ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៨ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​សរុប​៣០៨​ករណី ជា​សះស្បើយ​២៩៩​នាក់ សម្រាក​ព្យាបាល​៩​នាក់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​កម្ពុជា (CDC) បានអោយ​ដឹង​ថា គិត​ត្រឹម​ម៉ោង ០៧​និង​៣០​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០២០ កម្ពុជា​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​កម្ពុជា (CDC) បានអោយ​ដឹង​ថា គិត​ត្រឹម​ម៉ោង ០៧​និង​៣០​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០២០ កម្ពុជា​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ចំនួន​១​នាក់ (​ជនជាតិ​ខ្មែរ ធ្វើ​ដំណើរ​មក​ពី​សហរដ្ឋអាមេរិក​) និង​មាន​ជា​សះស្បើយ ចំនួន​១​នាក់ ដូច្នេះ​ចំនួន​ករណី​ជំងឺ​កូ​វី​ដ​-១៩ សរុប​កើន​ចំនួន​៣០៨​នាក់ ជា​សះស្បើយ​ចំនួន​១​នាក់ (​ជនជាតិ​ខ្មែរ​) ចំនួន​សម្រាក​ពេទ្យ​នៅ​សល់​ចំនួន​៩​នាក់ និង​ចំនួន​ជា​សះស្បើយ​សរុប​កើន​ចំនួន ចំនួន​២៩៩​នាក់ និង​ស្លាប់​គ្មាន ។

ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ បើ​មិន​ចាំបាច់ ព្រោះ​ប្រទេស​ជិតខាង​យើង និង​ពិភពលោក កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។

យើង​ត្រូវ​បន្ត​រក្សា​គម្លាត​បុគ្គល​ជា​បន្ត​ទៀត ដូច​ជា​អង្គុយ​គម្លាត​ពី​គ្នា ឈរ​រង​ចាំ​គម្លាត​ពី​គ្នា ឈរ​ជជែក​គ្នា គម្លាត​ពី​គ្នា ។​ល​។
យើង​ត្រូវ​បន្ត​ពាក់​ម៉ាស់ នៅ​ពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ។

សូម​បញ្ជាក់​ថា ប្រទេស​យើង​រក​ឃើញ ករណី​ជំងឺ​កូ​វី​ដ​-១៩ ដំបូង​បំផុត​នៅ​ថ្ងៃ​ទី ២៧ មក​រា ២០២០ ។ យើង​បាន​ធ្វើតេស្ត ចំនួន 227,667 ស្មើនឹង 13,551 ក្នុង​១​លាន​នាក់ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ 115 ៕

សូមជម្រាបដែរថា «រក​ឃើញ​អ្នក​កើត​កូ​វី​ដ​១៩ ថ្មី​០១​នាក់ និង​ជា​សះស្បើយ​០១​ដែរ»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ