឺ​ការ​ជួប​គ្នា​រវាង​កីឡាករ​ម៉​ន សា​ម៉េ​ត និង​កីឡាករ​ថៃ ពើ​ម​ពូន ថៃ​រុងរឿង ដែល​ទើបតែ​ប្រកួត​ឈ្នះ​កីឡាករ ហែល វ៉ា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន ។ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​សម្រេច​ដាក់ ម៉​ន សា​ម៉េ​ត មក​ពី​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​ឱ្យ​ប្រកួត​សងសឹក​ជំនួស ហែល វ៉ា ប៉ុ​ន្តែ​គេ​មិនដឹង​ថា ម៉​ន សា​ម៉េ​ត មាន​សមត្ថភាព​អាច​សម្រេច​គោលដៅ​បាន​ឬ​យ៉ាងណា​ទេ មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្តែង​ប៉ុ​ណ្ណោះ​ទើប​អាច​ដឹង​បាន​។ ២​គូ​ចុង​ក្រោយ​តម្រូវ​ទៅ​លើ​កីឡាករ​កំពែង ខ្មៅ មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​ឡុ​ង បញ្ញា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​កីឡាករ​រិ​ទ្ធ ប្រាក់​ប៊ិ​ន មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ​សង គង់ មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ៕