រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនអន្តរជាតិដែលវិនិយោគទៅលើទីផ្សារលក់រាយ Aeon Group នៅម៉ោង១១និង២៦នាទីយប់ថ្ងៃទី២៨ វិច្ឆិកា ២០២០នេះ បានជម្រាបជូនដំណឹងដល់អតិថិជន អោយដឹងថា យោងតាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាល ស្ដីពីការផ្អាកដំណើរការផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ យើងខ្ញុំនឹងផ្អាកដំណើរការផ្សារទំនើបអ៊ីអន ម៉ល ភ្នំពេញ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃ២៩ វិច្ឆិកា ២០២០ រហូតដល់ថ្ងៃជូនដំណឹងជាថ្មី ។
យើងខ្ញុំសង្ឈឹមថា ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ នឹងបើកដំណើការឡើងវិញឆាប់ៗនេះ ហើយយើងខ្ញុំ តែងតែយកចិត្តទុកដាក់ និងគិតគូរពីសុវត្ថិភាព របស់អតិថិជនជានិច្ច។
សូមជម្រាបជាដំណឹងផងដែរថា សម្រាបផ្សារទំនើបអ៊ីអន ម៉ល សែនសុខ ស៊ីធី គឺបើកដំណើរការជាធម្មតា ។
សូមអរគុណដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រ ផ្សារទំនើបយើងខ្ញុំ ។
ការចេញមកប្រកាសជូនដំណឹងបែបនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានសម្រេចបិទផ្សារអ៊ីអន១ (អ៊ីអន ម៉ល ភ្នំពេញ) ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្ត្រី ខ្មែរម្នាក់ ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះ ដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន ៕
ចែករំលែកព័តមាននេះ